ថ្លែងប្រាប់វិទ្យុវាយោ នៅរសៀលនេះ លោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យបានមានប្រសាសន៍ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យ ហៅកាត់ថា LDP នឹងចាត់វិធានការលើលោកសុខទូច អ្នកវិភាគនយោបាយនៅកម្ពុជា។វិធានការដែលលោកខឹម វាសនា បានលើកឡើងនាពេលនេះ មានពីរជម្រើស ទីមួយ គឺជាការធ្វើបាតុកម្ម ចាប់លោកសុខ ទូច អោយមកទទួលខុសត្រូវ ពីព្រោះគាត់និយាយប៉ះពាល់ដល់LDP និងជម្រើសមួយទៀត គឺធ្វើលិខិតថ្កោលទោសដើម្បីអោយគេស្គាល់មុខមាត់លោកសុខ ទូច។
ការអះអាងរបស់លោកខឹម វាសនា ប្រធានគណបក្សLDP នាពេលនេះ បានធ្វើឡើងក្រោយពីលោកសុខទូច បានបានមានយោ បល់ ក្នុង RFI ទាក់ទងនឹងការស្លាប់របស់សិលា។យ៉ាងណាក៏ដោយ លោកសុខ ទូច បានអះអាងប្រាប់វិទ្យុវាយោនៅថ្ងៃដដែលនេះថា លោក នឹងមិនចូលរួមវេទិកាតុមូលនៅគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបេតយ្យឡើយ ប៉ុន្តែ លោកនឹងចូលរួមវេទិកាតុមូល បើរៀបចំធ្វើនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ និងវិទ្យុជាដើមដែលមានអ្នកសម្របសម្រួលមានវិជ្ជាជីវៈ៕
No comments:
Post a Comment