ឯកសារចម្លង នេះក្នុងអំឡុងពេលថ្ងៃទី២៧-២៨ មេសា។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម ថ្លែងប្រាប់ដល់វិទ្យុវាយោនៅថ្ងៃទី២៧ មេសា។ លោកថាច់ សេដ្ឋា បន្តថា ទោះបីថវិកាមិនគ្រប់គ្រាន់ ប៉ុន្តែយើងអាចខ្ចីប្រាក់ពីគេបណ្តោះអាសន្ន ដើម្បីទទួលបានឯកសារនេះ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះ បានបន្តថា ជំហានទី១ បន្ទាប់ពីទទួលបានឯកសារនេះ រួចរាល់ហើយនោះ លោកនឹងរៀបចំឲ្យមានរបៀបរៀបរយ ទី២ ពិនិត្យមើលថា ត្រូវប្រើប្រាស់ឯកសារនេះ ដោយរបៀបណា និងជំហានទី៣ ប្រសិនបើឯកសារនេះ មានសារៈប្រយោជន៍ដ៏ធំធេង នោះលោកអាចស្នើទៅក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលក្នុងកម្មវិធីសិក្សា។
យ៉ាងណាក៏ដោយ លោកថាច់ សេដ្ឋា បានសង្កត់ធ្ងន់ថា ឯកសារនេះ នឹងយកតម្កល់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដែលមិនអាចឲ្យវៀតណាម មកបំភ្លៃការពិតបានឡើយ។
គួរបញ្ជាក់ថា ឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម ដែលសមាគមខ្មែរកម្ពុជាក្រោម ថតចម្លងពីបារាំង គឺទំហំប្រមាណ៥០០០ទំព័រ៕ដោយៈសៅ វិសាល
No comments:
Post a Comment