គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 22, 2015

លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​

អតីត​អ្នក​នយោបាយ​វ័យ​ចំណាស់ លោក ម៉ម សូណង់ដូ បាន​ប្រកាស​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​កម្ពុជា​សារ​ជា​ថ្មី​វិញ បន្ទាប់​ពី​ផ្អាក​ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៣​អាណត្តិ។ យ៉ាងណាក៏ដោយ អ្នកវិភាគ លើកឡើង​ថា គោល​នយោបាយ​របស់លោក​ម៉ម សូណង់ដូ គឺ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ចាស់​របស់លោក​ម៉ម សូណង់ដូ នឹង​
វិល​ចូល​ឆាក​នយោបាយ​កម្ពុជា​សារ​ជាថ្មី បន្ទាប់​ពី​ផ្អាក​ដំណើរការ​ចំនួន ៣​អាណត្តិ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ ។ លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា ការ​ចូលរួម​នយោបាយ​សារ​ជា​ថ្មី​ក្នុង​រូប​ភាព​ជា​បក្ស​នយោបាយ​នេះ គឺ​ដោយសារ​ការ​អស់សង្ឃឹម​នឹង​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា។ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​បាន​បង្ហាញ​ជំហរ​ទោ​ទន់​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នា​ពេល​ចុងក្រោយ​នេះ។

លោក​ម៉ម សូណង់ដូ ដែល​មាន​អាយុ ៧៣​ឆ្នាំ​ទៅ​ហើយ​នោះ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ទទួល​បាន​អាសនៈ នៅ​ក្នុង​សភា ត្បិត​គោលនយោបាយ​ថ្មី ២​ចំណុច​របស់​លោក។ ទី១ គឺ​ការ​បង្កើន​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ទី​២ ការ​បង្កើន​កិត្តិយស​មន្ត្រី​កងកម្លាំង​ប៉ូលីស និង​ទា​ហាន។ ជា​គោល​នយោបាយ​ដែល​ផ្តល់​សេវា​សាធារណៈ ដល់​ប្រជា​ពលរដ្ឋ និង​គិតគូរ​ពី​សុខមាលភាព​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ទាន់​ចេញ ហើយ​គណបក្ស​ប្រឆាំង​បាន​ព្រងើយកន្តើយ។ នេះ​បើតាម​លោក ម៉ម សូណង់ដូ ដដែល។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត​សុខ​ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ ​នៅ​កម្ពុជា បាន​មានប្រសាសន៍​ថា គោលនយោបាយ​នៃ​បក្ស​សំបុក​ឃ្មុំ នេះ​គឺ​គ្មាន​អ្វី​ថ្មី​ប្លែក​នោះ​ទេ។ លោក​បន្ថែម​ថា ការ​វិល​ចូល​ក្នុង​ឆាកនយោបាយ​នេះ គឺ​ដោយសារ​លោក​ម៉ម សូណង់ដូរ បាន​មើល​ឃើញ​ឱកាស​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន មិន​សប្បាយចិត្ត​ជាមួយ​នឹង​នយោបាយ​របស់​គណ​ប្រឆាំង​ក្រោយ​ការ​ចូល​សភា​ក្នុង​អាណត្តិ​ទី​៥​នេះ។

លោក​ម៉ម សូណង់ដូ ធ្លាប់​បាន​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​លោក ក៏​បាន​រំលាយ​គណបក្ស​នេះ​ចោល​ទៅ​វិញ បន្ទាប់ពី​មិន​ទទួលបាន​អាសនៈ​អ្វី​មួយ​សោះ​កាល​ពី​អាណត្តិ​ទី​២​នោះ។ លោក​ម៉ម សូណង់ដូ ធ្លាប់​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​រយៈពេល​បី​ដង ក្នុង​សំណង់​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជា សំណុំរឿង​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម កាលពី​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គម ប្រមា នៅ​ខេត្តក្រចេះ។

No comments:

Post a Comment