គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 22, 2015

អាជ្ញាធរ​អប្សរា​ចង់​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ

ភ្នំពេញៈ ​អាជ្ញាធរ​អប្សរា​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ដោយ​លើក​ឡើង​ថា តម្លៃ​សំបុត្រ​នៅ​ពេល​បច្ចុប្បន្ន​ថា ​«​មាន​តម្លៃ​ទាប​» បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។

លោក​ ឡុង ​កុសល​ អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់​អាជ្ញាធរ​អប្សរា​បាន ប្រាប់
​ភ្នំពេញ​ ប៉ុស្ដិ៍​ កាល​ពី​ម្សិលមិញ​ថា មាន​ការ​ពិភាក្សា​ផ្ទៃ​ក្នុង ក្នុង​ចំណោម​មន្ដ្រី​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ស្ដីពី​ការ​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ដោយ​សារ​តែ​តម្លៃ​បច្ចុប្បន្ន​ទាប​ជាង​អ្វី​ដែល​កំពុង​ផ្ដល់​ជូន​ដើម្បី​ចូល​ទស្សនា​បរិវេណ​ប្រាសាទ​អង្គរ។

លោក​បន្ត​ថា​៖ «​តម្លៃ​បច្ចុប្បន្ន​ទាប​បើ​ធៀប​នឹង​តំបន់​ដែល​ផ្ដល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​។ ​នៅ​បរិវេណ​នេះ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​បាន​កាន់​តែ​ច្រើន​មិន​គ្រាន់​តែ​ប្រាសាទ​អង្គរវត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ប្រាសាទ​បាយ័ន ប្រាសាទ​បន្ទាយ​ស្រី និង​ទីកន្លែង​ជា​ច្រើន​ទៀត​ដើម្បី​មើល​ព្រះអាទិត្យ​លិច​ និង​ព្រះ​អាទិត្យ​រះ​។ ​ធៀប​នឹង​រមណីយដ្ឋាន​ផ្សេង​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ តម្លៃ​របស់​យើង​គឺ​ទាប​ជាង​គេ​»។

អាជ្ញាធរ​អប្សរា​កំពុង​ពិចារណា​ពី​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ស្ដី​ពី​«​តម្លៃ​ដែល​អាច​ទទួល​យក​បាន​»ថា​នឹង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ដល់​វិស័យ​ទេសចរណ៍​ទាំង​មូល​។

លោក​បន្ត​ថា​៖ «​យើង​ពិចារណា​អំពី​តម្លៃ​ដែល​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ។ នោះ​គឺជា​មូលហេតុ​ដែល​យើង​គ្រោង​នឹង​ចាប់​ផ្ដើម​សិក្សា​មើល​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​តម្លៃ​សំបុត្រ​នៅ​តាម​របៀប​មួយ​ដែល​អ្នក​រាល់​គ្នា​អាច​ទទួល​យក​បាន»​។

ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ចំនួន​ដែល​នឹង​បន្ថែម​លើ​តម្លៃ​បច្ចុប្បន្ន​នោះ​ទេ​៖ «​វា​ឆាប់​ពេក​មិន​អាច​និយាយ​បាន​ទេ​មុន​ពេល​ការ​សិក្សា​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​»។

បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បរទេស​ត្រូវ​បង់​ប្រាក់ ២០​ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​បរិវេណ​ប្រាសាទ​អង្គរ​មួយ​ថ្ងៃ តម្លៃ ៤០​ដុល្លារ​សម្រាប់​រយៈ​ពេល​ចូល​ទស្សនា ៣​ថ្ងៃ និង​តម្លៃ ៦០​ដុល្លារ​សម្រាប់​ចូល​ទស្សនា​រយៈ​ពេល​មួយ​សប្ដាហ៍។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ឯកជន​រដ្ឋាភិបាល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​បង្កើន​តម្លៃ​នេះ ប្រសិន​បើ​បង្កើន​ខ្ពស់​ពេក នឹង​បង្កើន​ការ​ចំណាយ​មូលដ្ឋាន​របស់​ទេសចរណ៍​កញ្ចប់ ហើយ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាច្រើន​នឹង​ងាក​ចេញ​ទៅ​រក​ទិសដៅ​ផ្សេង​ទៀត​ដែល​មាន​កញ្ចប់​ទេសចរ​មាន​តម្លៃ​ទាប​ជាង​។

លោក​ថ្លែងថា​៖ «​វា​នឹង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​កញ្ចប់​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ប្រតិបត្តិករ​ទេសចរណ៍​។ វា​នឹង​បន្ថែម​បន្ទុក​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ ហើយ​បើ​ទេសចរណ៍​កញ្ចប់​មាន​តម្លៃ​ថ្លៃ ​ភ្ញៀវ​ទេសចរ​ទំនង​នឹង​ប្តូរ​ទៅ​រក​ទិស​ដៅ​ផ្សេង​ទៀត​មិន​ខាន»។

លោក​បន្ថែម​ថា វិស័យ​ទេសចរណ៍​ឯកជន​គួរ​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ចូលរួម​ពិភាក្សា​ស្ដី​ពី​តម្លៃ​ដែល​កំណត់​មុន​ពេល​វា​ត្រូវ​បាន​ប្រកាស​។

លោក លូ ម៉េង ​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា យល់​ថា​តម្លៃ​សំបុត្រ​បច្ចុប្បន្ន​ទាប​ធៀប​នឹង​បណ្ដា​ប្រទេស ផ្សេង​ទៀត​ ហើយ​ថា​ការ​បង្កើន​តម្លៃ​សំបុត្រ​នឹង​មាន​ផល​ប៉ះពាល់​តិចតួច​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​។​

លោក​បន្ត​ថា​៖ «​គ្មាន​នរណា​ម្នាក់​ចង់​បាន​តម្លៃ​ខ្ពស់​នោះ​ទេ​។​ វា​នឹង​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​វា​នឹង​មិន​ប៉ះពាល់​ខ្លាំង​នោះ​ទេ ​បើ​យើង​អាច​ធានា​ពី​គុណភាព​សេវា​ដែល​យើង​កំពុង​ផ្ដល់​ជូន​។ ទេសចរ​នឹង​មិន​សម្រេច​ចិត្ត​មក​ទស្សនា​ទីកន្លែង​ពឹង​លើ​តម្លៃ​តែ​មួយ​នោះ​ទេ​។ បើ​កម្ពុជា​មាន​សណ្ឋាគារ​ល្អ អាហារ​និង​បដិសណ្ឋារ​កិច្ច​ល្អ​ ពួក​គេ​នឹង​ចូល​មក​ទោះ​បីជា​តម្លៃ​ខ្ពស់​ក៏​ដោយ​»។

កាល​ពីឆ្នាំ​មុន​ សំបុត្រ​ជាង ២​លាន​ត្រូវ​បាន​លក់​ឲ្យ​ជន​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ ដែល​រក​បាន​ប្រាក់​ចំណូល​ជិត ៦០​លាន​ដុល្លារ​។ ប៉ុន្តែ​ទិន្នន័យ​នៅ​តែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​គណបក្ស​ប្រឆាំង។ ប្រាក់​ចំណូល​សរុប​បាន​កើន​ឡើង​ពី ៥៧,៦​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ ដល់ ៥៩,៣​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​អាជ្ញាធរ​អប្សរា ។

លោក ​សុន ឆ័យ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​លុប​បំបាត់​ការ​លួច​បន្លំ​លើ​ចំណូល​ពី​ការ​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​វត្ត​នឹង​បង្កើន​តួ​លេខ​ចំណូល​បច្ចុប្បន្ន​ចូល​ដល់​ថវិកា​ជាតិ ​ដោយ​មិន​ចាំបាច់​មាន​ការ​ដំឡើង​ថ្លៃ​សំបុត្រ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖«យើង​មិន​ត្រូវ​បង្កើត​បញ្ហា​ដល់​ទេសចរ​ទេ។ រឿង​លក់​សំបុត្រ​នេះ​ តម្លៃ​វា​សមរម្យ​ហើយ ​ហើយ​អ្វី​ដែល​ជា​បញ្ហា​គឺការ​លួច​បន្លំ​។ ​អប្សរា​គឺ​លួច​បំបាត់​លុយ។ យើង​ត្រូវ​បង្កើត​យន្ត​ការ​ថ្មី​មួយ​ដែល​ធានា​មិន​ឲ្យ​មាន​ការ​លួច​បំបាត់​ពី​ចំណូល​នេះ​។​ ត្រូវ​តែ​មាន​ការ​ធ្វើ​បញ្ជី​ត្រឹមត្រូវ និង​មិន​ត្រូវ​លុប​ចោល​រូប​ថត​ លុប​ចោល​​ឈ្មោះ​ពី​កុំព្យូទ័រ​ដែល​ធ្វើ​សព្វ​ថ្ងៃ​នេះ​​ទេ»។

លោក​បន្ត​​ថា៖​«តាម​អប្សរា​អះអាង​ថា​ភ្ញៀវ​ស្ទើរ​តែ ៩០​ភាគ​រយ​គឺ​ទិញ​សំបុត្រ​ចូល​មើល​តែ​មួយ​ថ្ងៃ​ទេ ជា​ការ​ភូតភរ​តែ​ម្តង»។

តាម​លោក​ សុន ​ឆ័យ​ រហូត​មក​ទល់​ពេល​នេះ​បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​របាយការណ៍​ជា​រៀង​រាល់​ខែ​ក៏​ដោយ​ក៏​យើង​នៅ​តែ​ទទួល​បាន​ដំណឹង​ថា​មាន​ការ​លួច​បំបាត់​ប្រហែល ៣០​ភាគរយ​នៃ​ប្រាក់​ចំណូល​។

លោក​បន្ថែម​ថា៖«​ជា​យោបល់ ​ខ្ញុំ​មិន​គាំទ្រ​ទេ​។ យើង​ត្រូវ​សម្អាត​ការងារ​ដែល​អាជ្ញាធរ​អប្សរា​ និង​ក្រុមហ៊ុន​លោក​សុខ គង់​ លើ​ការ​លក់​សំបុត្រ​នោះ​ ហើយ​បើ​មាន​វិធាន​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ យើង​នឹង​តវ៉ា»​។

កាល​ពី​ឆ្នាំ​មុន កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ៤,៥​លាន​នាក់​ដែល​រក​បាន​ប្រាក់​ចំណូល​ប្រហែល​​៣​ពាន់​លាន​ដុល្លារ​អាមេរិក៕ 

No comments:

Post a Comment