លោក ហ៊ុន សែន សង្ស័យថា លោក សម រង្ស៊ី កំពុងសម្ដែងជាតួល្អក្នុងវប្បធម៌សន្ទនា ហើយទុកលោក កឹម សុខា ជាតួរិះគន់រូបលោក។ «ដូចជាលែងចង់ឈប់ជឿឯកឧត្តម សម រង្ស៊ី ដែរ។ ក្រែងគាត់លេងល្បិច អាភាពល្បិចមួយដើរតួនាង មួយដើរតួអ្នក ទុក សម រង្ស៊ី ចរចាជាមួយហ៊ុន សែន ។ ទុក កឹម សុខា ឲ្យជេរ ហ៊ុន
សែន។ ខ្ញុំសូមសួរឯកឧត្តម សម រង្ស៊ីឆ្លើយតបចំណុចនេះ»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់រោងចក្រចម្រាញ់ប្រេងដូងទី ២ របស់លោក ម៉ុង ឫទ្ធីនៅខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី ២៩ ខែមេសា ឆ្នាំ ២០១៥ ។
សារព័ត៌មានថ្មីៗមិនអាចទាក់ទង លោក សម រង្សី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទេ។តែយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍តបយ៉ាងខ្លីវិញថា គណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់វប្បធម៌សន្ទនាដោយចេញពីបេះដូង។ ហើយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្រេចយកវប្បសន្ទនារួមគ្នាជាមួយសមាជិកគណបក្សទាំងអស់៕

No comments:
Post a Comment