គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 10, 2015

សកម្មជន​បក្សប្រឆាំង​ និង​សកម្មជន​ដីធ្លី​ទាំង​១៩​នាក់​នឹង​ត្រូវ​ដោះលែង​មុន​ចូលឆ្នាំ​ខ្មែរ​​




សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​សកម្មជន​ដីធ្លី សរុប​១៩​អង្គនាក់ នឹង​បាន​នៅ​ក្រៅ​ឃុំនា​ដើម​សប្តាហ៍​ក្រោយនេះ តាមរយៈ​ការចរចា​នយោបាយ​ ។​

​មេធាវី​ការពារ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូង ជូ​ងី ឲ្យដឹងថា រូបលោក និង​មេធាវី​ការពារ​ក្តី​មួយចំនួន​ទៀត បាន​បំពេញ​បែបបទតាម​នីតិវិធី​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​៩ ​ខែ​មេសា​ម្សិលមិញ ដើម្បីអ្នកទាំងនោះរួចផុត​ពី​ការឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ​ ។


អ្នក​ជាប់​ឃុំ​ទាំងនោះមាន​ព្រះសង្ឃ ព្រះនាម ស៊ឺន ហាយ លោក មា​ជ សុវណ្ណារ៉ា រួម​ទាំង​អ្នកស្រី​ ទេព វ​ន្នី ផងដែរ ​។​

​លោក អ៊ូ គង់ ​ជាប្តី​អ្នកស្រី ​ទេព វ​ន្នី អះអាងថា ស្ត្រី​បឹងកក់​ទាំង​១០​នាក់បាន​សម្រេច​ដក​បណ្តឹង​សាទុក្ខពី​តុលាការ​កំពូល ដើម្បី​បើកផ្លូវ​ឲ្យ​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស​ ។​

VOD មិន​អាច​រក​ការបញ្ជាក់​ពីទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋានរបស់​សម្ដេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ គឺ​លោក អ៊ុម ដារ៉ាវុធ ​បានទេដោយ​លោក​អះអាងថា កំពុង​ជាប់​ប្រជុំ ​។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ  លោក អំ សំអាត ដែល​តាមដាន និង​បាន​ផ្តល់​មេធាវី​ការពារសកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ស្វាគមន៍​ការដោះលែង​អ្នក​ទាំង​១៩​អង្គនាក់ឲ្យនៅ​ក្រៅ​ឃុំ​ ។ ប៉ុន្តែ​លោក​បង្ហាញ​ការខកចិត្តដោយ​លើកឡើង​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្រោម​សម្ពាធ​អ្នកនយោបាយ ​។

​ជនជាប់ចោទ​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ទាំង​១៩​នាក់​នោះ រួម​មាន​សកម្មជន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​៥​នាក់ ព្រះសង្ឃ​៣​អង្គ គង់នៅ​វត្ត​ស្ទឹងមានជ័យ និង​ស្ត្រី​អ្នក​តវ៉ា​រឿង​ដីធ្លី​១១​នាក់​ ។​

ពួកគេ​ត្រូវបាន​ឃុំខ្លួន​អំឡុង​ពេល​គណបក្ស​ប្រជា​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ច​ពិភាក្សា​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត និង​ច្បាប់ គ​.​ជ​.​ប ថ្មី តាម​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ ថ្ងៃ​២២​កក្កដា ២០១៤ ​។ សង្គម​ស៊ិវិល​យល់ថា ការចាប់​ឃុំខ្លួន​អ្នក​ទាំងនោះ ជា​ការប្រើ​កណ្តាប់ដៃរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​សម្ពាធ​បក្សប្រឆាំងឲ្យទទួល​យកការធ្វើកំណែទម្រង់​មួយ ដែល​បក្ស​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មកនេះ​គូសវាស​ទុក​ ៕

No comments:

Post a Comment