(កោះកុង)៖ នៅវេលាម៉ោង២៖១០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ នាយឧត្តមនាវី ទា វិញ មេបញ្ជាការកងទ័ពជើងទឹក របស់កម្ពុជា បានដឹកនាំកម្លាំងជាច្រើននាក់ចុះទៅកាន់កោះមួយ ស្ថិតនៅតំបន់កោះកុងក្រៅ កោះចំការដូង ៤ ស្ថិតក្រោមការគ្រប់គ្រងទាហានជើងទឹក ចន្លោះឃុំកោះកាពិ និងជ្រោយប្រោះ ភូមិអាឡាតាន់ ដើម្បីវាយកម្ទេច និងដុតបំផ្លាញអាស្រម របស់ជនជាតិវៀតណាមជាច្រើននាក់ ដែលកំពុងប្រមូលផ្តុំ សូត្រធម៌បែបសាសនានៅទីនោះទាំងខុសច្បាប់។
តាមភ្នាក់ងារ ដែលកំពុងស្ថិតនៅលើកោះនោះជាមួយក្រុមទាហានជើងទឹក បានរាយការណ៍ថា មានជនជាតិវៀតណាម ជាច្រើននាក់បានប្រមូលផ្តុំ និងស្ថិតនៅលើកោះខាងលើ ដើម្បីធ្វើពិធីសាសនា ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជាជាច្រើនថ្ងៃមកហើយ៕

No comments:
Post a Comment