គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 29, 2015

លោក​ សម ​រង្ស៊ី ​ជជែក​នឹង​លោក​ ហ៊ុន ​​សែន ​ចង់​រៀបចំ​ឲ្យ​មាន​សមាជជាតិ

ភ្នំពេញៈ ខណៈ​​ដែល​​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ ដោយសារ​តែ​​ «វប្បធម៌​សន្ទនា​»​ ដែល​កំពុង​រីកសុសសាយ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​ថា​ លោក​បាន​​លើក​ឡើង​ពី​គំនិត​រៀបចំ​សមាជ​ជាតិ​ជាថ្មី ជាមួយ​នឹង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន។



នៅពេល​វិល​ត្រឡប់​មកពី​ទីក្រុង​គូឡាឡាំពួ​វិញ កាលពី​ថ្ងៃ​ចន្ទ ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា លោក​មាន​បំណង​ជំរុញ​​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​ទូលំទូលាយ​ ដែល​មិន​គ្រាន់តែ​ក្នុង​ចំណោម​មេដឹកនាំ​នយោបាយ​ទេ ប៉ុន្តែ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​​កម្ពុជា​ផង​ដែរ​តាមរយៈ​ការរៀបចំ​ឡើង​នូវ​សមាជជាតិ ជា​វេទិកា​សាធារណៈ​ដូចកាល​ពី​សម័យ​សម្តេច សីហនុ ដែល​ក្នុង​សមាជ​នេះ​សាធារណជន​អាច​លើក​ពី​បញ្ហា​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​របស់​រដ្ឋ​។​ លោក សម រង្ស៊ី ​បន្ត​ថា៖ «សមាជ​ជាតិ​គឺ​ស្ថិត​ក្នុង​ស្មារតី​​នៃ [វប្បធម៌​សន្ទនា] ​។ នៅ​សម័យ​សង្គមរាស្រ្តនិយម​ សម្តេច​ នរោត្តម សីហនុ មាន​​បំណង​​ឲ្យ​ប្រជារាស្រ្ត​សាមញ្ញ​ពី​គ្រប់​ខេត្ត និង​ក្រុង ​មក​ពិភាក្សា​ជាមួយ​​នឹង​ព្រះអង្គ ដូច្នេះ​គាត់​អាច​ស្តាប់ និង​ឈាន​ដល់​ដំណោះស្រាយ ។ យើង​​ចង់​បង្កើត​ទម្លាប់​ថ្មី... ដើម្បី​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចាក់​ឫស»​។

លោក​ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា​ ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​ត្រូវ​គោរពជន​សាមញ្ញ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​សម្តែង​នូវ​ការមិន​ពេញចិត្ត​របស់​ខ្លួន​​ទៅកាន់​អ្នកកាន់​អំណាច។

ទោះ​ជា​យ៉ាងណា​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា​ សមាជ​នេះ​មិន​ចាំបាច់​ទេ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​សម័យ​ទំនើប​​នេះ ព្រោះ​ឥឡូវ​នេះ កម្ពុជា​មាន​ប្រព័ន្ធ​នយោបាយ​ពហុបក្ស។

លោក​បន្ត​ថា៖ «ប្រជាជន​ដើរ​តាម​​និន្នាការ​នយោបាយ​​ផ្សេងៗ​ពី​គ្នា តាម​គណបក្ស​ផ្សេងៗ ដូច្នេះ ការបង្កើត​​សមាជជាតិ​​​ដែល​ស្រដៀង​នឹង​សមាជ​ក្នុង​សម័យ​សម្តេច សីហនុ មិន​គួរ​បង្កើតឡើង​ទេ។ ប៉ុន្តែ ប្រសិន​បើ​​មេដឹកនាំ​មាន​ឆន្ទៈ​ [បង្កើត​] កម្មវិធី​ជួប​ជាមួយ​ប្រជាជន និង​ដោះស្រាយ​បញ្ហា ពួកគេ​អាច [ធ្វើ​ដូច្នេះ] បាន»។ លោក ​បន្ថែម​​ទៀត​ថា លោក ហ៊ុន សែន បាន​​ជំរុញ​ឲ្យ​មន្ត្រី​បង្កើត​វេទិកា​បែប​នេះ​ ក្នុង​​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​រដ្ឋាភិបាល​របស់​លោក​។

លោកស្រី​ ជា វណ្ណាត អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​យល់ស្រប​ថា រដ្ឋាភិបាល​មិន​គួរ​​បង្កើត​សមាជជាតិ​​ជាថ្មី​ទេ បើ​ទោះបី​ជា​ដោយសារ​ហេតុផល​អ្វី​ក៏ដោយ ដោយ​​លោកស្រី​បាន​អះអាង​ថា សមាជ​នេះ​នឹង​មិន​សម្រេច​បាន​នូវ​លទ្ធផល​នៅក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​នេះ​ទេ ដោយសារ​តែ​ជម្លោះ​ដីធ្លី​ពាសពេញ​ ដែល​​ត្រូវ​បាន​សម្រេច​ឲ្យ​អ្នក​មាន និង​អ្នក​មាន​អំណាច​ឈ្នះ។ លោកស្រី បាន​ថ្លែង​ថា៖ «នៅ​សម័យ​សម្តេចឪ [សីហនុ] ព្រះអង្គ​អាណិត​ប្រជារាស្រ្ត​ណាស់​ដែល​ មន្ត្រី​ណា​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​​ប្រជារាស្រ្ត​នឹង​ត្រូវ​ចាញ់»។ លោកស្រី វណ្ណាត ​ដែល​បាន​រស់នៅ​ឆ្លងកាត់​របប​ជាច្រើន រួម​ទាំង​សម័យ​សង្គម​រាស្ត្រនិយម​ផង​​នោះ​បាន​បន្ថែម​ថា មេដឹកនាំ​សព្វថ្ងៃ​នេះ​ ត្រូវតែ​បង្ហាញ​ថា​ ពួកគេ​មាន​គោលការណ៍​របស់​ខ្លួន​ស្រប​នឹង​គោលការណ៍​របស់​​មនុស្ស​សាមញ្ញ ដោយ​បញ្ហា​ផ្សេងៗ​ដូចជា វិវាទ​ដីធ្លី ​ត្រូវ​​ដោះស្រាយ​​​តាម​របៀប​ត្រឹមត្រូវ ដោយ​រដ្ឋាភិបាល។

ដំបូង​ឡើយ រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ របស់​ប្រទេស​កម្ពុជា បាន​បញ្ចូល​​បញ្ញត្តិ​ស្តីពី​សមាជ​​​ជាតិ​ប្រចាំ​ឆ្នាំ​បើ​ទោះបី​ជា​បញ្ញតិ្ត​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កន្លង​មក​ក៏ដោយ​។ គ្មាន​សមាជ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការគ្រប់គ្រង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ៕ 

No comments:

Post a Comment