គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, April 30, 2015

គ.ជ.ប៖ មន្ត្រី​បុគ្គលិកខ្លួនអាចពន្យារ​អាយុ​ចូល​វត្ត​ន៍ បាន​ដល់​ទៅ ៤ដង

រាជធានីភ្នំពេញ៖ មន្ត្រី​បុគ្គលិក​គ.ជ.ប ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ ៦០ឆ្នាំ ដូច​មន្ត្រីរាជការ​ទូទៅ ប៉ុន្តែ​មន្ត្រី​គ.ជ.ប អាច​ពន្យារ​អាយុ​ចូល​វត្ត​ន៍ បាន​ដល់​ទៅ ៤ដង​។​នេះបើតាម លទ្ធផលនៃ​កិច្ច​ប្រជុំ​​របស់គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពីព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៥។
កិច្ច គ​.​ជ​.​ប​នេះ បានបញ្ចប់​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ព្រះ
រាជ​ក្រឹត្យ ស្តីពី លក្ខន្តិក​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រីរាជការ នៃ​គ​.​ជ​.​ប ហើយសម្រេបានជា​លទ្ធផល​សំខាន់ៗចំនួន​៣ចំនុចដូចខាងក្រោម៖
ទី១.​បញ្ចប់​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដី​ពី​លក្ខន្តិក​ដោយឡែក​នៃ​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ​.​ជ​.​ប​។ខ្លឹមសារ​ខ្លះ​នៃ​សេចក្តី​ព្រាង បានចែង​ថា​៖
-មន្ត្រី​បុគ្គលិក ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អគ្គលេខាធិការ​ដ្ឋាន គ​.​ជ​.​ប​ ត្រូវបាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ក្របខណ្ឌ​នៃ​លក្ខន្តិក​ដោយឡែក​។
-អ្នករាជការ​នៃ​គ​.​ជ​.​ប​ ទាំងអស់​ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ ៦០​។ ប៉ុន្តែ​បន្ទាប់ពី​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន មន្ត្រី​ដែល​ចូលនិវត្តន៍​អាច​អនុញ្ញាត​បន្ត​ឲ្យធ្វើ​ការ​បាន​តាម​ការស្នើសុំ​របស់​សា​ម៉ី​ខ្លួន ១ឆ្នាំ​ម្តងៗ ដោយ​ការសម្រេច​ពីគ​.​ជ​.​ប​​ ប៉ុន្តែ​មិន​លើសពី ៤ដង​។
-ការ​ជ្រើសរើស​មន្ត្រី​បុគ្គលិក​ចូល​បំរើ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​គ​.​ជ​.​ប​ ត្រូវធ្វើឡើង​តាម​ការ​ប្រឡងប្រជែង ហើយ​បេក្ខជន​ជា​ស្ត្រី ជា​ជនជាតិដើម​ភាគតិច និង​ជន​ដែល​មាន​ពិការ​ភាព ត្រូវបាន​លើកទឹកចិត្ត​។​
ទី២. ការជួបជុំ​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប ជាមួយ​មន្ត្រី​បុគ្គលិក​នៃ​អគ្គលេខាធិការដ្ឋាន​គ​.​ជ​.​ប ត្រូវធ្វើ​នៅ​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០១៥​។
ទី​៣ ការបើក​វគ្គ​បណ្ដុះបណ្ដាល​អំពី​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត ទៅ​នៃ​គ​.​ជ​.​ប និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដល់​មន្ត្រី​លេខាធិការ ដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំង​២៥ ដែល​មាន​សរុប​ចំនួន​ ៦៥​នាក់​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥​៕

No comments:

Post a Comment