កោះកុងៈ តំណាងក្រុមហ៊ុនចិន Union Development Group Co.,Ltd អមដោយកម្លាំងសន្តិសុខប្រមាណជា ៥០ នាក់បានចុះទៅធ្វើការវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៧ គ្រួសារ និងកំណត់ឲ្យរុះរើផ្ទះចេញពីភូមិកំពុងរស់នៅក្នុងរយៈពេល ១ ខែដោយឥតលក្ខខណ្ឌ។
លោក ណៃ វិបុល អាយុ ៤០ ឆ្នាំ ដែលរស់នៅក្នុងភូមិពាមកាយ ឃុំកោះស្តេច បានថ្លែងឲ្យដឹងថា
កាលពីថ្ងៃទី ១៩ ខែមេសានៅម៉ោងប្រមាណជាង ៣ រសៀល ខាងភាគីក្រុមហ៊ុនបានដឹកនាំកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនប្រមាណជា ៥០ នាក់ប្រដាប់ដោយពូថៅ ញញួរនិងដំបងបានមកធ្វើការវាស់ដីលំនៅឋានរបស់ប្រជាពលរដ្ឋដោយចុច GPS ហើយពុំបានប្រាប់ពលរដ្ឋថាគេធ្វើអី្វនោះទេ។
លោកបានថ្លែងថា៖ «គេមកពីរដងគឺនៅថ្ងៃទី ១៨ និងថ្ងៃទី ១៩ ទើបគេចាប់ផ្តើមធ្វើការវាស់វែង គេមិននិយាយថាគេមកធ្វើអ្វីនោះទេ ប៉ុន្តែនៅពេលដែលគេវាស់វែងចប់គេថា ត្រូវរុះរើផ្ទះចេញក្នុងរយៈពេល ១ ខែដោយឥតលក្ខខណ្ឌ»។
លោកបានឲ្យដឹងទៀតថា ពេលនេះពលរដ្ឋកំពុងតែមានការព្រួយបារម្ភជាខ្លាំងពីព្រោះកាលនៅក្នុងអំឡុងខែ ៣ គេចុះមកប្រាប់ម្តងដោយកំណត់ឲ្យរុះរើចេញក្នុងរយៈពេល ១៥ ថ្ងៃ ស្រាប់តែនៅខែមេសារនេះគេកំណត់ដូរពេលវេលាគឺ ១ ខែវិញ។ លោកបានថ្លែងថា៖ «យើងមិនរើទៅណាជាដាច់ខាត ពីព្រោះទៅកន្លែងថ្មីគ្មានរបររកស៊ី។ យើងបានតស៊ូឲ្យវៀលចេញគ្រប់កន្លែងរហូតដល់ថ្នាក់ជាតិនៅតែពុំទាន់មានដំណោះស្រាយទៀត»។
លោកថា អ្នកភូមិទាំង ៧ គ្រួសារនេះ ស្ថិតក្នុងចំណោម ៤៧ គ្រួសារដែលក្រុមហ៊ុនបានប្តឹង ទៅសាលាដំបូងខេត្តកោះកុង សុំដីការក្សាការពារកាលពីដើមខែ កុម្ភៈ ដើម្បីអនុវត្តការបណ្តេញចេញដោយបង្ខំ ដែលនៅសេសសល់ចុងក្រោយ មិនព្រមចាកចេញ។
សូមរំឭកផងដែរថា កាលពីចុងខែមីនា នៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីតំណាងប្រជាពលរដ្ឋជាង ៣០០ គ្រួសារនៅស្រុកគិរីសាគរ និងបទុមសាគរ ខេត្តកោះកុង បានទាមទារឲ្យរាជរដ្ឋាភិបាលវៀលដីភូមិ និងដីស្រែចម្ការរបស់ពួកគាត់ទៅតាមរូបមន្តស្បែកខ្លា ចេញពីដីអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនយូញៀន ដើម្បីបញ្ចប់វិវាទដីធ្លីដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល លោក ប៉ុន សារឿន បានមានប្រសាសន៍ថា ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋនោះលោកបានធ្វើរបាយការណ៍ទៅថ្នាក់លើរួចហើយ ប៉ុន្តែលោកថា ចូលឆ្នាំខ្មែរហើយនឹងបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីប្រជុំស្វែងរកដំណោះស្រាយបន្តទៀត។
លោកបានថ្លែងថា ៖«ខ្ញុំមិនទាន់ដឹងរឿងគំរាមប្រជាពលរដ្ឋឲ្យរុះផ្ទះចេញនោះទេ ប្រសិនបើមានមែននោះគឺមានន័យថាក្រុមហ៊ុនប្រឆាំងនឹងកិច្ចព្រមព្រៀង ពីព្រោះបានព្រមព្រៀងគ្នាថា មិនប៉ះពាល់ពលរដ្ឋទេ ឲ្យពលរដ្ឋរស់នៅកន្លែងរបស់គាត់ធម្មតារហូតដល់មានដំណោះស្រាយ»។
ចំណែក អភិបាលរងខេត្តកោះកុង លោក ស៊ុន តារា ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកបានថ្លែងនៅពេលកន្លងមកដោយលោក បានសន្យាថានឹងមិនឲ្យកើតមានអំពើហិង្សា ការគំរាមកំហែង ឬប្រើហិង្សាបណ្តេញប្រជាពលរដ្ឋចេញផ្ទះសម្បែងពីសំណាក់ក្រុមហ៊ុន ដូចពេលកន្លងមកទៀតឡើយ។
ចំណែកតំណាងក្រុមហ៊ុនចិនយូញៀន លោក វាង ចាវ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ដីសម្បទានទំហំ ៣៦-០០០ ហិកតានៅស្រុកបទុមសាគរ និងគិរីសាគរ ខេត្តកោះកុងទៅឲ្យក្រុមហ៊ុន Union Development Group ដើម្បីធ្វើការអភិវឌ្ឍបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ កាលពីឆ្នាំ ២០០៨ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ១១៤៤ គ្រួសារ។ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៤ មានពលរដ្ឋចំនួន ៣៧១ គ្រួសារ ដែលរស់នៅលើទំហំដីជាង ១ ពាន់ហិកតានៅតែបន្តការតវ៉ាដោយមានការស្នើសុំឲ្យមានការវៀលដីពួកគាត់ចេញពីដីក្រុមហ៊ុន៕

No comments:
Post a Comment