គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, April 7, 2015

លោក ឈឹ​ម ផល​វរុណ ថា​មិន​បាន​នៅ​ពីក្រោយ​ខ្នង ក្នុង​រឿង​ប្តឹង​លោក ខឹ​ម វាសនា ឆបោក​ប្រាក់ ៧​ម៉ឺន​ដុល្លារ

(​ភ្នំពេញ​)៖ លោក ឈឹ​ម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា លោក​មិន​បាន​នៅ​ពីក្រោយ​ខ្នង​ជុំវិញ​ការ​ប្តឹង លោក ខឹ​ម វាសនា ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ប្រាក់​៧​ម៉ឺន​ដុល្លារ​នោះ​ទេ ។ លោក ផល​វរុណ បាន​និយាយ​ថា រូប​លោក​កាលនោះ គ្រាន់តែ​ជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​តាម​វិទ្យុ ហើយ​ដើមបណ្តឹង របស់​លោក ខឹ​ម វាសនា បាន​សុំ​ឱ្យ​លោក​ពន្យល់​ផ្នែក​ច្បាប់​តាម​វិទ្យុ ។

លោក ឈឹ​ម ផល​វរុណ បាន​ប្រាប់ Fresh News ថា «​ការងារ​របស់ខ្ញុំ ដែល​ធ្វើ​នេះ​មាន​តែ​ជួយ​ជា​ចំហរ មិន​មាន​លាក់លៀម​ពីក្រោយ​ខ្នង​ឯណា ហើយ​ករណី​លោក មឿ​ន និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត គឺ​យើង​ដឹង​រឿងរ៉ាវ តាម​រយៈ​វិទ្យុ​របស់​យើង ដូច្នេះ​លោក មឿ​ន បានដឹង​កម្មវិធី​របស់​យើង​ពន្យល់​អំពី​ច្បាប់ គាត់​ចង់​ដឹង ហើយ​យើង​ក៏​ពន្យល់ នេះ​ជា​រឿង​ការងារ​របស់​យើង មិនមែន​លាក់លៀម​ក្រោយខ្នង​ទេ ចំណែក​ការងារ​តុលាការ ព្រះរាជអាជ្ញា គេ​មាន​ឯករាជ្យ​ភាព​របស់​គេ​» ។

ការ​លើក​ឡើង របស់​លោក ឈឹ​ម ផល​វរុណ បាន​ធ្វើ​ឡើង​បន្ទាប់​ពី លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​ខ្លួន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ដោយ​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ចោទប្រកាន់​ជា​ថ្មី​ម្តងទៀត ពាក់ព័ន្ធ​នឹង ករណី​ឆបោក​ទឹកប្រាក់​៧​ម៉ឺន​ដុល្លារ ដែល​ប្តឹង​ដោយ​ឈ្មោះ ឌុ​ក មឿ​ន ។ លោក ខឹ​ម វាសនា បាន​ចោទ​លោក ឈឹ​ម ផល​វរុណ ថា​បាន​នៅ​ពីក្រោយ​ខ្នង ក្នុង​ការ​ជំរុញ ឱ្យ​មានការ​ប្តឹង​តវ៉ា​នេះ ខណៈ​ដែល​សាលាដំបូង​បាន​សម្រេច​តម្កល់​មិន​ចាត់ការ ។

លោក ឈឹ​ម ផល​វរុណ បាន​ជំរុញ​ឱ្យ លោក ខឹ​ម វាសនា ខិតខំ​រក​មេធាវី​ជំនាញ​ច្បាស់លាស់ និង ហេតុផល​ដោះ​បន្ទុក​ត្រឹមត្រូវ​ប្រសើរ​ជាង​ការ ដោះសារ ឬ ព្យាយាម​ចោទប្រកាន់ មក​លើ​រូប​លោក ។

សូម​ជំរាប​ថា លោក ឈឹ​ម ផល​វរុណ និង លោក ខឹ​ម វាសនា ធ្លាប់​មានការ​ឆ្លើយឆ្លង​ពាក្យ​សម្តី​គ្នា រហូត​ដល់​ប្តឹងផ្តល់​ទៅ​តុលាការ​ម្តង​រួច​មក​ហើយ មុន​ពេល​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណិត្ត​ទី​៥ ហើយ​ពេល​នេះ​បណ្តឹង​របស់​ពួក​គេ មិន​ទាន់​ចប់​នៅឡើយ​៕

No comments:

Post a Comment