គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, April 21, 2015

លោក សុខ ទូច មិន​ចូលរួម​តុមូល​ជាមួយ​លោក ខឹម វាសនា​ឡើយ ព្រោះ​គណបក្ស​នេះ​មាន​ជំនាញ​ខាង​ជេ​ប្រមា​ជ​គេ​តែប៉ុណ្ណោះ

អ្នកវិភាគ​វិទ្យាសាស្ត្រ នយោបាយ លោក សុខ ទូច បដិសេធ​មិន​ចូលរួម​វេទិការ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ(LDP)ដើម្បី​ធ្វើការ​សួរដេញដោល​ចំពោះ​មនោគមន៍វិជ្ជា LDP ដែល​លោក សុខ ទូច ធ្លាប់បាន​បកស្រាយ​កន្ល​ង​មក​នោះទេ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ អ្នកវិភាគ​រូបនេះ បាន​បញ្ជាក់ថា ការមិន​ចូលរួម​តុមូល​ជាមួយ
​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) នេះ គឺ​លោក​យល់ថា​គណបក្ស​នេះ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ​នោះទេ«ខ្ញុំ​មិន​ទៅតាម​ការអញ្ជើញ​ទេ ព្រោះ​គណបក្ស​នេះ​មាន​ជំនាញ​ខាង​ជេ​ប្រមា​ជ​គេ​តែប៉ុណ្ណោះ»។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ទូច។

អ្នកវិភាគ​រូបនេះ​ថា ការដឹកនាំ​របស់​គណ​បក្ស​នេះ គឺ​ដឹកនាំ​ធ្វើ​ឲ្យ​យុវជន​ងប់ ធ្វើ​អ្វី​ដោយ​ភាព​អាត្មានិយម ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ និង​គ្រោះថ្នាក់​នាពេល​អនាគត។ជាមួយគ្នានេះ​លោក សុខ ទូច អំពាវនាវ​ដល់​យុវជន​យ៉ាង​ដូច្នេះ​ថា៖ «យុវជន​មាន​សិទ្ធិ​ជ្រើសរើស​គណបក្សនយោបាយ​ដែល​ខ្លួន​គាំទ្រ។ ប៉ុន្ដែ​កុំ​ឲ្យ​មាន​ភាព​ងប់​ជាមួយ​រឿង​នយោបាយ​ពេក ដោយ​ពួកគេ​ត្រូវតែ​យក​ពេលវេលា​ទៅ​សិក្សា​ផង កុំ​ឲ្យ​បាត់បង់​ប្រយោជន៍​របស់​ខ្លួនឯង​នៅពេល​អនាគត»។

ជាការ​ឆ្លើយតប​លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និយាយថា ការលើកឡើង​របស់លោក​សុខ ទូច កន្លងមក និង​ការ​រិះគន់ថា​គ្មាន​ក្រមសីលធម៌​នេះ គឺជា​ការ​លាប​ពណ៌​គណបក្ស​របស់ខ្លួន។ «ការនិយាយ​របស់លោក សុខ ទូច គឺ​មិន​សំខាន់​ទេ។ សំខាន់​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​សង្កេតមើល។ កន្លងមក​គណបក្ស​យើង ជេ​តែម​នុស្ស​គួរ​ជេ ថា​ឲ្យ​មនុស្ស​ដឹង​តែ​ធ្វើ​មិនដឹង។ រាល់​ការ​ជេ​ទាំងនេះ​គឺ​ក្នុង​គោលបំណង​រិះគន់​ពួកគេ។ ប៉ុន្ដែ​លោក សុខ ទូច និយាយ​សរុប​លាប​ពណ៌​គណបក្ស​យើង ថា​គ្មាន​សីលធម៌​ទៅវិញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក កូវ គា។

គួរ​បញ្ជាក់ថា ការឆ្លង​ឆ្លើយ​គ្នា​រវាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​លោក សុខ ទូច នាពេលនេះ គឺធ្វើឡើង​ក្រោយពី​លោក សុខ ទូច ថ្លែងប្រាប់​វិទ្យុ​បារាំង RFI ថា មនោគមវិជ្ជា​របស់ LDPគឺ គ្រោះថ្នាក់ ចំពោះ​យុវជន។ ការលើកឡើង​នេះ គឺ​ភ្ជាប់​ទៅនឹង​ករណី​យុវជន LDP ម្នាក់​នៅ​ខេត្តកណ្តាល​ដែល​ត្រូវបាន​គេ​កាប់​ស្លាប់​នា​អំឡុង​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លងមក៕

No comments:

Post a Comment