គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 17, 2015

ជាងផ្សារម៉ូតូម្នាក់ ធ្វើឲ្យម៉ូតូ ម៉ាកត្រៃ មួយរបស់ភ្ញៀវ ឆេះខូចខាត គ្មានលុយ សងគេ ត្រូវបាន មេអាវុធហត្ថ ក្រុងភ្នំពេញ ជួយសង្គ្រោះ​

ភ្នំពេញ៖ ជាងផ្សារបំពង់ស៊ីម៉ាំង ម៉ូតូម្នាក់ ឈ្មោះ ទូច រី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើត នៅស្វាយរៀង បានធ្វើឲ្យម៉ូតូ របស់ភ្ញៀវម្នាក់ ឆេះមួយកំណាត់មុខ ខូចខាតចង្កៀងមុខ និងខូចប្រព័ន្ធភ្លើង នៅចំណុចផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយគ្មានលុយសងគេ ត្រូវបានម្ចាស់ម៉ូតូ ឈ្មោះ ណឹម ប៊ុនណារិទ្ធ អាយុ៤២ឆ្នាំ ប្តឹងមកអាវុធហត្ថ ខណ្ឌទួលគោក ទាមទារសង សំណងចំនួន ១៥០ដុល្លារ។


ក្រោយពីកើតហេតុ មន្រ្តីអាវុធហត្ថ បានហៅភាគីទាំងពីរ មកដោះស្រាយនៅ មូលដ្ឋានអាវុធហត្ត ខណ្ឌទួលគោក។បន្ទាប់ពីមានការ អង្វរករពីអ្នកបង្ក (ជាងផ្សារ) ដោយខ្លួនគ្មានលុយ និងការឆេះនោះ ខ្លួនគ្មានចេតនា ជារឿងឧប្បទ្ទវហេតុ ប៉ុណ្ណោះ។ ជនបង្កជាជាងផ្សារ អង្វរកម្ចាស់ម៉ូតូ ឲ្យបន្ធូរបន្ថយនៅត្រឹម ១០០ដុល្លារបានហើយ ព្រោះខ្លួនគ្មានលុយទេ សូម្បីតែចូលឆ្នាំ ក៍មិនហ៊ានឈប់ សម្រាកដែរ ព្រោះគ្មានលុយ ដើម្បីចិញ្ចឹមកូន។ ដោយពាក់ព័ន្ធករណី ទាមទារសំណង ខាងលើនេះ បានលឺដល់ មេបញ្ជាការ កងរាជអាវុធហត្ថ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង, នឹងដោយឃើញ ពីភាពលំបាក អត់លុយរបស់អ្នកផ្សារ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានអនុញ្ញាត ឲ្យភាគីអ្នកបង្ក អាចត្រឡប់ទៅរកស៊ីវិញ ដោយគ្មានសងលុយទេ ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជាអ្នកចេញ ជំនួសទាំងស្រុង តែម្តង។

ក្រោយពីបានជួយ ចេញថ្លៃជំនួស ការខូចខាត ជនបង្ក (ជាងផ្សារម៉ូតូ) បានថ្លែងអំណរគុណ និងទាំងភាពសប្បាយចិត្ត ចំពោះមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ័ រ័ត្ន ស្រ៊ាង ដែលបានជួយ ដោះស្រាយបញ្ហា ខាងលើនេះ៕

No comments:

Post a Comment