ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានដោយប្រយោលទៅដល់មន្ត្រីពន្ធដារ ចំពោះករណីក្លែងបង្កាន់ដៃបង់ពន្ធនានា ដែលបានកើតមានឡើងគ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដោយលោកបានលើកយកករណីឪពុកមាររបស់លោកមកលាតត្រដាង ដើម្បីឲ្យមន្ត្រីទាំងអស់បានឃើញ
អំពីស្ថានភាពដែលបានកើតឡើង ប៉ុន្តែពុំមានការដាក់ពិន័យចំពោះមន្ត្រីដែលបានធ្វើនោះទេ។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថា ប៉ុន្មានថ្ងៃមុនលោកទៅសម្រាកនៅកំពង់សោម មានរឿងដីធ្លីប្រហែលជិតមួយហិកតា តម្លៃទិញគឺ ៤ ម៉ឺនដុល្លារ បើគិតជាប្រាក់រៀល ១៦០ លានរៀល។ រឿងនោះគឺជារឿងឪពុកមារបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលបង្កាន់ដៃបង់ពន្ធ ដាក់តែ ៤៥ លានរៀល។
លោកនាយករដ្ឋមន្ត្រីថា៖ «ខ្ញុំសួរថាម៉េចអ៊ីចឹង គាត់ថាគេប្រាប់អ៊ីចឹងដើម្បីឲ្យបង់ពន្ធតិច។ ខ្ញុំថាពូឯងហ្នឹងលួចពន្ធ រួមឃុបឃិតជាមួយមន្ត្រីពន្ធដាររបស់ខេត្តព្រះសីហនុ លួចពន្ធ»។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថាតម្លៃ ពិតថា ៤ ម៉ឺនស្មើហ្នឹង ១៦០ លានដល់តម្លៃគិតពន្ធគឺតែ ៤៥ លាន ដល់បង់ពន្ធបង់ពន្ធតែ ១ លាន ៨ សែនរៀល។ដូច្នេះ លួច ៣ ភាគ ៤ នៃពន្ធ។ ប៉ុន្តែលោកពុំបានសួរអំពីចំណុចថាក្រៅពីហ្នឹងគាត់សូកគេប៉ុន្មាន។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «អត់បានសួរអាហ្នឹង ចាំពេលត្រឡប់ទៅវិញខ្ញុំតេសួរ កាលហ្នុងពូឯងបង់ពន្ធអា ១៦០ លាន នៅតែ ៤៥ លាន បង់ ១ លាន ៨ សែនហ្នឹងពូឯងសូកគេប៉ុន្មាន? ព្រោះគេសុទ្ធតែបង់អ៊ីចឹង បើបង់គ្រប់វាស្មើនឹងប៉ុន្មានលាន សល់ប៉ុន្មានលាន គេទុកត្រឹមតែ ១ លានឬ ២ លាន អីហ្នឹងគេចែកគ្នាពាក់កណ្តាលម្នាក់អារឿងវាអ៊ីចឹង»។
លោកនាយករដ្ឋមន្ត្រីថា ការសួរនាំរបស់លោកនោះមិនមែនដាក់ពិន័យមន្ត្រីតាំងពីជំនាន់ណាជំនាន់នោះទេ ប៉ុន្តែគ្រាន់តែឲ្យឃើញអំពីស្ថានភាពបែបនេះ ហើយរឿងនេះមាននៅគ្រប់តែច្រកល្ហក។ រាល់ថ្ងៃហ្នឹងអ្នកជួលផ្ទះជួលអត់ដែលនិយាយពិតទេ ប្រកាសផ្សេង លក់ដីបាន ៥ លាន ប្រាប់គេបានតែ ២ លានទេដើម្បីបង់ពន្ធ ២ លាន។
លោកថ្លែងថា៖ «អ៊ីចឹងបានខ្ញុំថាយើងនៅទីនេះមិនចាំបាច់បង្កើនពន្ធទេ យកឲ្យអស់តែពន្ធទៅបានហើយ អាហ្នឹងគឺខ្ញុំឃើញផ្ទាល់តែម្តងហើយបានកាន់អាក្រដាសហ្នឹងទៀត។ កាន់ទាំងអាប្លង់ដីប្លង់អីហ្នឹងទៀត»។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
យោងទៅតាមសេចក្តីថ្លែងការណ៍មួយបានពីអគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយនាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលទទួលបាន ៣២៣ លានដុល្លារក្នុងប្រាក់ចំណូលពន្ធបាននាអំឡុងពេលត្រីមាសដំបូងនៃឆ្នាំ ២០១៥ នេះបានកើនឡើង ៤៨ ភាគរយ ពីឆ្នាំ ២០១៤ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានថ្លែងឲ្យដឹងថា ទង្វើនេះលោកទទួលស្គាល់ថាវាពិតជាបានកើតមាននៅក្នុងសង្គមកម្ពុជាមែន គឺគេតែងតែរាយការណ៍នូវតម្លៃមិនត្រឹមត្រូវដើម្បីឲ្យការបង់ពន្ធជូនរដ្ឋនោះមានតម្លៃតិច ហើយនៅសល់ប៉ុន្មានដាក់នៅក្នុងហោប៉ៅរបស់ខ្លួន។
លោក កុល បាននិយាយថា៖ «ទង្វើនេះវាបានធ្វើឲ្យបាត់បង់ថវិកាជាតិដើម្បីទប់ស្កាត់បាននោះយើងត្រូវតែចាត់វិធានការឲ្យមានការដាក់ទោសទណ្ឌ ហើយដើម្បីចាប់កំហុសបានយើងត្រូវតែធ្វើសវនកម្ម ដោយមានអធិការកិច្ចផ្ទៃក្នុងឬក៏ឯករាជ្យ»។
អង្គការតម្លាភាពអន្តរជាតិកម្ពុជាបានរកឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ានក្នុងឆ្នាំ ២០១៤ ។ កម្ពុជាមានប្រជាជនជិត ២០ ភាគរយ ឬជិត ៣ លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយប្រជាជនរាប់លាននាក់ផ្សេងទៀតកំពុងរស់នៅកៀកបន្ទាត់ក្រីក្រ៕

No comments:
Post a Comment