ថ្ងៃនេះប្រជាជនវៀតណាមនាំគ្នាប្រារព្ធខួបលើកទី៤០នៃដួលរលំរបបដឹកនាំក្រុងសៃហ្កន នាំមកនូវការរួបរួមគ្នារវាងវៀតណាមទាំងពីរ និងបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃរវាងប្រជាជនវៀតណាមក្រោមបរិបទសង្គ្រាមត្រជាក់ផងដែរ។ ប្រជាជនវៀតណាមមានមោទនភាពដោយអាចបញ្ចប់សង្គ្រាមស៊ីវិល បណ្តេញ
កងទ័ពចក្រពត្តិអាមេរិក និងបន្តដើរតាមមាគ៌ានៃមនោគមន៍វិជ្ជាសង្គមនិយមទល់បច្ចុប្បន្ន។ អ្វីដែលមិនអាចប្រកែកបាន រយៈពេល ៤០ឆ្នាំ វៀតណាមប្រែប្រួលគ្រប់យ៉ាងទាំងនយោបាយ សេដ្ឋកិច្ច ជាពិសេសស្គាល់ការអភិវឌ្ឍន៍ឆាប់រហ័ស ស្ថិរភាពនិងសន្តិភាពពេញលេញ។
នៅដើមទសវត្សទី៥០ ម្ចាស់អាណានិគមវៀតណាម បារាំងចាប់ផ្តើមទន់ដៃទន់ជើងនឹងការបន្តធ្វើសង្គ្រាមជាមួយកងកម្លាំងតស៊ូវៀតណាមទៀត ហើយការប្រើប្រាស់ថវិកាជាតិរបស់កើនឡើងកាន់តែច្រើនៗទៅស្របពេលកងទ័ពរងរបួសនិងស្លាប់ក៏កាន់តែច្រើនទៀតដោយចាញ់សង្គ្រាមនៅឌៀនបៀនភូ ( Dien Bien Phu)។បញ្ហានេះ បង្ខំបារាំងអោយប្រកាសរៀបចំសន្និសីទនិងកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ។ សន្និសីទក្រុងហ្សឺណែវនេះហើយ ដែលបញ្ចប់អាណានិគមនិយមបារាំងនៅវៀតណាម ហើយក៏ជាពេលបារាំងផ្ទេរភារកិច្ចអោយ អាមេរិកចូលអន្តរាគមន៍ជំនួសខ្លួននៅតំបន់ឥណ្ឌូចិនទប់ទល់ការសាយភាយមនោគមន៍វិជ្ជាកុម្មុយនីស្តផងដែរ។ ក្រោមកិច្ចព្រៀងព្រៀងនេះ បារាំងត្រូវតែដកកងទ័ពរបស់ខ្លួនចេញ ហើយវៀតណាមត្រូវបែងចែកជាបណ្តោះអាសន្ន តាមរយៈខ្សែរស្របទី ១៧ មានវៀតណាមខាងត្បូង និងវៀតណាមខាងជើង។វៀតណាមខាងត្បូងគាំទ្រដោយអាមេរិក មានលោក ងូ ឌិញយៀម ជាប្រធានាធីបតី។ ចំណែកវៀតណាមខាងជើង ដើរតាមរបបសង្គមនិយមដឹកនាំដោយលោក ហូជីមិញ។ អាមេរិកកាលនោះរំពឹងថា បើខ្លួនអាចយកឈ្នះវៀតណាមកុម្មុយនីស្តបាន ខ្លួនប្រាកដជាអាចគ្រប់គ្រងលើប្រទេសកម្ពុជា និងឡាវដែលធ្លាក់ក្រោមឥទ្ធិពលកុម្មុយនីស្តបានផងដែរ។ ចាប់តាំងពីពេលនោះមក សង្គ្រាមអាមេរិកនៅវៀតណាមបានចាប់ផ្តើមឡើងជាចំហរ។
នៅថ្ងៃនេះ កាល ៤០ឆ្នាំមុនកងទ័ពវៀតណាមខាងជើងបានយកជ័យជម្នះលើកងកម្លាំងវៀតណាមសេរីដោយផ្តួលរំលំរបបដឹកនាំក្រុងសៃហ្គន។ ប្រធានាធិបតីវៀតណាមខាងត្បុងDuong Van Minh ប្រកាសលើកទង់ជ័យសចុះចាញ់តាមវិទ្យុប្រទេសថៃថ្ងៃជាមួយគ្នាផង។មុនមានជ័យជម្នះជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលលោក រីឆាត និចសុន ប្រកាសបញ្ចប់ការចូលរួមដោយផ្ទាល់របស់កងទ័ពអាមេរិកក្នុងសង្គ្រាមវៀតណាម និងបញ្ឈប់បណ្តោះអាសន្នការប្រយុទ្ធវៀតណាមទាំងពីរតាមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ១៩៧៤ ។ ទ័ពអាមេរិកចាកចេញបន្តិចម្តងៗដែលបញ្ជាក់ថាអាមេរិកដកដៃចេញហើយ។ របបដឹកនាំក្រុងសៃហ្គនដែលបន្ទុបឡើងដោយក្រុងវ៉ាស៊ីនតោននោះក៏មិនស្ថិតនៅយូរអង្វែងដែរហើយនឹងដួលរលំ ដូចរបបក្រុងភ្នំពេញរបស់សេនាប្រមុខលន់ នល់ ដែលទើបដួលរលំថ្មី។ ក្រោយយកជ័យជម្នះដោយរំលំរបបសេរី និងបណ្តេញទ័ពចក្រពត្តិអាមេរិក វៀតណាមទាំងពីរបានប្រកាសរួបរួមគ្នា និងដឹកដៃគ្នាកសាងប្រទេសជាតិដែលខ្ទេចខ្ទាំដោយសង្គ្រាមឡើងវិញ ដោយប្រកាន់ខ្ជាប់គោលនយោបាយសង្គមនិយមរណបរបបដឹកនាំសហភាពសូវៀត។របបសង្គមនិយមនៅមានវត្តមាននៅវៀតណាមទល់បច្ចុប្បន្ននេះ។ ទោះសង្គ្រាមអាមេរិកធ្វើអោយប្រជាជនវៀតណាមឈឺចាប់ រងទុក្ខមិនអាចបំភ្លេចបានក៏ពិតមែន តែវៀតណាមអាចទុកប្រវត្តិសាស្ត្រមួយឡែក ដោយប្រែមកចាប់ដៃសត្រូវចាស់អាមេរិកមកជាមិត្តតាំងពីឆ្នាំ ១៩៩៥។
-ក្រោយការផ្សះផ្សាជាតិ វៀតណាមត្រៀមក្លាយជាប្រទេសឧស្សាហកម្មឆ្នាំ ២០២០
ក្រោយសង្គ្រាមស៊ីវិល វៀតណាមក្លាយជាប្រទេសខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម ភាពក្រីក្រ ប្រជាជនរងទុក្ខលំបាកខ្លាំង ដោយសារខ្វះខាតកម្លាំងពលកម្មដ្បិតសង្គ្រាមបានឆកយកជីវិតមនុស្សជាង៣លាននាក់។ ប៉ុន្តែរដ្ឋមួយនេះមានលទ្ធភាពដោះស្រាយបញ្ហាប្រឈមបានយ៉ាងមានប្រសិទ្ធភាព និងអាចអភិវឌ្ឍន៍ប្រទេស និងក្លាយជាប្រទេសសេដ្ឋកិច្ចលូតលាសរហ័សជាងគេមួយលើពិភពលោក។ អោយប្រាកដទៅ បើទោះជាវៀតណាមនៅរក្សារបបដឹកនាំបែបសង្គមនិយមបន្សល់ទុកមកយូរក៏ដោយ ប្រទេសនេះបានសម្រេចបើកចំហរទីផ្សារស្របតាមបរិបទសកលភាវូបីយកម្ម ដោយអនុវត្តគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចមានឈ្មោះថា «ដូយមឺយ»។ ឆ្នាំ ១៩៨៦ វៀតណាមដែលធ្លាប់តែអនុវត្តសេដ្ឋកិច្ចផែនការ ត្រលប់ដើរតាមសេដ្ឋកិច្ចសេរី ធ្វើឯកជនភាវូបនីយកម្ម និងពង្រឹងចំណងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅខាងក្រៅ។ កំណែទម្រង់នេះបានផ្តល់ឲ្យវៀតណាមនូវការអភិវឌ្ឍន៍រហ័ស កំនើនសេដ្ឋកិច្ចល្អប្រសើររហូតដល់មានកំណើនពីរខ្ទង់ថែមទៀតក្នុងឆ្នាំ ២០០៩ ស្របពេលពិភពលោកងើបក្បាលពីវិបត្តិសេដ្ឋកិច្ច។ អង្គការសហប្រជាជាតិ បានទទួលស្គាល់ថាវៀតណាមជាប្រទេសមួយដែលលូតលាស់រហ័ស អាចបង្កើតយុទ្ធសាស្ត្រល្អប្រសើរកាត់បន្ថយភាពក្រីក្រ ជំរុញកំនើន និងស្ថិរភាពសេដ្ឋកិច្ច ក្លាយជារដ្ឋមានចំណូលមធ្យមចេញផុតពីរដ្ឋក្រីក្របំផុតលើលោក។ ស្ថាប័នសេដ្ឋកិច្ច ដូចជា មូលនិធិរូបីយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងអង្គការសហប្រជាជាតិមើលឃើញវិជ្ជមានពីការរីកចម្រើនរបស់វៀតណាម ហើយគេវាយតម្លៃថា វៀតណាមអាចក្លាយជារដ្ឋពឹងផ្អែកលើឧស្សាហកម្មត្រឹមឆ្នាំ ២០២០។
-ស្រមោលភ្លើងសង្គ្រាម បន្តធ្វើអោយសង្គមវៀតណាមប្រេះឆា
ប្រជាជនវៀតណាមពិតជារីករាយក្រោយមានការផ្សះផ្សានិងការរួមគ្នារវាងបងប្អូនវៀតណាមទាំងពីរ សមិទ្ធផលដែលពួកគេសម្រេចបានទល់បច្ចុប្បន្ននេះ។ ប៉ុន្តែដំណើរការផ្សះផ្សាជាតិមិនទាន់អាចឈានដល់បញ្ចប់ឡើយ សង្គមវៀតណាមនៅតែបន្តប្រឈមភាពបែកបាក់គ្នានៅឡើយ បើទោះជាសង្គមរលត់ទៅ៤០ឆ្នាំក៏ដោយ។ ស្រមោលអតីតកាល និងមរតកបន្សល់ពីសង្គ្រាមស៊ីវិល បានរុញច្រានសង្គមវៀតណាមអោយប្រេះឆាកាន់តែជ្រៅទៅ។ អ្នកឈ្នះសង្គ្រាមនៅតែប្រកាន់ផ្នត់គំនិតមួយចាស់គំរិលព្យាយាមគ្រប់គ្រងអ្នកចាញ់ ហើយអ្នកចាញ់សង្គ្រាមមិនពេញចិត្តរបបដឹកនាំសង្គមនិយមក្រោមបក្សកុម្មយនីស្តតែមួយបច្ចុប្បន្ន។ អ្នកចាញ់មិនពេញចិត្តការរឹតត្បិតសិទ្ធិសេរីភាព ជាពិសេស សេរីភាពព័ត៌មាន និងការបញ្ចេញមតិផង។ បើទោះជាសង្គ្រាមធ្វើអោយសង្គមមួយប្រេះឆាក៏ពិតមែន ក្មេងជំនាន់ក្រោយហាក់មិនសូវខ្វល់ខ្វាយពីអ្វីដែលកើតមានឡើងពីប្រវត្តិសាស្ត្រនោះឡើយ។ ពួកសប្បាយរីករាយនិងមានមោទនភាពចំពោះកំនើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការរីកចម្រើនដែលបុព្វបុរសនិងចាស់ៗជំនាន់មុនបន្សល់ទុក ព្រមទាំងគោលនយោបាយរបបដឹកនាំបច្ចុប្បន្នផង៕

No comments:
Post a Comment