លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំមកហើយ បានថ្លែងថាប្រទេសកម្ពុជាមិនអាចកំណត់អាណត្តិនាយករដ្ឋមន្រ្តីបាននោះទេ ដោយលោកយល់ថាកម្ពុជាប្រកាន់របបសភានិយម មិនមែនប្រធានាធិបតីនិយមនោះទេ។
លោក ហ៊ុន សែន ដែលធ្វើជានាយករដ្ឋមន្រ្តី
តាំងពីឆ្នាំ១៩៨៥ បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការរោងចក្រចម្រាញ់ដូងប្រេងទី២របស់ក្រុមហ៊ុន ម៉ុង ប្ញទ្ធីគ្រុប នៅខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ខណៈលោកប្រកាសថាលោកនឹងធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗបន្តបន្ទាប់ទៀត។
លោក ហ៊ុន សែន បានថ្លែងថាក្នុងប្រទេសដែលប្រកាន់របបប្រធានាធិបតីនិយម ទើបមានការកំណត់អាណត្តិបេក្ខភាពប្រធានាធិបតី តែលោកថាកម្ពុជាប្រកាន់របបសភានិយម គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីបង្កើតសភា រួចឈានទៅដល់ការបង្កើតរដ្ឋាភិបាលតាមរយៈការជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន បានបញ្ជាក់ថា«ហើយរឿងអាណត្តិនាយករដ្ឋមន្រ្តីអត់មានត្រូវការចាំបាច់កំណត់ មិនកំណត់ទេ ស៊ីសងប្រជាជនបោះឆ្នោតឲ្យ បោះឲ្យ ធ្វើទៀត បើមិនបោះឲ្យ ចាំឈប់។ រឿងវាតែប៉ុណ្ណឹង លទ្ធិប្រជាធិបតេយ្យ»។
មាត្រា១១៩នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា«តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឲ្យកាន់តំណាងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា»។
កន្លងទៅ សង្គមស៊ីវិលដូចជា ខុមហ្វ្រែល និចហ្វ្រិច អាដហុក អង្គការសីលការ អង្គការ CHRAC អង្គការ YCC និង KYSD ជាដើម បានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១១៩ថ្មី ដោយបន្ថែមវាក្យខ័ណ្ឌចំនួនមួយគឺ...«វរជនមួយរូបជាបេក្ខជននាយករដ្ឋមន្ត្រី មិនត្រូវជាបេក្ខជនដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន(0២)អាណត្តិឬរយៈពេល(១០)ឆ្នាំកន្លងមកហើយ»នោះទេ។
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា មានប្រសាសន៍ថាការកំណត់អាណត្តិនាយករដ្ឋមន្រ្តីនេះ មិនចាំបាច់ប្រទេសប្រកាន់របបប្រធានាធិបតីនិយម ឬសភានិយមនោះទេ។ លោកបន្តថាការកំណត់នេះអាស្រ័យលើឆន្ទៈនយោបាយ។ លោកអំពាវនាវឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែបញ្ចូលចំណុចមួយក្នុងរដ្ឋធម្មនុញ្ញឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្រ្តី ដើម្បីទុកជាស្នាដៃឲ្យអ្នកជំនាន់ក្រោយ។
លោក គល់ បញ្ញា មានប្រសាសន៍ថា«វាត្រូវការអ្នកដឹកនាំមានឧត្តមគតិ មានឆន្ទៈអីច្បាស់ដែរណា ព្រោះអីវាមិនងាយទេ ចៃដន្យអីប្រទេសមួយមានអ្នកដឹកនាំមានគតិបណ្ឌិត មានឆន្ទៈមួយល្អគាត់អាច ធ្វើរឿងហ្នឹង(កំណត់អាណត្ដិ)បាន...ប៉ុន្ដែប្រទេសយើងវាជាឱកាសដែរដែលលោកនាយករដ្ឋមន្ដ្រីគាត់អាចបង្កើតនូវមរតកមួយល្អខាងនយោបាយប្រទេសខ្មែរដែរនៅពេលទៅមុខទៀតថា របៀបដឹកនាំស្រុកត្រូវតែមានពីរអាណត្ដិអីចឹងទៅ ដើម្បីទុកឲ្យមានជាមរតកមួយទុកទៅគាត់ដែរ»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ធ្លាប់ថ្លែងថា លោកនឹងប្រើតំណែងរបស់លោក ក្នុងការស្នើឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះ។
អតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់លើកឡើងថាការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនឹងជួយកាត់បន្ថយបច្ច័យអាក្រក់ជាច្រើន ដែលក្នុងនោះក៏ជួយលុបបំបាត់អំណាចប្រមូលផ្តុំ៕

No comments:
Post a Comment