ឆ្នាំជូន
មនុស្សប្រុស
តោងកែកុនប្រើសេចក្តីពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិច សូម្បីតែធ្លាប់រាប់រកអ្នកយ៉ាងណា ឬធ្វើការរួមគ្នា កុំសង្ឃឹមឡើយថានឹងបានកម្រៃផលឲ្យសោះ។ មានជំងឺតម្កាត់ ឬទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន។ ការងារប្រចាំជីវិត ឬសេចក្តីស្និទ្ធស្នាលនឹងផ្តល់ផលជាអសារបង់ឥតការដល់អ្នកវិញ។ ត្រូវខំខ្នះខ្នែង និងអង់អាចឲ្យគ្រប់កម្លាំង ទើបអាចប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
មនុស្សស្រី
ឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ។ បើចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយធំប្រុងទំនុកបម្រុងដល់អ្នក។ តែថារឿងដែលអ្នកត្រូវប្រិតប្រៀនខ្លួនបន្តិចនោះគឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឲ្យអ្នកឯនោះឮ ឬដឹង។ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
ឆ្នាំឆ្លូវ
មនុស្សប្រុស
រៀបមង្គលការនឹងបានផលសម្រេចបំណងមែនពិត និងសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច។ រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ។ បើធ្វើការងារកាន់មុខតំណែង មានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតគឺចោរកម្ម និងអគ្គិភ័យបំផ្លាញ ខណៈច្រើនមានជំងឺផ្តាសាយ។
មនុស្សស្រី
អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងតារាជតាត្រូវខាតបង់ ឬមានជំងឺឈឺថ្កាត់។ ប៉ុន្ដែត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលពេញទំហឹង។ បើចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឲ្យល្អិតល្អន់។ បើកាលណាភ្លាត់មុខជាត្រូវរងការសង្កត់សង្កិនផ្លូវចិត្ត។ ចូរកុំលលេងជាមួយគេញយៗពេក និងខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប។ ចូរធ្វើអំពើល្អតបនឹងសត្រូវដើម្បីកាត់គ្រោះ។
ឆ្នាំខាល
មនុស្សប្រុស
អ្នកនឹងកើតមានគ្រោះអាសន្នអាក្រក់។ ដួងជតាត្រូវខាតបង់ ឬមានធុរៈជំងឺឈឺថ្កាត់។ ប៉ុន្តែមានមិត្តជិតស្និទ្ធជួយឈឺឆ្អាល។ បើចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឲ្យល្អិតល្អន់មែនទែន។ បើកាលណាភ្លាត់ អាចរងនូវអំពើសង្កត់សង្កិនដល់ផ្លូវចិត្ត។ ចូរកុំលលេងជាមួយគេញយៗពេក ហើយខំបំពេញខ្លួនឲ្យគេឃើញថាយើងជាមនុស្សមានរបៀបរៀបរយ។
មនុស្សស្រី
ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែន និងប្រកបដោយសេចក្តីសុខ តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច ហើយរួចមកនឹងបានផលល្អឡើងវិញ។ បើអ្នកធ្វើការងារកាន់មុខតំណែង មានតួនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតគឺចោរកម្ម និងអគ្គិភ័យបំផ្លាញ ខណៈច្រើនមានជំងឺផ្តាសាយ។
ឆ្នាំថោះ
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ។ បើចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយធំប្រុងទំនុកបម្រុងដល់អ្នក។ តែថារឿងដែលអ្នកត្រូវប្រិតប្រៀនខ្លួនបន្តិចនោះគឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឲ្យអ្នកឯនោះឮ ឬដឹង។ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថា ខ្លួនបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
មនុស្សស្រី
តោងកែកុនប្រើសេចក្តីពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិច សូម្បីតែធ្លាប់រាប់រកអ្នកយ៉ាងណា ឬធ្វើការរួមគ្នា កុំសង្ឃឹមឡើយថានឹងបានកម្រៃផលឲ្យសោះ។ មានជំងឺតម្កាត់ ឬទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន។ ការងារប្រចាំជីវិត ឬសេចក្តីស្និទ្ធស្នាលនឹងផ្តល់ផលជាអសារបង់ឥតការដល់អ្នកវិញ។ ត្រូវខំខ្នះខ្នែង និងអង់អាចឲ្យគ្រប់កម្លាំង ទើបអាចប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
ឆ្នាំរោង
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះបីសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងណាក៏ដោយ។ មានជោគជ័យគ្រប់ប្រការ និងបានទទួលការលើកតម្កើងពីមនុស្សទូទៅ។ បើរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ តែឧបសគ្គក៏មិនសាបសូន្យដែរ។ ចំពោះក្រុមញាតិនឹងរំខានដល់អ្នកខ្លះៗ។
មនុស្សស្រី
ឆ្នាំនេះនឹងបានមុខការងារធ្វើជាលក្ខណៈដ្ឋាន។ បើជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា។ ប៉ុន្ដែគង់តែនៅមានមនុស្សឫស្យាចំពោះលទ្ធផលជានិច្ច។ រឿងនេះអ្នកកុំគប្បីខ្លាចឲ្យសោះព្រោះមានគេរង់ចាំជួយឈឺឆ្អាលពេញទំហឹង។ ចូរប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល និងបញ្ជោរលើកជើងអ្នកឲ្យចូលរួមការងារជាមួយគេ ដែលសុទ្ធតែមិនបរិសុទ្ធទាំងអស់។ មិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ៗហួសពេក។
ឆ្នាំម្សាញ់
មនុស្សប្រុស
មានចិត្តខ្វល់ខ្វាយច្រើនអនេក។ មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា។ ត្រូវខូចផលប្រយោជន៍ខ្លះៗ។ តែមានគេចាំជួយឧបត្ថម្ភគាំទ្រឲ្យអ្នកបានក្តីសុខសាន្ត។ បើទោះជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញ។ អ្នកអាចចុះរើផ្ទះ ជួសជុល ឬធ្វើថ្មីផង។
មនុស្សស្រី
ឆ្នាំនេះជាឆ្នាំដែលមានក្តីសុខសាន្តលើសលប់ និងគាប់ចិត្តគ្រប់យ៉ាង ដោយមានគេនាំកំណប់រង្វាន់មកឲ្យដល់ទីកន្លែង។ ជោគរាសីល្អជាទីបំផុត។ បើមានបំណងធ្វើអ្វីមួយមុខជានឹងបានសម្រេចផលពិតមែន។ តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត។ អ្នកគួរតែប្រយ័ត្នឲ្យមែនទែន ហើយចេះស្ទាបស្ទង់បន្តិចផង ប្រសិនបើចៀសមិនផុត។ បើចៀសផុតពីកិច្ចការនេះបាន សង្គមគ្រួសារនឹងមានសេចក្តីសុខយ៉ាងក្រៃលែង។
ឆ្នាំមមី
មនុស្សប្រុស
អ្នកមិនសូវរីករាយសោះ មិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគ ថោករាសីមកដឹកនាំអ្នកឲ្យខូចខាតទុន។ អ្នកមិនគួរធ្វើដំណើរលើផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី កុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែអ្នកនឹងបានផលខ្លះៗដែរក្នុងការងារដោយការខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់។
មនុស្សស្រី
ឆ្នាំនេះជាឆ្នាំត្រូវឃ្លាតពីទីកន្លែង។ បើមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅឋានក៏មាន។ ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីពការនេះនឹងបណ្តាលជាហេតុឲ្យមានក្តីតឹងចង្អៀតខ្លះៗ។ ញាតិមិត្តនឹងកើតក្តីរង្គៀសឫស្យាចិត្តដោយបំពានលើផលចម្រើនល្អរបស់អ្នក។
ឆ្នាំមមែ
មនុស្សប្រុស
ឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេគឺត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងការងារធម្មតា តែអ្នកត្រូវតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្ត។ មានភាពឧស្សាហ៍ ព្យាយាម និងស្វាហាប់ជាប់ជានិច្ចពេលបំពេញការងារ នឹងធ្វើឲ្យអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងឆ្នាំនេះ។
មនុស្សស្រី
នេះនឹងមានផលល្អប្រសើរណាស់ ហើយបានលាភធំទៀត។ តែមុនបានលាភ ក៏ត្រូវខាតបង់ទ្រព្យជាមុនខ្លះដែរ។ ដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចដោយត្រូវចោរកម្មមានការប៉ងទុក បន្ទាប់ពីនោះមកអ្នកត្រូវបានទទួលមុខតំណែងថ្មី មានតួនាទីខ្ពស់ ជោគលាភនឹងបានមកវិញ។ ឆ្នាំនេះជាឆ្នាំ «ទុក្ខលាភ» បានទុក្ខមុនទើបមានលាភតាមក្រោយ។
ឆ្នាំវក
មនុស្សប្រុស
ឆ្នាំនេះនឹងមានផលល្អប្រសើរណាស់ ហើយបានលាភធំទៀត។ តែមុនបានលាភ ក៏ត្រូវខាតបង់ទ្រព្យជាមុនខ្លះដែរ។ ដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចដោយត្រូវចោរកម្មមានការប៉ងទុក បន្ទាប់ពីនោះមកអ្នកត្រូវបានទទួលមុខតំណែងថ្មី មានតួនាទីខ្ពស់ ជោគលាភនឹងបានមកវិញ។ ឆ្នាំនេះជាឆ្នាំ «ទុក្ខលាភ» បានទុក្ខមុនទើបមានលាភតាមក្រោយ។
មនុស្សស្រី
ឆ្នាំនេះអ្នកមិនសូវបានស្រួលបួលនោះទេដោយត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងការងារប្រចាំថ្ងៃ។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ អ្នកត្រូវតាំងចិត្តពុះពារ និងប្រឹងប្រែងរម្ងាប់ចិត្ត។ ភាពឧស្សាហ៍ព្យាយាម និងស្វាហាប់ជាប់ជានិច្ចនៅក្នុងពេលបំពេញការងារ នឹងធ្វើឲ្យអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងឆ្នាំនេះ។
ឆ្នាំរកា
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំត្រូវឃ្លាតពីទីកន្លែង។ បើមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅឋានក៏មាន។ ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីពការនេះនឹងបណ្តាលជាហេតុឲ្យមានក្តីតឹងចង្អៀតខ្លះៗ។ ញាតិមិត្តនឹងកើតក្តីរង្គៀសឫស្យាចិត្តដោយបំពានលើផលចម្រើនល្អរបស់អ្នក។
មនុស្សស្រី
អ្នកមិនសូវរីករាយសោះ មិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគ ថោករាសីមកដឹកនាំអ្នកឲ្យខូចខាតទុន។ អ្នកមិនគួរធ្វើដំណើរលើផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី កុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែអ្នកនឹងបានផលខ្លះៗដែរក្នុងការងារដោយការខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់។
ឆ្នាំច
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលមានក្តីសុខសាន្តលើសលប់ និងគាប់ចិត្តគ្រប់យ៉ាង ដោយមានគេនាំកំណប់រង្វាន់មកឲ្យដល់ទីកន្លែង។ ជោគរាសីល្អជាទីបំផុត។ បើមានបំណងធ្វើអ្វីមួយមុខជាបានសម្រេចផលពិតមែន។ តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក។ អ្នកគួរប្រយ័ត្ន ហើយចេះស្ទាបស្ទង់បើចៀសមិនផុត។ បើចៀសផុត សង្គមគ្រួសារនឹងមានក្តីសុខក្រៃលែង។
មនុស្សស្រី
មានចិត្តខ្វល់ខ្វាយច្រើនអនេក។ មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា។ ត្រូវខូចផលប្រយោជន៍ខ្លះៗ។ តែមានគេចាំជួយឧបត្ថម្ភគាំទ្រឲ្យអ្នកបានក្តីសុខសាន្ត។ បើទោះជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញ។ អ្នកអាចចុះរើផ្ទះ ជួសជុល ឬធ្វើថ្មីផង។
ឆ្នាំកុរ
មនុស្សប្រុស
ឆ្នាំនេះនឹងបានមុខការងារធ្វើជាលក្ខណៈដ្ឋាន។ បើជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា។ ប៉ុន្ដែមានមនុស្សឫស្យាចំពោះលទ្ធផលជានិច្ច។ កុំគប្បីខ្លាចឲ្យសោះព្រោះមានគេរង់ចាំជួយឈឺឆ្អាល។ ចូរប្រយ័ត្នមនុស្សមានទុលក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល និងបញ្ជោរលើកជើងអ្នកឲ្យចូលរួមការងារជាមួយដែលសុទ្ធតែមិនបរិសុទ្ធទាំងអស់។
មនុស្សស្រី
ឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះបីសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងណាក៏ដោយ។ មានជោគជ័យគ្រប់ប្រការ និងបានទទួលការលើកតម្កើងពីមនុស្សទូទៅ។ បើរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ តែឧបសគ្គក៏មិនសាបសូន្យដែរ។ ចំពោះក្រុមញាតិនឹងរំខានដល់អ្នកខ្លះៗ។
No comments:
Post a Comment