គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 17, 2015

តុលាការសម្រេច​បញ្ជូន​ខ្លួន​ឧកញ៉ា ថោង សារ៉ាត់ ​ទៅ​ពន្ធនាគារ​ព្រៃ​ស​​

ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ត្រូវ​បាន​សាកសួរ​អស់​រយៈពេល​ជាង​៣​ម៉ោង​មក ។​

​នៅ​ម៉ោង​ប្រមាណ​៥​និង​២០​នាទី ចៅក្រម​សាកសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​ឡេង បានបញ្ចប់​ការសាកសួរ​ឧកញ៉ា ថោង សារ៉ាត់ និង​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពី​បទ​ផ្តួចផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជាមុន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​


​គួរបញ្ជាក់​ថា ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកាន់​ថា​ជា​មេខ្លោង​សម្លាប់​ឧកញ៉ា អុឹង ម៉េង​ជឺ កាលពី​ចុងឆ្នាំ​២០១៤ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ រួច​បញ្ជូន​ខ្លួន​មក​ប្រគល់​ឲ្យ​នគរបា​លរា​ជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​ជាង​៧​យប់ លោក​ឧកញ៉ា អឹុង ម៉េង​ជឺ ត្រូវបាន​បាញ់សម្លាប់​៦​គ្រាប់​នៅ​ចំណុច​មុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

No comments:

Post a Comment