លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ព្រមានលុបចោលវប្បធម៌សន្ទនា ប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មិនអាចអប់រំលោក កឹម សុខា អនុប្រធានគណបក្ស ឲ្យឈប់រិះគន់គណបក្សប្រជាជនកម្ពុជាបាន។
លោក ហ៊ុន សែន បានអះអាងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការរោងចក្រចម្រាញ់ដូងប្រេងទី២របស់ក្រុមហ៊ុន ម៉ុង ប្ញទ្ធីគ្រុប នៅខេត្តព្រះសីហនុ ដោយប្រតិកម្មទៅនឹងអ្នកសារព័ត៌មាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ទាក់ទងនឹងការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗ។ កាលពីទី២៥ខែមេសា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកុំឲ្យមានការសងសឹកដាក់គ្នា នៅពេលលោកបាត់បង់តំណែងជានាយករដ្ឋមន្រ្តី។ លោកបានបញ្ជាក់ថា«ឥឡូវខ្ញុំកំពុងនៅធ្វើជានាយករដ្ឋមន្ត្រី ទាំងអស់គ្នានៅជាមួយបាន ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ស្រាប់តែឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីម្តង ឧទាហរណ៍ទេណា៎ ស្រាប់ដល់ពេលហ្នឹង ឯកឧត្តមអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ដល់ធ្វើបាបខ្ញុំ អាកម្លាំងវាយបកវិញ ធ្វើឲ្យឯកឧត្តមរស់នៅមិនសុខដែរ»។
ថ្មីៗនេះ លោក កឹម សុខា បានថ្លែងថាគណបក្សសង្រ្គោះជាតិនឹងមិនសងសឹកនោះទេ ពេលគណបក្សឈ្នះការឆ្នោត។
នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីណែនាំទៅមូលដ្ឋានអស់ពីវប្បធម៌សន្ទនា តែលោកថាលោក សម រង្ស៊ី មិនទាន់បានចេញសេចក្តីណែនាំអប់រំសមាជិកបក្សនោះទេ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យលោក សម រង្ស៊ី អប់រំផ្ទៃក្នុងបក្សខ្លួន ដោយលោកសំដៅទៅលោក កឹម សុខា កុំឲ្យបន្តរិះគន់គណបក្សប្រជាជនកម្ពុជាតទៅទៀត។ លោកបានថ្លែងថា«ខ្ញុំឲ្យសារនៅមុខឯកឧត្តម សម រង្ស៊ី និងលោក ជំទាវ ខ្ញុំថាកុំទុក ត្រូវទាត់១១នាក់ឲ្យស្មើ កុំទាត់៩ទុកពីរនាក់ទាត់ជើងគេ មានន័យថាកុំទុកកឹម សុខា ទាត់ជើងខ្ញុំ»។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានលុបចោលវប្បធម៌សន្ទនា ដែលលោក និងរូបលោក សម រង្ស៊ី បានចាប់ផ្តើមមក។ លោកបន្តថា«អញ្ចឹងសូមផ្តាំផ្ញើ សូមឯកឧត្តម សម រង្ស៊ី អប់រំផ្ទៃក្នុងបក្សឲ្យបាន។ បើឯកឧត្តមធ្វើមិនបានទេ អាវប្បធម៌សន្ទនាហ្នឹង គឺលុបចោល ក៏ត្រូវលុបចោល ក៏លុបចោលទៅ កើតហើយ ឲ្យវាងាប់ទៅវិញ ក៏ងាប់ទៅ»។
គួរបញ្ជាក់ថា កន្លងទៅ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ធ្លាប់អះអាងថាវប្បធម៌សន្ទនាបច្ចុប្បន្ននេះមិនមែនមានន័យថាគណបក្ស សង្គ្រោះជាតិជាបក្សរណបគណបក្សណាមួយឡើយ។ លោក កឹម សុខា មានប្រសាសន៍ថាគណបក្សសង្រ្គោះជាតិនឹងមានវាសនាដូចគណបក្សហ្វ៊ុនស៊ិនប៉ិច បើប្រើប្រាស់តែយន្តការវប្បធម៌សន្ទនា ហើយភ្លេចពង្រឹងការរក្សារូបភាពនយោបាយឲ្យបានច្បាស់លាស់របស់ខ្លួននោះ។
ក្នុងពិធីចុះជួបសកម្មជននៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ លោក កឹម សុខា បានថ្លែងថាគណបក្សខ្លួនដឹកនាំតាមបែបប្រជាធិបតេយ្យ និងមិនមែនដឹកនាំប្រទេសយកលំនាំរបបកុម្មុយនីស្តនោះទេ។ ប៉ុន្តែលោក កឹម សុខា មិនបាននិយាយចំឈ្មោះថាជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា មានប្រសាសន៍ថា«ត្រូវស្គាល់ឲ្យច្បាស់ ខ្លួនយើងហ្នឹងជានរណា គណបក្សសង្គ្រោះជាតិនេះ យើងជាអ្នកប្រជាធិបតេយ្យ ហើយគូប្រកួតរបស់យើងជានរណាជាពួកកុម្មុយនីស្ដ តើយើងជាអ្នកប្រជាធិបតេយ្យ អាចដង្ហែរពួកកុម្មុយនីស្ដបានទេ ដូច្នេះចំណុចនេះដែលសំខាន់ យើងមិនយកខ្មែរណាមួយជាសត្រូវ ប៉ុន្ដែយើងក៏មិនអាចយកគោលនយោបាយរបស់ពួកកុម្មុនីស្ដមកអនុវត្ដក្នុងគណបក្សយើងបានទេ»៕

No comments:
Post a Comment