រាជធានីភ្នំពេញ ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងប៉ូលិសឧក្រិដ្ឋកម្មឆ្លងដែន ប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ូលិសមូលដ្ឋានខណ្ឌពោធិ៍សែនជ័យដឹកនាំដោលោកឧត្តមសេនីយ៍ម៉ម ស្រុឹម វណ្ណា អគ្គនាយករងនាយកដ្ឋានខាងលើ បានចុះទៅឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី បានចំនួន៣៦នាក់
ដែលស្នាក់នៅខុសច្បាប់នៅក្នុងសិប្បកម្មកែច្នៃឈើមួយកន្លែងរបស់ឈ្មោះតាំង អៀង ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាល្ងាច ថ្ងៃទី២៩ មេសា ២០១៥ ។
តាមប្រភពពីមន្ត្រីប៉ូលិសខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនោះឈ្មោះតាំង អៀង ដែលខ្លះបានប្រាប់ថា គាត់ជាឧកញ៉ាផងដែរ និងបាននាំជនជាតិវៀតណាមទាំង៣៦នាក់នោះឆ្លងដែនចូលមកស្នាក់នៅក្នុងសិប្បកម្មកែច្នៃឈើរបស់ខ្លួន ដោយខុសច្បាប់ និងគ្មានលិខិតស្នាមអ្វីទាំអស់ ហើយក្នុងចំណោម៣៦នាក់នោះ មានប្រុសចំនួន៣៣នាក់ និងស្រីចំនួន៣នាក់ នៅពេលដែលកម្លាំងចុះទៅដល់ជនជាតិវៀតណាមទាំងនោះបានព្យាយាមរត់គេចខ្លួន ដោយខ្លះរត់ចូលទៅពួននៅក្នុងសម្បកកង់រថយន្តចាស់ៗ និងខ្លះទៀតបានរត់ទៅពួននៅកន្លែងផ្សេងៗទៀត ប៉ុន្តែនៅតែត្រូវកម្លាំងចាប់បានដដែល។
ក្រោយពេលឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះត្រូវបាននាំយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

No comments:
Post a Comment