បច្ចុប្បន្ននេះនៅខេត្តព្រះវិហារ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច គឺកំពុងកើតមានជាច្រើនកន្លែងដូចជានៅស្រុករវៀង នៅស្រុកគូលែន និងស្រុកត្បែងមានជ័យ ជាដើម។
ទំនាស់ដីធ្លីច្រើនករណីដែលខ្លះអូសបន្លាយជាច្រើនឆ្នាំមកហើយ និងខ្លះទៀតទើបតែកើត
ឡើងថ្មីៗ គឺអាជ្ញាធរខេត្តព្រះវិហារ និងថ្នាក់ស្រុក ហាក់មិនសូវបានយកចិត្តទុកដាក់ដោះស្រាយឱ្យសមស្របនៅឡើយទេ ដោយកន្លែងខ្លះទុកឱ្យក្រុមប្រជាពលរដ្ឋក្ដៅក្រហាយ ហើយនាំគ្នាធ្វើពិធីបួងសួងដាក់បណ្ដាសាអាជ្ញាធរ និងកន្លែងខ្លះទៀត ក្រុមអ្នកមានអំណាចបែរជាគំរាមកំហែង និងគាបសង្កត់លើក្រុមប្រឹក្សាឃុំ ឱ្យបញ្ឈប់សកម្មភាពតវ៉ារបស់អ្នកភូមិក៏មាន។
មេឃុំភ្នំត្បែង២ នៃស្រុកគូលែន ខេត្តព្រះវិហារ កំពុងសំដែងការព្រួយបារម្ភចំពោះសន្តិសុខផ្ទាល់ និងក្រុមគ្រួសារ ក្នុងរយៈពេលជាង ១សប្ដាហ៍កន្លងមកនេះ។ ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីមានការអះអាងថា ស្នងការនគរបាលខេត្តព្រះវិហារ បានប្រើអំណាចគំរាមកំហែង និងគាបសង្កត់។
មេឃុំភ្នំត្បែង២ កូតាមកពីគណបក្សប្រឆាំង គឺគណបក្ស សម រង្ស៊ី លោក ប៉ោយ ទុំ។ លោកអះអាងនៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែឧសភា ថា កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិក្ដាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច១ឈ្មោះ សេលាដាម៉ិច មិនឱ្យបោះបង្គោលកំណត់ព្រំដីដែលប៉ះពាល់ដល់ដីស្រែចម្ការប្រមាណ ៣០០ហិកតារ។
កាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅ នៅពេលដែលមានការប្រជុំនៅសាលាស្រុកគូលែន រូបលោកក៏ឡើងបកស្រាយអំពីបញ្ហាអ្នកភូមិតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុនសេលាដាម៉ិចនោះ ស្រាប់តែស្នងការនគរបាលខេត្តព្រះវិហារ គឺលោក ស៊ី គីរី បានចោទប្រកាន់ថា រូបលោកជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបាតុកម្ម៖ «ស្នងការ លោក ស៊ី គីរី គេគំរាមថា ថ្ងៃក្រោយបើប្រជាពលរដ្ឋតវ៉ាទៀតគឺគេនឹងចាត់វិធានការតាមផ្លូវតុលាការនិងប្ដឹងទៅក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់តួនាទីក្រុមប្រឹក្សាឃុំទាំងអស់នៅឃុំភ្នំត្បែង២ ហើយបោះឆ្នោតឡើងវិញមុនអាណត្តិ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តព្រះវិហារ គឺលោក ស៊ី គីរី ជុំវិញការចោទប្រកាន់នេះបាននៅឡើយ ដោយសារតែលោកទទួលទូរស័ព្ទបានបន្តិចក៏ចុចផ្ដាច់ ហើយហៅទៅម្ដងទៀតមិនទទួល។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា កាលពី ៥ថ្ងៃមុន លោកបានទទួលបណ្ដឹងពីមេឃុំភ្នំត្បែង២ ស្ដីពីករណីដែលស្នងការនគរបាលគំរាមរូបគាត់។
លោក ឡោ ចាន់ បញ្ជាក់ថា តាមការស៊ើបអង្កេត គឺលោកចាត់ទុកថា ករណីនោះមិនមែនជាការគំរាមកំហែងទេ គឺជាការស្ដីបន្ទោស។ ទោះយ៉ាងណាអង្គការសិទ្ធិមនុស្សក៏ចាត់ទុកសកម្មភាពរបស់ស្នងការប៉ូលិសនោះ គឺជាការដាក់សម្ពាធទៅលើអំណាចវិមជ្ឈការដែរ៖ «ប៉ុន្តែស្នងការក៏មិនគួរណាស្ដីបន្ទោសដែរ ពីព្រោះប៉ូលិសមិនមានសិទ្ធិដោះស្រាយទំនាស់ដីធ្លី ដែលជាករណីស៊ីវិល ក្រៅតែពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ស្រុក ឬក៏ថ្នាក់ជាតិនោះដែរ»។
ចំណែកនៅឯឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឯណោះវិញ ក្រុមជនជាតិភាគតិចកួយ ប្រមាណ ១៥០គ្រួសារ ក្នុងភូមិចំនួន៣ គឺភូមិប្រមេរុ ភូមិស្រែព្រៀង និងភូមិបុស្សធំ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា បាននាំគ្នាធ្វើពិធីបួងសួងដាក់បណ្ដាសាចំពោះមន្ត្រីខ្លះ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះ ដែលបានរំលោភយកដីស្រែចម្ការរបស់ពួកគេ។
ក្រុមអង្គការសិទ្ធិមនុស្សដែលតាមឃ្លាំមើលបានរាយការណ៍ថា ពិធីបួងសួងដាក់បណ្ដាសានោះ គឺក្រុមជនជាតិភាគតិចមិនបានបញ្ជាក់ឱ្យចំឈ្មោះមន្ត្រីណា ឬក៏ក្រុមហ៊ុនណាដែលរំលោភយកដីស្រែចម្ការរបស់គេទេ ប៉ុន្តែជាញឹកញាប់ក្រុមអ្នកភូមិទាំងនោះតែងលើកគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិន១ ឈ្មោះ ឡានហ្វេង (Lan Feng)៕

No comments:
Post a Comment