អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានឃាត់ខ្លួននៅថ្ងៃពុធនេះ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)រកឃើញថាជាប់ពាក់ព័ន្ធនឹងករណីពុករលួយដោះលែងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ ប្រាប់VODនៅរសៀលថ្ងៃពុធនេះថាពិតជាមាន
ការចាប់ខ្លួនលោក អាំង មាលតី ពិតមែន តែលោកមិនអាចបញ្ជាក់លម្អិតបាននៅឡើយទេ ដោយបង្វែរទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ។
VODមិនទាន់អាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននៅឡើយទេ។ VODក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានដែរ។
កន្លងទៅក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរាយការណ៍ពីការស៊ើបអង្កេតការដោះលែងឪពុកម្តាយរបស់លោកថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធនឹងលោក អាំង មាលតី។
លោក អាំង មាលតី ត្រូវបានបញ្ចប់មុខតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយឲ្យមកបញ្ឈរជើងនៅក្រសួងយុត្តិធម៌វិញ។ ការបញ្ឈប់តំណែងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រីប្រតិកម្មភ្លាមៗទៅលើចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ករណីដោះលែងឪពុកម្តាយលោក ថោងសារ៉ាត់។
លោក អាំង មាលតី បានធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ជំនួសលោក ជីវ កេង ដែលត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល។
អ្នកស្រី កែវ សារី និងលោក ថោង ចំរើន ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ថៅកែបុរី៩៩៩ដែលមានដើមកំណើតវៀតណាម ត្រូវចៅក្រមសាកសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយសំអាងថា ជនត្រូវចោទមានបញ្ហាសុខភាព។ ក្រោយពីសាកសួរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ចៅក្រមសាលាដំបូង លោក លី សុខឡេង ដដែល សម្រេចឲ្យឃុំខ្លួនជនត្រូវចោទ ជាឪពុកម្តាយលោក ថោង សារ៉ាត់ ឡើងវិញ ដោយអះអាងថា ពួកគេព្យាយាមចេញទៅប្រទេសវៀតណាម ដោយគ្មានការយល់ព្រមពីតុលាការ ។
ជនត្រូវចោទជាថៅកែបុរី៩៩៩នេះ ត្រូវតុលាការបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសម្តងហើយ កាលពីចុងឆ្នាំ២០១៤ ចោទពីបទរក្សា និងប្រើប្រាស់អាវុធខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេរ រកឃើញអាវុធវែងខ្លីច្រើនដើម ក្រោយពីលោកឧកញ៉ា ថោង សារ៉ាត់ រងការចោទថា ជាមេគំនិតរៀបចំគម្រោងសម្លាប់ឧកញ៉ាអ៊ឹ ង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤៕

No comments:
Post a Comment