គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 8, 2015

ឃាត់ខ្លួន សង្ឃ​-​ជនជាតិ​វៀតណាម ១០​អង្គ​ ក្រោយ​ធ្វើ​ពិធី​សាសនា​នៅ​លើ​កោះកុង​ក្រៅ របស់​កម្ពុជា​ដោយ​ខុសច្បាប់

(​កោះកុង​)៖ មន្ដ្រី​យោធា​ជើង​ទឹក​កម្ពុជា បានឱ្យ​ដឹង​ថា ព្រះសង្ឃ​វៀតណាម ៧​អង្គ និង​ជនជាតិ​វៀតណាម ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​មក​សួរនាំ ក្រោយ​បើក​ប្រតិបត្តិការ​បង្ក្រាប ការ​រៀបចំ​ពិធី​សាសនា​មួយ ដែល​ធ្វើ​ឡើង​ដោយ ក្រុម​ទាំងនោះ នៅ​លើ​កោះកុង​ក្រៅ ត្រង់​ចំណុច​ចំការ​ដូង​ទី​៤ ក្នុង​ឃុំ​កាពិ ស្រុក​កោះកុង ខេត្ដកោះកុង របស់​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៥​នេះ​។


ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ នាយ​ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក សហការ ជាមួយ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ខេត្តកោះកុង​។

មន្ត្រី​ដែល​ចូលរួម ក្នុង​ប្រតិបត្តិការ​នេះ បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​អាស្រម ការ​បោះ​តង់​ស្នាក់​នៅ​រួម​ទាំង រូបសំណាក់​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ដែល​បាន​រៀបចំ​នៅ​លើ​កោះ​នេះ ដោយ​មិន​មានការ​អនុញ្ញាត​៕

No comments:

Post a Comment