គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, April 20, 2015

LDP​​នឹង​​អញ្ជើញ​​លោក​​សុខ ទូច​​មក​​សួរ​​ដេញ​ដោល​​លើ​​ការ​បកស្រាយ​​ករណី​​ស្លាប់​​របស់​យុវជន​​LDP​

លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​សរសេរ​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២០​មេសា​នេះ​ថា “ LDP នឹង​ធ្វើលិខិត​អញ្ជើញ​លោក​សុខ​ ទូច មក​ស្នាក់ការ​កណ្តាល​របស់ LDP ដើម្បី​​ធ្វើ​​ការ​សួរ​ដេញ​ដោល​គាត់​ចំពោះ​មនោគមន៍វិជ្ជា LDP ដែល​គាត់​បាន​មាន​យោបល់​ក្នុង RFI
ទាក់ទង​នឹង​ការស្លាប់​របស់​សិលា​។ LDP ក៏​ចង់​ច្បាស់​ពី​មនោគមន៍វិជ្ជា​របស់ខ្លួន ថា​តើ​វា​មាន​កំហុស​ពិតប្រាកដ​ឬ​យ៉ាងណា​?”   ​សូម​ជំរាប​ថា សិលា​គឺជា​យុវជន​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហើយ​បាន​ស្លាប់​កាលពី​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ពាក្យ​សម្ពី​ជាមួយ​យុវជន​មួយ​ក្រុម ដែល​ឈានទៅរក​ការកាប់សម្លាប់​គ្នា​តែម្តង​។​   ​ដោយឡែក ចំពោះ​ការបកស្រាយ​របស់​លោក​បណ្ឌិត​សុខ ទូច ពាក់ព័ន្ធ​នឹង​ករណី​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​អញ្ជើញ​លោក​សុខ ទូច មក​ពិភាក្សា​។ ប៉ុន្តែ​នៅ​ក្នុង​នោះ LDP មិន​បាន​បញ្ជាក់​ថា​តើ​នឹង​អញ្ជើញ​នៅ​ថ្ងៃ​ណា​នោះឡើយ​៕

No comments:

Post a Comment