គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 17, 2015

លោក ថោង សារ៉ាត់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣​នៃ​បុណ្យ​ចូលឆ្នាំ​នៅ​ក្រុង​បាវិត

លោក ថោង សារ៉ាត់ ជនសង្ស័យ​ជា​មេខ្លោង​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ចំ​ថ្ងៃ​បញ្ចប់ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា ថា លោក ថោង សារ៉ាត់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពេល​លោក​ធ្វើដំណើរ​ឆ្លង​ចូល​ទឹកដី​ខ្មែរ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក ថោង សារ៉ាត់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ទៅ​កាន់​តុលាការ។ ទោះ​យ៉ាងណា លោក​មិនទាន់​អាច​បញ្ជាក់​ថា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ពេលណា​នោះ​ទេ។

លោក ថោង សារ៉ាត់ ជា​ជនសង្ស័យ​នៅ​ពីក្រោយ​ករណី​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ឆ្នាំមុន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ករណី​ឃាតកម្ម​ដ៏​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​អង្គរក្ស​ទាំង​៤​នាក់ របស់​លោក ថោង សារ៉ាត់ ជា​អ្នក​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។

លោក ថោង សារ៉ាត់ បាន​រត់​គេច​ខ្លួន​អស់​រយៈពេល​ជិត​៦​ខែ​មក​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​រូបលោក។

No comments:

Post a Comment