រដ្ឋាភិបាលអូស្រ្តាលីបានជួលយន្តហោះមួយដើម្បីដឹកជនភៀសខ្លួនក្រុមដំបូងពីកោះណៅរូ ទៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ៤០លានដុល្លារដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំមុន។ នេះបើតាមប្រភពកាសែត Guardian Australia ចេញផ្សាយនៅថ្ងៃនេះ។
កាសែតនេះបានឃើញលិខិតជាច្រើនដែលមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីផ្ញើទៅជនភៀសខ្លួននៅកោះណៅរូហើយអ្នកនាំពាក្យនៃអង្គការIOMក៏បានបញ្ជាក់ថាពួកគេនឹងបញ្ជូនមន្ត្រីម្នាក់ទៅកោះនោះផងដែរដើម្បីតាមឃ្លាំមើលការប្រែប្រួលណាផ្សេងទៀត។

No comments:
Post a Comment