កំពង់ឆ្នាំងៈ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវឲ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនកុំជឿការចោទប្រកាន់ដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) មិនឯករាជ្យនិងមិនអព្យាក្រឹត ហើយជំរុញឲ្យអ្នកទាំងនោះទុកចិត្តស្ថាប័នថ្មីនេះ។
ថ្លែងទៅកាន់សកម្មជន និងអ្នកគាំទ្ររាប់រយអ្នកក្នុងខេត្តកំពង់ឆ្នាំងកាលថ្ងៃចន្ទ លោក សម រង្ស៊ី
បានសម្តែងទំនុកចិត្តរបស់លោកលើ គ.ជ.ប ថ្មីដែលបង្កើតឡើងតាមរយៈវប្បធម៌សន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរូបលោក។ ចំពោះវប្បធម៌សន្ទនានេះ លោក សម រង្ស៊ី បានជំរុញអ្នកគាំទ្ររបស់ខ្លួនឲ្យជឿ គ.ជ.ប ថ្មីនៅក្នុងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ ដោយថ្លែងថា គ.ជ.ប ថ្មីអាចទុកចិត្តបានដោយសារក្នុងចំណោមសមាជិក ៩ នាក់របស់ គ.ជ.ប គឺមាន ៤ នាក់មកពីគណបក្សសង្គ្រោះជាតិ ៤ នាក់មកពីគណបក្សប្រជាជនកម្ពុជា និង ១ នាក់ទៀតគឺជាសមាជិកទី ៩ ដែលចាត់ទុកថាជាសមាជិកឯករាជ្យ និងអព្យាក្រឹតពីអង្គការសង្គមស៊ីវិល។
លោកថា៖ «វប្បធម៌សន្ទនានេះបាននាំមកនូវ គ.ជ.ប ថ្មី។ គ.ជ.ប ថ្មីដែលយើងអាចទុកចិត្តបាន សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាម»។
ថ្លែងបន្តថា៖ «គណបក្សទាំងពីរនៅក្នុងវប្បធម៌សន្ទនាបានអំពាវនាវឲ្យសមាជិក គ.ជ.ប ទាំងអស់នៅពេលទទួលបានតំណែងមិនត្រូវមានទំនាក់ទំនងជាមួយគណបក្សណាមួយ ហើយមិនត្រូវសុំយោបល់ពីគណបក្សណាមួយ»។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថ្មីបានថ្លែងថា៖ «ពាក្យឯករាជ្យគឺថា សេចក្តីសម្រេចរបស់យើងមិនទទួលឥទ្ធិពលណាមួយពីគណបក្សណាមួយ ឬពីមជ្ឈដ្ឋានណាមួយ។ យើងហ៊ានធ្វើការសម្រេចលើការងាររបស់យើងដោយយកច្បាប់ធ្វើជាគោលការណ៍មូលដ្ឋាន។ ខ្ញុំចង់ឃើញការបោះឆ្នោតលើកក្រោយអាចទទួលយកបានពីគ្រប់គណបក្សទាំងអស់»។
លោក ហង្ស ពុទ្ធា សមាជិកទី ៩ នៃ គ.ជ.ប ថ្មីថ្លែងថា គ.ជ.ប ត្រូវតែអនុវត្តអ្វីដែលគណបក្សទាំងពីរបានលើកឡើង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមេដឹកនាំគណបក្សនយោបាយភ្លេចអ្វីដែលខ្លួនបាននិយាយនៅក្នុងសម័យប្រជុំរដ្ឋសភា នោះសមាជិកទី ៩ ត្រូវតែរំឭកពួកគេអំពីអ្វីដែលពួកគេបានលើកឡើងអំពីឯករាជភាព និងអព្យាក្រឹតភាពរបស់ គ.ជ.ប នៅក្នុងរដ្ឋសភា។
លោកថា៖ «ខ្ញុំមិនមែនជាអ្នកនយោបាយសម្រាប់ប្រយោជន៍ណាមួយទេ ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើការងារដើម្បីឲ្យគណបក្សទាំងពីរអាចទទួលយកបាន»។
លោក តេង សុខុម ដែលជាសកម្មជន និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ពួកគាត់ពិតជាមានទំនុកចិត្តលើ គ.ជ.ប ថ្មី ហើយរំពឹងថា ស្ថាប័នដែលមានសមាជិក ៤, ៤ ១ អាចរៀបចំការបោះឆ្នោតដោយឯករាជ្យ និងយុត្តិធម៌ដែលអាចទទួលយកបាន។
តេង សុខុម បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា គ.ជ.ប ថ្មី អាចធ្វើការងារដោយយុត្តិធម៌ ហើយការបោះឆ្នោតនាពេលខាងមុខនឹងមិនមានការក្លែងបន្លំដូចមុនទៀតទេ ដោយសារយើងមានតំណាងពីគណបក្សសង្គ្រោះជាតិចូលរួម»៕

No comments:
Post a Comment