គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 8, 2015

លោក​ខឹម វាសនា​ព្រមាន​ធ្វើ​បាតុកម្ម​បើ​តុលាការ​មិន​រក​យុត្តិធម៌​ជូន​រូប​លោក​

លោក​ខឹម វាសនា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP) បាន​មានប្រសាសន៍​ព្រមាន​ថា នឹង​មាន​បាតុកម្ម បើសិន​តុលាការ​មិន​រក​យុត្តិធម៌​ជូន​រូបលោក​។ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី ប្រជាធិបតេយ្យ​បាន​ថ្លែង​ព្រមាន​បែបនេះ ខណៈ​លោក  រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​បកស្រាយ​បំភ្លឺ​ជុំវិញ ការចោទប្រកាន់​មកលើ​រូបលោក ពី​បទ​ឆបោក និង​កំហែង​យក ពាក់ព័ន្ធ​ទៅនឹង​ការខ្ចី​ប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ដកហូត​យក​គ្រឿងចក្រ​ពី​បុរស​កសិករ​ម្នាក់​។​


នៅក្នុង​សន្និ​សទី​កាសែត​នោះ លោក​ខឹម វាសនា បាន​មានប្រសាសន៍​វាយប្រហារ​ខ្លាំង​​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​លោក​ថា   ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មាន​គ្រប់គ្រឿង ហើយ ជា​តុលាការ​អសមត្ថភាព​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ជា​ប្រព័ន្ធ​តុលាការ​ដែល​មាន​ការ​លូកដៃ​ចូល​ពី​អ្នកមាន​អំណាច​ក្នុង ប្រព័ន្ធតុលាការ​។​

សន្និ​សទី​កាសែត​របស់លោក​ខឹម វាសនា រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​០៨​មេសា​នេះ នៅ​ទីស្នាក់ការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment