លោក ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា នៅអាណត្តិក្រោយ និងអាណត្តិបន្តបន្ទាប់ រូបលោកនឹងឈរឈ្មោះធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីបន្តទៀត ។ « ខ្ញុំសូមជម្រាបជូនឲ្យអស់តែម្តង កុំឲ្យសង្ស័យយូរពេក ព្រោះឥឡូវគេដើរខ្សឹបខ្សៀវគ្នាថា លោក ហ៊ុន សែន ប្រហែលមិនឈរឈ្មោះទេ ....... ។ អាទី ៥ ក៏ ហ៊ុន សែន
កំពុងធ្វើ អាទី ៦ ក៏ហ៊ុន សែន នឹងឈ្នះទៀត ។ ព្រោះឈ្នះទៅ វាសុខទាំងអស់គ្នា » ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់រោងចក្រចម្រាញ់ប្រេងដូងទី ២ របស់លោក ម៉ុង ឫទ្ធីនៅខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី ២៩ ខែមេសា ឆ្នាំ ២០១៥ ។
ការប្រកាសរបស់លោក ហ៊ុន សែន ពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការសង្ស័យរបស់អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន ដែលពួកគេមានមន្ទិលថា នៅអាណត្តិក្រោយលោក ហ៊ុន សែន អាចនឹងឈប់ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីនោះ គឺជាការសង្ស័យខុសទាំងស្រុង ។ តាមពិតការសង្ស័យនេះ កាន់តែច្បាស់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីលោក ហ៊ុន សែន និយាយបែបឧបមាពេលនៅប្រទេសម៉ាឡេស៊ីទៅលោក សម រង្ស៊ី នៅពេលបានធ្វើនាយករដ្ឋមន្រ្តី បើលោក សម រង្ស៊ី ព្យាបាទលោក រូបលោកនឹងប្រើកម្លាំងតបតវិញ ។
No comments:
Post a Comment