គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 22, 2015

កម្ពុជា​នឹង​ចូល​រួម​ការ​ដេញ​ថ្លៃ​អង្ករ ៣ម៉ឺន​តោន​នៅ​ប្រទេស​អ៊ីរ៉ាក់

ភ្នំពេញៈ កម្ពុជា​នឹង​ចូល​រួម​ការ​ដេញ​ថ្លៃ​អង្ករ​ជា​លក្ខណៈ​អន្តរ​ជាតិ​ ៣ម៉ឺន​តោន​នៅ​ប្រទេស​អ៊ីរ៉ាក់ ​ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​នេះ​។ នេះ​បើ​តាម​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អង្គារ​។

យោងតាម Oryza ជា​គេហ​ទំព័រ​អង្ករ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ថៃ ប្រទេស​អ៊ីរ៉ាក់​បាន​អញ្ជើញ​​អ្នក​ដេញ​ថ្លៃ​ពី​ប្រទេស ​អ៊ុយរូហ្គាយ​ អាហ្សង់ទីន​ ប្រេស៊ីល ​វៀតណាម​ កម្ពុជា ​ប៉ាគីស្ថាន ឥណ្ឌា ​ថៃ​ និង​អាមេរិក​។ កាល​បរិច្ឆេទ​ចុង​ក្រោយ​សម្រាប់​ការ​
ដាក់​ឯកសារ​ដេញ​ថ្លៃ​គឺ​ថ្ងៃ​ទី​ ២៦ ខែ​មេសា ​ឆ្នាំ​ ២០១៥ ហើយ​ការ​ផ្ដល់​ជូន​នៅ​តែ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៣០ ​ខែ​មេសា​ ឆ្នាំ​២០១៥​។

លោក ​សុង ​សារ៉ន​ អគ្គ​នាយក និង​ជា​ប្រធាន​ក្រុមហ៊ុន​ Amru Rice (Cambodia) ដែល​ជា​ក្រុម​ហ៊ុន​វិនិយោគ​រួម​ជា​មួយ​ក្រុមហ៊ុន​កូរ៉េ Hanwha​ បាន​ចុះ​ហត្ថ​លេខា​រួច​ហើយ​លើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ផ្គត់ផ្គង់​អង្ករ ១ ០០០​ តោន​ក្នុង​មួយ​ឆ្នាំ។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ អង្ករ ៣ម៉ឺន​តោន​កំពុង​ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មួយ​នឹង​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​នេះ​។​

លោក​លើក​ឡើង​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​ធ្វើ​ការងារ​លើ​បញ្ហា​នេះ​ដើម្បី​ចូលរួម​ដេញ​ថ្លៃ​មុន​ពេល​ការ​កំណត់​។ ​ប៉ុន្តែ​យើង​ចង់​បញ្ចុះ​បញ្ចូល​ពួក​គេ​[សម្រាប់​យើង]​ឲ្យ​ផ្គត់ផ្គង់​ប្រហែល ៣ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។

លោក​បន្ថែម​ថា​ ប្រទេស​អ៊ីរ៉ាក់​ចាំបាច់​ត្រូវ​នាំ​ចូល​អង្ករ​ជាង ៥០ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បំពេញ​តម្រូវ​ការ​។ លោក​បញ្ជាក់​ថា​៖ «​បើ​យើង​អាច​ទទួល​បាន​វា វា​នឹង​ជា​ទិស​ដៅ​ដ៏​ល្អ​ផ្សេង​ទៀត​សម្រាប់​ពួក​យើង​ដោយ​សារ​តែ​តម្លៃ​របស់​ពួក​គេ​គឺ​ល្អ​»។

ប៉ុន្តែ​លោក​ វ៉ាន​ ដាវិដ ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​សហព័ន្ធ​ស្រូវ​ ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ចេញ​ក្នុង​ស្រុក​របស់​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​សមត្ថភាព​របស់​ពួក​គេ​ ដើម្បី​ឆ្លើយ​តប​តាម​លក្ខខណ្ឌ នីតិវិធី​មួយ​ចំនួន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​គិត​ថា ក្រុមហ៊ុន​នាំ​ចេញ​កម្ពុជា​មាន​ជំនាញ​ខ្ពស់​ដើម្បី​ធានា​លើ​ការ​គ្រប់គ្រង​ហានិភ័យ​ទាំង​អស់​តាម​រយៈ​ការ​លក់​ទៅ​ឲ្យ​ប្រទេស​នោះ​ទេ​»​។ ​​លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​វា​អាច​ជា​ភាព​ក្លាហាន​ខាង​ក្រៅ ដែល​ក្រុមហ៊ុន​នាំ​ចេញ​កម្ពុជា​ខិតខំ​ប្រឹង​ប្រែង​»។

កម្ពុជា​បាន​នាំ​ចេញ​អង្ករ ២០៧​ តោន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​នៅ​ត្រី​មាស​ទី១​ឆ្នាំ​នេះ ​ខណៈ​បាន​នាំ​ចេញ​អង្ករ​ប្រហែល ៨២៨​ តោន​ កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​កសិកម្ម៕

No comments:

Post a Comment