គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, April 28, 2015

ពលរដ្ឋ​ដែល​ក្រុម​និស្សិត​វាស់ដី​ឲ្យ​ត្រូវ​បាន​គេ​ប្តឹង​ថា​រំលោភ​យក​ដី​គេ

ឧត្តរមានជ័យៈ ពលរដ្ឋ​ ១១ ​គ្រួសារ​ក្នុង​ចំណោម​អ្នក​ដែល​អត់​ទាន់​ទទួល​បាន​ប្លង់ដី​បន្ទាប់ពី​និស្សិត​វាស់​ឲ្យ​នៅ​ឆ្នាំ ២០១២ នោះ​ត្រូវ​បាន​គេ​ប្តឹង​ឡើង​តុលាការ​ថា បាន​រំលោភ​យក​ដី​ក្នុង​ស្រុក​ត្រពាំ​ប្រាសាទ​។

លោក​ ប៉ិល ធី​ អាយុ ៤៣ ឆ្នាំ​បាន​ឲ្យ​​ដឹងថា ពួក​
លោក​ ១១ ​គ្រួសារ​​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​​ត្រាំប៉ោង ឃុំ​ព្រះប្រឡាយ​ត្រូវ​បាន​លោក​ ផេង ស៊ីផល​ប្តឹង​ទៅ​តុលាការ​ខេត្ត​កាលពី​ឆ្នាំ ២០១៤ ​ពី​បទ​​ «ប៉ះពាល់​ដី​កម្មសិទ្ធិ​ឯកជន» ២០ ​ហិកតា ​ហើយ​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​រូប​លោក​ និង​អ្នកភូមិ​ ៣ នាក់​ផ្សេង​ទៀត​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការកោះ​ហៅ។

លោក​បាន​បញ្ជាក់​ថា​៖ «ក្រុម​និស្សិត​​បាន​វាស់ដី និង​ចេញ​បង្កាន់ដៃ​ឲ្យ​ក្នុង​ឆ្នាំ ២០១២។ តែ​ប្លង​​ដី​មិន​ទាន់​បាន​ផង​រាប់​ឆ្នាំ​ហើយ បែរ​ជា​មាន​គេ​ប្តឹង​យក​ដី​ទៅ​តុលាការ​ទៀត»។

លោក​ ប៉ិល ធី ​បាន​អះអាង​ថា ពួក​លោក​ទាំង ១១ គ្រួសារ និង​ប្រជាជន​ចំណាកស្រុក​ផ្សេងៗ​បាន​នាំគ្នា​ទៅ​កាប់គាស់​ដី​ដើម្បី​រស់នៅ និង​ធ្វើស្រែ​ចម្ការ​តាំងពី​ឆ្នាំ ២០០៤ ​មក​ម្ល៉េះ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ទៅ​រារាំង​ និង​អះអាង​​ថា​ដី​នោះ​ជា​របស់​គេ​នោះ​ទេ​។ រហូត​ដល់​ឆ្នាំ ២០១៤ ​ទើប​មាន​​មាន​ឈ្មោះ​ ផេង ស៊ីផល ​ទៅ​ប្តឹង​ពួក​លោក​តែ​ម្តង ដោយ​អះអាង​ថា ដី ២០ ហិកតា​ដែល​ពួក​លោក​កំពុង​កាន់កាប់​អាស្រ័យ​ផល​នោះ​គឺជា​ដី​របស់​គេ​ក្នុង​ចំណោម​ ៤៩ ​ហិកតា។

លោក​ ប៉ិល ធី​ បាន​រៀបរាប់​ប្រាប់​ចៅក្រម​ស៊ើបសួរ​លោក​ កួន ចន្ថា និង​ព្រមទាំង​បាន​បង្ហាញ​បង្កាន់ដៃ​ដែល​ក្រុម​និស្សិត​ចេញ​ឲ្យ​ទៀត។ លោក​បាន​អះអាង​ថា លោក​ចន្ថា​បាន​សួរ​លោក​ថា​ «សុខចិត្ត​ជាប់​គុក​ទេ បើ​អត់​ឲ្យ​ដី​គេ?»។

លោក​ ធី ​បាន​ឆ្លើយ​ប្រាប់​វិញ​ថា៖ «ខ្ញុំ​សុខចិត្ត​ជាប់គុក ព្រោះ​អត់​បាន​ទៅ​លួច​ប្លន់​គេ​ទេ​គឺ​ខំ​កាប់គាស់​ខ្លួនឯង​ទាំង​នឿយហត់​។ ខ្ញុំ​អត់​មាន​ភ័យខ្លាច​ទេ តែ​អស់​សំណើច​ទៅវិញ​ដែល​សុខៗ​មាន​គេ​មក​ប្តឹង​បែប​នេះ»។

ប្រជាពលរដ្ឋ​ធ្លាប់​បដិសេធ​​មិន​ព្រម​លក់​ដី​ឲ្យ​ទៅ​មេភូមិ​ម្នាក់​ក្នុង ១ ហិកតា​ ១០០ ដុល្លារ​ហើយ​ក្រោយមក​ក៏​កើត​មាន​ការប្តឹង​ទៅ​តុលាការ​តែ​ម្តង។ ក្រៅពី​នោះ​​លោក​ ប៉ិល ធី ​ក៏​បាន​អះអាង​ផង​ដែរ​ថា ពួកគាត់​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០០ នាក់​ដែល​សុខចិត្ត​ដោះដូរ​ដី​ឲ្យ​ក្រុម​យោធា​ដើម្បី​ធ្វើ​លំនៅឋាន​កាលពី​ឆ្នាំ ២០១១ ​បន្ទាប់ពី​អាជ្ញាធរ​បាន​សន្យា​ផ្តល់​ដី​នៅ​កន្លែង​ផ្សេង​ម្នាក់ៗ​ពីរ​ហិកតា​វិញ។ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពួកគាត់​ប្រហែល​ជា​ ២០០ ​នាក់​មិន​ទាន់​ទទួល​បាន​ដី​ ២ ​ហិកតា​តាម​ការសន្យា​ទេ។

លោកស្រី ណារេន​ អ្នកសម្របសម្រួល​​អង្គការ​សិទ្ធិមនុស្ស​អាដហុក​​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា លោក​កំពុងតែ​បន្ត​អង្កេត​ពី​បញ្ហា​ដីធ្លី​ទាំងនោះ ហើយ​ការអង្កេត​កន្លងមក​បាន​រកឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅក្នុង​ឃុំ​ព្រះប្រឡាយ និង​ឃុំ​ត្រពាំ​ប្រាសាទ​មិន​ទាន់​ទទួល​បាន​ប្លង់ដី​ដែល​ក្រុម​និស្សិត​បាន​វាស់វែង​ឲ្យ​កាលពី​មុន​បោះឆ្នោត​នោះ​ទេ។ លោក​ថា៖ ​«មន្ទីរ​ដែនដី​ខេត្ត​ភាគច្រើន​មិន​ទាន់​ផ្តល់​ប័ណ្ណ​ដី​ដែល​និស្សិត​វាស់​ឲ្យ​ពលរដ្ឋ​នោះ​ទេ ដោយសារ​តែ​មិន​ធ្វើ​តាម​នីតិវិធី​ទេ តែ​តាម​អំណាច​​ ឬ​បក្ខពួក ពុករលួយ​ដែល​ធ្វើឲ្យ​ប័ណ្ណ​មិន​ដល់​ដៃ​ប្រជាពលរដ្ឋ​។ កន្លែង​ខ្លះ​មួយ​ភូមិ​អត់​ទាំងអស់​ក៏​មាន»។

លោក​បាន​បន្ថែម​ថា ប័ណ្ណ​ដី​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ដកហូត​វិញ ​ដោយ​អះអាង​ថា​ខុស​បច្ចេកទេស ហើយ​ចាំ​ចុះ​ពិនិត្យ​សាជាថ្មី​ម្តង​ទៀត។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក​ កួន ចន្ថា ​ចៅក្រម​ស៊ើបសួរ និង​លោក​ គឹម គាវិន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។ រីឯ​លោក​ វ៉ាត ប៉ារ៉ានីន មន្ត្រី​ព័ត៌មាន​សាលាខេត្ត​ឧត្តរមានជ័យ​ជាប់​ប្រជុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

លោក​ អែម សាវឿន ​មេភូមិ​ត្រាំប៉ោង​បាន​ដឹង​ថា ក្រុម​និស្សិត ​ពិតជា​បាន​វាស់វែង​ដី​ និង​ចេញ​បង្កាន់ដៃ​ជូន​ប្រជាពលរដ្ឋ​មែន។ ប៉ុន្តែ​ប្លង់ដី​មិនទាន់​បាន​ប្រគល់​ឲ្យ​នោះ​ទេ ដោយសារ​តែ​ដី​មាន​ទំនាស់ និង​ពាក់ព័ន្ធ​ច្រើន​ពេក​។ លោក​​ថា៖ «ដី​ខ្លះ​មាន​គេ​ប្តឹង​ជំទាស់ ​ខ្លះ​ថា វាស់​មិន​សុក្រឹត​។ វា​ច្របូកច្របល់​ណាស់។ អ៊ីចឹង​ទើប​ប្លង់​មិន​ទាន់​ចេញ​នោះ»​៕

No comments:

Post a Comment