គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 29, 2015

អ្នក​ម្នាង​អ៊ុក ផល្លា ​​វះកាត់​​និង​លាង​​សំអាត​ក្បាល​​បាន​ដោយ​​ជោគជ័យ​​ហើយ​​នៅថ្ងៃនេះ​​


លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា​ថា​«​បញ្ជា​ចោទ​ចំពោះមុខ​កន្លងមកនេះ គឺ​អ្នក​ម្នាង អ៊ុក ផល្លា​រងរបួស​ធ្ងន់​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ អ្នក​ម្នាង​ត្រូវបាន​វះកាត់ និង​លាង​សំអាត​ក្បាល​រួចរាល់​អស់ហើយ ដូច្នេះ​លែង​មាន​ការព្រួយបារម្ភ​អ្វី​ទៀតហើយ​»​។ បើ​
តាម​អ្នក​នាំពាក្ស​ដដែល​បាន​បន្តថា​«​សម្តេចក្រុមព្រះ នរោត្តម រណ​ឫ​ទិ្ធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​កុំឲ្យ​មាន​ការព្រួយបារម្ភ​ផង​ដែ​រ​។ ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បាន​រៀបចំ​ដោយ​គួន សំបូរ ដូចតទៅ​។​
​សម្លេង​លោក ញ៉េប ប៊ុនជិន​៖

គួរបញ្ជាក់​ថា សម្តេចក្រុមព្រះ នរោត្តម រណ​ឫ​ទិ្ធ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​ព្រះអង្គ បុក​ជាមួយនឹង​រថយន្ត​ដឹក​ដី ធុន​ធ្ងន់​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​១២ ថ្ងៃទី ២៥ ខែ​មេសា ត្រង់​ចំនុច​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​ទទួល​រងរបួស​ទេ ប៉ុន្តែ​អ្នក​ម្នាង​អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់​ត្រង់​ក្បាល​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​បន្តទៀត​៕
(ដោយ៖គួន សំបូរ)

No comments:

Post a Comment