គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 10, 2015

​រថយន្ដឈ្នួល​នៅតែ​ឡើងថ្លៃ​ពេល​ចូលឆ្នាំ ទោះ​មាន​ការអំពាវនាវ​ពី​នាយក​រដ្ឋមន្ត្រី​មិន​ឲ្យ​ឡើង​​

​អ្នករត់​រថយន្ដឈ្នួល និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយចំនួន​ចាប់ផ្ដើម និង​គ្រោង​នឹង​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ខ្លួន ខណៈ​ពិធី​បុណ្យចូលឆ្នាំ​កំពុង​ខិតចូល​មកដល់ បើទោះជា​មាន​ការអំពាវនាវ​ពី​នាយក​រដ្ឋមន្ត្រី​កុំឲ្យ​មាន​ការដំឡើងថ្លៃ​ក្នុង​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ក៏ដោយ ។​


​អ្នក​លក់​សំបុត្រ​នៅ​ក្រុមហ៊ុន​រថយន្តក្រុង វីរៈ ប៊ុន​ថាំ ឲ្យដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ដំឡើងថ្លៃ​សំបុត្រ​កាលពី​ម្សិលមិញ ចំនួន​២​ដុល្លារ​លើស​ថ្ងៃ​ធម្មតា តែ​ពុំ​បាន​បញ្ជាក់ថា ការឡើង​ថ្លៃ​នេះ​នឹង​បន្ត​ចំនួន​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ។ ចំណែក​អ្នកលក់​សំបុត្រ​នៅ​ក្រុមហ៊ុន រិទ្ធិ មុន្នី ឲ្យដឹង​ដែរថា ក្រុមហ៊ុន​ដំឡើងថ្លៃ​សំបុត្រ​លើស​ថ្ងៃ​ធម្មតារ​១០០០០​រៀល​នៅ​ពេល​ចូល​ឆ្នាំ​នេះ ដូចជា​ថ្ងៃ​ធម្មតា តម្លៃ​សំបុត្រ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​តម្លៃ​២៥០០០​រៀល ឡើងទៅ​៣៥០០០​រៀល ។​

​ក្រុមហ៊ុន​មួយចំនួន​អះអាង​ថា​នៅ​មិនទាន់​ដំឡើង​តម្លៃ​សំបុត្រ​របស់​ខ្លួន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ព្រ​សហស្ប​តិ៍​នេះ តែ​គ្រោង​នឹង​ដំឡើង​នៅពេល​កៀក​ថ្ងៃ​ចូលឆ្នាំ ។ អ្នក​លក់​សំបុត្រ​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល និង​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នកដំណើរ អះអាងថា ក្រុមហ៊ុន​នឹង​ឡើងថ្លៃ​សំបុត្រ​ចាប់ពី​ថ្ងៃស្អែក ឬ​ខានស្អែក​ទៅ​តែ​ពុំ​បាន​បញ្ជាក់​ពី​តម្លៃ និង​ចំនួន​ថ្ងៃ​ដែល​នឹង​ដំឡើង​ថ្លៃ​នោះទេ ។​

​បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក​ក៏​គ្រោង​នឹង​ដំឡើង​ថ្លៃ​សេវា​ដឹក​អ្នកដំណើរ​ផងដែរ​ក្នុង​អំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ។ លោក​ថា ការឡើង​ថ្លៃ​នេះ​គឺ​ដោយសារ​មាន​អ្នកធ្វើដំណើរ​ច្រើន​ធ្វើដំណើរ​ក្នុង​ទិសដៅ​តែ​មួយ និង​ត្រូវ​ទូទាត់​ការចំណាយ​លើ​ថ្លៃ​សេវាកម្ម​ផ្សេងៗ ជាពិសេស​គឺ​ថ្លៃ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ថ្ងៃបុណ្យ ។​

​បុគ្គលិក​ផ្នែក​ទីផ្សារ​រូបនោះ​លើកឡើងថា «​ប្រហែលជា​ត្រូវ​ឡើង​តិចតួច ព្រោះ​អា​ពេល​ចូលឆ្នាំ​ហ្នឹង ប្រជាជន​យើង​គាត់​ចេញ​ទៅ​ខេត្ដ​ច្រើន ហើយ​ណាមួយ​យើង​ត្រូវការ​ឡាន​ឲ្យ​គាត់​វិល​ពី​ខេត្ត​មក​វិញ ដើម្បី​ដឹក​ជញ្ជូន​អ្នកដំណើរ​ហ្នឹង ហើយ​ចំពោះ​បុគ្គលិក​គាត់​ធ្វើការ​ក៏​ត្រូវ​ថែម​ម៉ោង​ត្រូវ​ថែមលុយ​OT (​លើស​ម៉ោង​)​ឲ្យ​គាត់ តៃកុង​ឡាន​ក៏​ដូចគ្នា​ដែរ ថែមលុយ​ឲ្យ​គាត់​អញ្ចឹង យើង​ត្រូវ​ដំឡើងថ្លៃ​តិចតួច​លើ​តម្លៃ​ចាស់ » ។​

​អ្នករត់​រថយន្តឈ្នួល​(​តាក់ស៊ី​)​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ធំ អ្នកស្រី ភាត់ សុផល ឲ្យដឹងថា អ្នកស្រី​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​ធ្វើដំណើរ​ទ្វេដង រយៈពេល​ប្រាំ​មួយថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ។ អ្នកស្រី​ថា មូលហេតុ​ដែល​អ្នកស្រី​ដំឡើងថ្លៃ​រថយន្ត​គឺ​ដោយសារ​មុនពេល​ចូល​ឆ្នាំ​មាន​តែ​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ដ ហើយ​ក្រោយ​ចូល​ឆ្នាំ​មាន​តែ​អ្នកដំណើរ​ពី​ខេត្ដ​មក​ភ្នំពេញ​ប៉ុណ្ណោះ ។ អ្នកស្រី​អះអាង​ទៀតថា នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ តម្លៃ​សេវា​ចំណត​រថយន្ដ​ក៏​ឡើងថ្លៃ និង​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​ច្រើន​កន្លែង​ផងដែរ ។​

​អ្នកស្រី ភាត់ សុផល មានប្រសាសន៍ថា «​ឡើងថ្លៃ​ពីព្រោះ​មក​ពី​ផ្ទះ​អត់​មាន​មនុស្ស​ទេ មក​យក​មនុស្ស​ពីនេះ​(​ភ្នំពេញ​)​ទៅវិញ​...(​ហើយ​ពេល​ចូលឆ្នាំ​)​បេន​(​ចំណត​)​ឡើងថ្លៃ​ថែម​មួយ​ម៉ឺន​ទៀត ។  ឡើង​តែ​រយៈពេល​ប្រាំ​មួយថ្ងៃ មុន​ចូលឆ្នាំ​បី​ថ្ងៃ និង​ក្រោយ​ចូលឆ្នាំ​បី​ថ្ងៃ​» ។​

​ទោះយ៉ាងណា មន្ដ្រី​សណ្ដាប់ធ្នាប់​នៅ​សង្កាត់​ស្រះ​ចក​ដែលមាន​តួនាទី​ប្រមូល​ថវិកា​ពី​ម្ចាស់​រថយន្ត​ឈ្នួល​នៅតាម​ចំណត​ក្នុង​សង្កាត់​នេះ លោក ញឹក កុសល អះអាងថា ចំណត​រថយន្ដឈ្នួល​ក្នុង​សង្កាត់​លោក​មិន​កំណត់​ថ្លៃ​ចំពោះ​ការចត​រថយន្ត​ឈ្នួល​ឡើយ ពោល​គឺ​ការ​ប្រមូល​ថវិកា​ពី​តាក់ស៊ី​នី​មួយៗ អាស្រ័យ​លើ​ការផ្ដល់​ឲ្យ​របស់​ម្ចាស់​រថយន្ត​ប៉ុណ្ណោះ ។​

​លោក ញឹក កុសល អះអាងថា «​ចំពោះ​បេន (​ចំណត​) ខ្ញុំ​មិន​អាច​ឡើង (​ថ្លៃ​) បានទេ ព្រោះ​បេន (​ចំណត​) ខ្ញុំ​មិនមែន​កំណត់​ជា​បេន​អាជីវកម្ម​របស់​ឯកជ​ន​ហ្នឹង តាម​ខ្ញុំ​ជា​ប្រជា​ការពារ ឬ​សណ្ដាប់ធ្នាប់​ស្រះ​ចក​ហ្នឹង រៀបចំឡើង​ដើម្បី​កុំឲ្យ​កកស្ទះ​ទៅ ជួនកាល​ពេញ (​អ្នកដំណើរ​ក្នុង​រថយន្ដ​) ទៅ​គេ​ឲ្យ​មួយ​ម៉ឺន ជួន​អត់​ពេញ​(​អ្នកដំណើរ​ក្នុង​រថយន្ដ​) គេ​ឲ្យ​តាម​ហ្នឹង​ទៅ ជួនកាល ២០០០​ក៏មាន ៣០០០​ក៏មាន» ។​

​គួរ​រំ​ឮ​កថា ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​អ្នក​លឿង​កាលពីដើម​សប្ដាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ទាំងអស់​ដំឡើងថ្លៃ​រថយន្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ កម្មការិនី អាច​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​បាន ។

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ​ន់ ពៅ លើកឡើងថា ការអំពាវនាវ​នេះ​មិន​ដែល​មាន​ប្រសិទ្ធភាព​នោះទេ ដោយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​ចាត់​ជា​វិធានការ ច្បាស់លាស់ ។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា ស៊ីម​សុរិយា មានប្រសាសន៍ថា ក្រសួង​បាន​ត្រឹមតែ​ប្រជុំ​ណែនាំ និង​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​កុំឲ្យ​ដំឡើងថ្លៃ​ប៉ុណ្ណោះ ។ លោក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​កំណត់​តម្លៃ​ទៅលើ​សេវាកម្ម​របស់​ខ្លួន ៕

No comments:

Post a Comment