គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, April 30, 2015

កម្ពុជា​រៀបចំ​ទទួល​ជនភៀស​ខ្លួន​អូស្ត្រាលី​តែ​ខំ​ទប់ស្កាត់​ម៉ុងតាញ៉ា

រតនគិរីៈ ខណៈ​កម្ពុជា​រៀបចំ​ស្វាគមន៍​ក្រុម​ជនភៀសខ្លួន​ទី​មួយ​​​​ក្រោម​កិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​​ជាមួយ​អូស្រ្តាលី កម្ពុជា​​កំពុង​ចាត់​វិធានការ​ខ្លាំងក្លា ក្នុង​ការទប់ស្កាត់​​ជនភៀសខ្លួន​ម៉ុងតាញ៉ា​​ដែល​រត់​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​។កាលពី​សប្តាហ៍​មុន ទាហាន​ជិត​ ១០០០ ​នាក់​​ត្រូវ​បាន​ដាក់​ពង្រាយ​
នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ខេត្ត​រតនគិរី​។ ​ក្រុម​មន្ដ្រី​បាន​អះអាង​ថា​ចំណាត់ការ​​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន រួមទាំង ​«​អន្តោប្រវេសន៍​​ខុសច្បាប់​»។ ​ប៉ុន្តែ​ទាហាន​ ដែល​ត្រូវ​បាន​បញ្ជា​​ឲ្យ​​​​​ទៅ​នៅក្នុង​ព្រៃ​​​ខេត្ត​​រតនគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលដៅ​​ចម្បង​គឺ​ច្បាស់​ណាស់​ ចាប់​ជនភៀសខ្លួន​ម៉ុងតាញ៉ា​។ ​ចាប់​តាំងពី​ខែ​តុលា​មក​ជនជាតិ​ម៉ុងតាញ៉ា​កាន់​សាសនា​គ្រិស្ត​ជាង​ ១០០ ​នាក់ ដែល​ជា​​ជនជាតិ​ភាគតិច​​​ពី​​តំបន់​ខ្ពង់រាប​កណ្តាល​វៀតណាម បាន​ប្រថុយ​ជីវិត​ដោយ​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​គេច​​ពី​ការធ្វើ​ទុក្ខបុកម្នេញ​​​ក្នុង​ប្រទេស​​វៀតណាម​​។ ​ភាគច្រើន​ក្នុង​ចំណោម​ពួកគេ​បាន​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​​នៅក្នុង​ព្រៃ​ដោយ​គ្មាន​ម្ហូបអាហារ​​​ និង​ឈឺថ្កាត់ ខណៈ​ព្យាយាម​ប៉ុនប៉ង​គេច​ពី​អាជ្ញាធរ​ដែល​ស្វែងរក​ចាប់​​ខ្លួន​។ ពួកគេ​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ ខណៈ​អ្នក​ខ្លះ​ទទួល​បាន​សុវត្ថិភាព​​​មក​ដល់​ភ្នំពេញ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន។ រហូត​មក​ទល់​ពេល​នេះ មាន​ម៉ុងតាញ៉ា​តែ ១៣​ នាក់​ប៉ុណ្ណោះ​ទទួល​បាន​​​សិទ្ធិ​ជនភៀសខ្លួន ហើយ​ ៤០ ​នាក់​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ដោយ​កំពុង​រង់ចាំ​នាយកដ្ឋាន​ជនភៀស​ខ្លួន​ចុះ​បញ្ជី​ពួកគេ​​ រីឯ​អ្នកដទៃ​ទៀត​​នៅតែ​កំពុង​លាក់​ខ្លួន​​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​​នៅ​ឡើយ​ ដោយ​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ​នឹង​​ទៅ​ជួយ​សង្គ្រោះ​ពួកគេ​។​ប៉ុន្តែ​​ក្តីសង្ឃឹម​​របស់​​ជនស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនោះ ហាក់បី​ដូចជា​កំពុង​ងងឹត​ទៅៗ​ ខណៈ​រដ្ឋាភិបាល​​កំពុង​ព្យាយាម​បញ្ឈប់​​មិន​ឲ្យ​មាន​​ការហូរចូល​តាមរយៈ​ការដាក់​ពង្រាយ​កម្លាំង​​ទាហាន​នៅ​តំបន់​ព្រំដែន​នោះ។ នៅ​ជិត​ផ្លូវ​ដី​​​​ក្នុង​ព្រៃព្រំដែន គេ​ឃើញ​មាន​ជម្រក​បណ្តោះអាសន្ន​​ដែល​​សាងសង់​​ពី​​ឈើ​ និង​តង់ ដែល​​ទាហាន​ស្នាក់នៅ​។

លោក រស្មី អាយុ​​ ៤៨ ​ឆ្នាំ​ បាន​ថ្លែង​ថា លោក​បាន​មក​​រស់នៅ​ក្នុង​ព្រៃ​នេះ​​អស់​រយៈពេល​​​មួយ​សប្តាហ៍​ហើយ​។ ដោយ​ស្នាក់នៅ​តែ​​ប៉ុន្មាន​ម៉ែត្រ ពី​​​ព្រំដែន​វៀតណាម​ជាមួយ​ទាហាន​ដទៃៗ​ទៀត ជំរំ​របស់​ក្រុម​ទាហាន​មើល​ទៅ​ហាក់បី​ដូចជា​បាន​រស់នៅ​​អស់​រយៈពេល​ជាច្រើន​ខែ​អ៊ីចឹង​​។ រស្មី ថ្លែង​ថា លោក​ត្រូវ​គេ​ប្រាប់​ថា​ បេសកកម្ម​សំខាន់​បំផុត​គឺ ​«​បញ្ឈប់​​​​ជនជាតិ​​ម៉ុងតាញ៉ា​​មិន​ឲ្យ​ឆ្លង​ចូល​កម្ពុជា​»។ ​លោក​បន្ត​ថា ចំណែកឯ​បទល្មើស​ផ្សេង​ទៀត​គឺជា​ការផ្តោត​ពេល​ក្រោយ​។

ក្រុម​នេះ​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​ថ្នាក់​លើ​​ប្រាប់​ឲ្យ​សម្របសម្រួល​ជាមួយ​នគរបាល​មូលដ្ឋាន​ប្រសិន​បើ​ឃើញ​ជនម៉ុងតាញ៉ា​ឆ្លង​ចូល​ព្រំដែន​នៅ​ទីតាំង​ផ្សេង​។ ខណៈ​មាន​កាំភ្លើង​វែង​ពីរ​ដើម​នៅ​ពីក្រោយ​លោក រស្មី​បាន​និយាយ​ថា ​ទាហាន​​នឹង​មិន​ប្រើ​ហិង្សា​ទេ​។ «​យើង​មិនមែន​កំពុង​ស្វែងរក​ពួកគេ​ទេ ប៉ុន្តែ​​ប្រសិន​បើ​យើង​ឃើញ​ពួកគេ​ យើង​នឹង​ចាប់​​ពួកគេ​ ហើយ​​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​»។ ទោះ​យ៉ាងណា​​ក្តី​ដូច​ទាហាន​ដទៃ​ទៀត​ដែល​​ភ្នំពេញប៉ុស្តិ៍​បាន​និយាយ​ជាមួយ លោក រស្មី ហាក់បី​ដូចជា​មិន​សប្បាយចិត្ត​ជាមួយ​នឹង​បេសកកម្ម​​នេះ​ទេ ជា​អ្វី​ដែល​លោក​​អះអាង​ថា ដោយសារ​មាន​សំណើ​ពី​​រដ្ឋាភិបាល​វៀតណាម​។ លោក​​បាន​ពន្យល់​ថា លោក​ទៅ​ទី​នោះ​​​ក្រោម​បញ្ជា​តឹងរ៉ឹង បើ​មិន​​ដូច្នេះ​​ទេ លោក​នឹង​មិន​​ទៅ​ទេ​​ហើយ​នៅ​ធ្វើ​ចម្ការ​សម្រាប់​រដូវ​ភ្លៀវ​នេះ​វិញ ព្រោះ​ជីវិត​នៅក្នុង​ជំរំ​គឺជា​ការតស៊ូ​។

លោក​ថ្លែង​ថា​៖ «​​តង់​មិន​រឹងមាំ​ខ្លាំង​ទេ ​នៅពេល​ភ្លៀង​»។

លោក​បន្ថែម​ថា ក្រុម​របស់​លោក​នឹង​ស្វែងរក​សម្ភារ​មក​ធ្វើ​ដំបូល​ឲ្យ​បាន​រឹងមាំ​ និង​ម៉ាស៊ីនភ្លើង​មួយ​ផង​ដែរ​។

លោក David Manne នាយក​នៅ​មជ្ឈមណ្ឌល​ជនភៀស​ខ្លួន ​និង​អន្តោប្រវេសន៍ បាន​ថ្លែង​ថា ចំណាត់ការ​ណា​ក៏ដោយ​របស់​កម្ពុជា​ ក្នុង​ការ​ «​រារាំង​មិន​ឲ្យ​មាន​ការ​ការពារ​ពី​​ការ​ធ្វើ​ទុក្ខបុកម្នេញ​​​តាមរយៈ​ការបញ្ជូន​ពួកគេ​ត្រឡប់​​ទៅ​​កន្លែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​វិញ​​​​គឺជា​ការរំលោភបំពាន​លើ​អនុសញ្ញា​ជនភៀសខ្លួន​។ លោក​បន្ត​ថា​៖ «​គោលនយោបាយ​រារាំង​ និង​បណ្តេញ​ជនភៀសខ្លួន​​ស្វែងរក​ការការពារ​គឺ​ផ្ទុយ​នឹង​​ស្មារតី​ បំណង​ និង​កាតព្វកិច្ច​ក្នុង​ការអនុវត្ត​អនុសញ្ញា​​ជនភៀសខ្លួន វា​ជា​ការបំពាន​សិទ្ធិ​ និង​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ពួកគេ​»។

លោកស្រី Wan-Hea Lee តំណាង​ប្រចាំ​ប្រទេស​នៃ​​ការិយាល័យ​ឧត្តមស្នង​ការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​បាន​ថ្លែង​ថា ចំណាត់ការ​នេះ​នឹង​​លើក​ឡើង​នូវ​សំណួរ​អំពី​ច្បាប់​កម្ពុជា​។ លោកស្រី​ថ្លែង​បន្ត​ថា​៖ «​ប្រទេស​ដែល​ចុះ​អនុសញ្ញា​ជនភៀសខ្លួន​​គឺ​មាន​កាតព្វកិច្ច​អនុញ្ញាត​ឲ្យ​ជនណា​ក៏ដោយ​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​​​​មាន​លទ្ធភាព​ទទួល​បាន​នីតិវិធី​នៃ​​​ការ​សុំ​សិទ្ធិជ្រកកោន​​របស់​ខ្លួន​។ នីតិវិធី​លម្អិត​ត្រូវ​បាន​កំណត់​នៅក្នុង​ច្បាប់​ជាតិ។ ដូច្នេះ​ប្រសិន​បើ​ទាហាន​កម្ពុជា​​ក្នុង​ខេត្ត​រតនគិរី​​ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ឈប់​ជនជាតិ​ម៉ុងតាញ៉ា​​មិន​ឲ្យ​ឆ្លង​ចូល​​ព្រំដែន​កម្ពុជា​​ដែល​ពួកគេ​ចង់​ស្វែងរក​សិទ្ធិ​​ជ្រកកោន​នោះ​ការអនុវត្ត​របស់​កម្ពុជា ចំពោះ​​​អនុសញ្ញា​អន្តរជាតិ​ និង​​ច្បាប់ជាតិ​​នឹង​ត្រូវ​ចោទសួរ​ជា​សំណួរ​»។

មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការបរទេស មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​​ម្សិលមិញ​៕ 

No comments:

Post a Comment