គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, April 30, 2015

វិធីងាយៗ ក្នុងការព្យាបាល ជំងឺគ្រួសក្នុងតម្រងនោម បានដោយខ្លួនឯងក្នុងរយៈពេលខ្លី ដែលអ្នកមិនធ្លាប់ដឹង

មនុស្សភាគច្រើនដែល កើតជំងឺគ្រួសក្នុងតម្រងនោម តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលពិនិត្យឃើញថា ខ្លួនមានគ្រួសនៅក្នុងតម្រងនោម ព្រមជាមួយការព្យាបាល ដោយការវះកាត់។ វិធីមួយទៀត សម្រាប់ព្យាបាលជំងឺមួយនេះគឺ ការលេបថ្នាំ ដើម្បីកំចាត់គ្រួសនោះចេញ ប៉ុន្តែ អ្នកជំងឺ ប្រមាណ មិនក្រោម ៥០%ទេ ដែលកើតជំងឺនេះម្តងទៀត ទោះបីជាមានការ ព្យាបាលដោយការ វះកាត់រឺ លេបថ្នាំក៍ដោយ។



ទន្ទឹមនឹងវិធីព្យាបាលតាមបែប វេជ្ជសាស្ត្រ យើងមានវិធីព្យាបាលបុរាណមួយ ទៀតដែល អាចព្យាបាលជំងឺគ្រួស ក្នុងតម្រងនោមនបាន យ៉ាងមានប្រសិទ្ធិភាព និងចំនាយថវិការ តិចបំផុត។

ផ្លែល្ហុង នេះឯងដែល ជាឪសថ ដ៍ពិសេសមួយ ក្នុងការព្យាបាលជំងឺ មួយនេះ។ មិនមែនជាល្ហុងទុំទេ តែជាល្ហុងខ្ចី ដែលយើងគ្រាន់តែ ពុះល្ហុងខ្ចីនោះ យកគ្រាប់ចេញ ដោយមិនធ្វើការ ចិតសំបកចេញនោះទេ ហើយអ្នកយកអំបិលបន្តិច ដាក់ចូលល្ហុង រួចដាក់ចំហុយវាអោយផុយ ទុកអោយត្រជាក់ ទើបយកមកពិសារ។ ការធ្វើបែបនេះរៀងរាល់ថ្ងៃក្នុងមួយថ្ងៃម្តង រយៈពេល ត្រឹមតែ ១សប្តាហ៍ អ្នកប្រាកដជាឃើញលទ្ធផល ដែលនឹកស្មានមិនដល់ ប៉ុន្តែមុននឹងយកវិធីសាស្ត្រមួយនេះ មកប្រើអ្នកជំងឺ គួរណាស់តែ ទៅពិនិត្យអោយច្បាស់ថា ទំហំ នៃគ្រួសក្នុងតម្រងនោមអ្នកធំ ហើយច្រើនដល់កំរិតណា ក្រោយពេលដែល ប្រើប្រាស់វិធីសាស្ត្របុរាណមួយនេះហើយ អ្នកគួរតែទៅពិនិត្យម្តងទៀតថា គ្រួសទាំងនោះរលាយអស់រឺនៅផងដែរ។

សូមកុំទុកអោយគ្រួសក្នុងតម្រងនោម របស់អ្នក អោយវាបង្កការឈឺចាប់ តទៅទៀត ដោយគ្រាន់តែសាកល្បងប្រើប្រាស់ វិធីសាស្ត្រខាងលើទាំងអស់គ្នា។ ចំពោះអ្នកមិនមានជំងឺនេះ គួរតែចែកចាយពត៌មាននេះ ទៅកាន់មិត្តភ័ក្រ បងប្អូន និងអ្នកស្គាល់ ផ្សេងទៀត ដែលមានរឺគ្មានជំងឺនេះ ទាំងអស់គ្នា៕

No comments:

Post a Comment