មន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០១៤កាំ ភ្លើងខ្លីដែលបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាលក្ខណៈបុគ្គលមានចំនួនជិត៤០០០ដើម ស្មើនឹងជិត២០ភាគរយនៃចំនួនកាំភ្លើងខ្លីដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង ។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យនៃក្រសួងមហាផ្ទៃ លោក ធន សាម៉ន ឲ្យដឹងនៅថ្ងៃចន្ទនេះថា កាំភ្លើងវែងខ្លីដែលបានចុះបញ្ជី
ស្របច្បាប់ ដើម្បីប្រើប្រាស់នៅតាមក្រសួង និងអង្គភាពនានានៅទូទាំងប្រទេសមានចំនួន៣៥ ៨០៧ដើម ដែលក្នុងនោះកាំភ្លើងខ្លីមាន២០ ២១០ដើម ។ លោកបន្តថា ក្នុងចំណោមកាំភ្លើងខ្លីជាង២ម៉ឺនដើម កាំភ្លើងខ្លីចំនួន៣៩៣៨ដើមត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាលក្ខណៈបុគ្គល គឺស្មើនឹង១៩,៤៨ភាគរយ ។
បើតាមលោក ធន សាម៉ន ប្រជាពលរដ្ឋធម្មតា ដែលមិនបម្រើការក្នុងជួររដ្ឋាភិបាល ឬមិនមែនជាមន្ត្រីរាជការ គឺច្បាប់មិនអនុញ្ញាតិឲ្យមានសិទ្ធិក្នុងការប្រើប្រាស់កាំភ្លើងនោះទេ ។ លោកបន្តថា មន្ត្រីស៊ីវិលដែលអាចប្រើប្រាស់អាវុធជាលក្ខណបុគ្គលបានលុះត្រាតែមានតំណែងចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ហើយមានការយល់ព្រមពីរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការនៃក្រសួងសាមី ទើបក្រសួងមហាផ្ទៃអាចឲ្យបុគ្គលនោះបំពេញសំណុំបែបបទស្នើសុំប្រើប្រាស់អាវុធបាន ។ ដោយឡែកចំពោះអ្នកដែលមានឋានៈតូចជាងនេះ លោកថា បុគ្គលនោះមិនមានសិទ្ធប្រើកាំភ្លើងជាលក្ខណៈបុគ្គលទេ តែអាចប្រើជាលក្ខណៈអង្គភាព គឺអាចប្រើបានលុះត្រាតែមានការអនុញ្ញាតិពីប្រធានអង្គភាព និងតែនៅក្នុងរយៈពេលបំពេញបេសកកម្មប៉ុណ្ណោះ ។
លោក ធន សាម៉ន ឲ្យដឹងទៀតថា សម្រាប់កងកម្លាំងប្រដាប់អាវុធ បុគ្គលដែលអាចប្រើអាវុធខ្លីបានគឺត្រូវមានឋានន្តរសក្តិចាប់ពីវរសេនីយ៍ឯក(សក្តិ៥)ឡើងទៅ ចំណែកអ្នកដែលមានឋានន្តរសក្តិតូចជាងនេះមានសិទ្ធិប្រើកាំភ្លើងជាលក្ខណៈអង្គភាពតែប៉ុណ្ណោះ ។
លោកបន្ថែមថា «ប៉ុន្តែឧកញ៉ាខ្លះគាត់ជាទីប្រក្សាសម្ដេចនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្ដេចប្រធានសភា ព្រឹទ្ធសភាអញ្ចឹងទៅ គេមានឋានៈស្មើនឹងអី ឧទាហរណ៍ថា... មានឋានៈស្មើនឹងរដ្ឋលេខាធិការ ស្មើអនុរដ្ឋលេខាធិការ អគ្គនាយកអីចឹងទៅ គេមានសិទ្ធិប្រើដែរ ។ តែបើជាឧកញ៉ាសុទ្ធសាធ អត់មានទេ អត់មានសិទ្ធិប្រើទេ ច្បាប់អត់មានចែងទេ ។ យើងចង់និយាយថា បុគ្គលសាមញ្ញជាពលរដ្ឋធម្មតា បើមានដូចជាឧកញ៉ា ដូចប្អូនថាអំបាញ់មិញនេះ គាត់ក៏ជាពលរដ្ឋធម្មតាដែរ គាត់មានងារជាឧកញ៉ាមែន ប៉ុន្តែគាត់អត់មានតួនាទីអ្វីនៅក្នុងក្របខណ្ឌរដ្ឋទេ ព្រោះច្បាប់ចែងតែ អ្នកជាមន្ត្រីរាជការអ្នកក្នុងក្របខណ្ឌរដ្ឋ ច្បាប់ចែងអញ្ចឹង» ។
លោក ធន សាម៉ន ឲ្យដឹងដែរថា ចំនួននៃការស្នើសុំចុះបញ្ជីអាវុធសម្រាប់ប្រើប្រាស់ស្របច្បាប់មានការកើនឡើងចន្លោះពី៣០ទៅ៥០ដើមក្នុងមួយឆ្នាំ ដែលភាគច្រើនគឺការស្នើសុំប្រើប្រាស់កាំភ្លើងខ្លីជាលក្ខណៈបុគ្គល ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ថ្មីៗនេះ សកម្មភាពបង្កហិង្សាដោយមានការប្រើកាំភ្លើងវែងខ្លីមួយចំនួនបានកើតមានឡើងទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលករណីហិង្សាទាំងនេះច្រើនបង្កឡើងដោយអ្នកមានអំណាច ឬកូនអ្នកមានប្រាក់ និងអំណាច ដោយលោកថា ការប្រើប្រាស់អាវុធបង្កជាហិង្សានេះ គឺជាវប្បធម៌អាក្រក់ដែលកើតមានយូរមកហើយ ។ លោកថា អ្នកមានប្រាក់ និងមានអំណាច ឬក៏កូនៗរបស់ពួកគេ តែតែងបង្ហាញពីអំណាចរបស់ខ្លួនដោយការប្រើប្រាស់អាវុធក្នុងការគំរាម ឬបង្កជាហិង្សា ។ ទោះយ៉ាងណា លោក អំ សំអាត មើលឃើញថា នៅពេលថ្មីៗនេះ កម្លាំងមានសមត្ថកិច្ចមានការបង្ក្រាបបានច្រើនករណី និងទាន់ពេលវេលាផងដែរ ។
លោកបន្ថែមថា «មួយរយៈពេលចុងក្រោយនេះ ទោះបីជាមានការបាញ់បោះ បាញ់គំរាមយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចបានអនុវត្តតួនាទី និងច្បាប់តាមភារកិច្ចរបស់ខ្លួនក្នុងការចាប់ខ្លួន ប៉ុន្តែកន្លែងខ្លះក៏មានភាពយឺតយ៉ាវដែរ ព្រោះត្រូវការឆ្លងយោបល់ទៅថ្នាក់លើ មិនហ៊ានធ្វើការឃាត់ខ្លួនភ្លាមៗទេ អាហ្នឹងករណីខ្លះ» ។
បើតាមលោក អំ សំអាត ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់អាវុធខុសច្បាប់ អង្គភាពកងកម្លាំងប្រដាប់អាវុធនីមួយៗត្រូវគ្រប់គ្រងអាវុធនៅក្នុងអង្គភាពរបស់ខ្លួនឲ្យបានតឹងរ៉ឹង និងមិនត្រូវបណ្តោយឲ្យមន្ត្រីប្រដាប់អាវុធយកកាំភ្លើងប្រើប្រាស់ខុសតួនាទី ឬគ្មានបេសកកម្មនោះទេ ។
លោក ធន សាម៉ន អះអាងថា មន្ត្រីនគរបាលបានដាក់កម្លាំងចុះត្រូតពិនិត្យជាតិផ្ទុះនៅពេលយប់ដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ ។ យ៉ាងណាក៏ដោយ លោកថា ក្នុងការត្រួតពិនិត្យនេះ អាជ្ញាធរមានការប្រឈមខ្លះៗ ពិបាកក្នុងការស្វែងរកអាវុធនៅក្នុងរថយន្ត ដោយភ្នាក់ងារសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះមិនមានឧបករណ៍តាមដានគ្រប់គ្រាន់ ៕

No comments:
Post a Comment