សូមស្តាប់សំឡេងរបស់លោក នួន ជា
អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃពុធនេះ បានបន្តសវនាការ ដោយស្តាប់សក្ខីកម្មរបស់អ្នកជំនាញអាមេរិកលោកស្រី Elizabeth Becker ។ នៅក្នុងសវនាការនេះផងដែរ លោក នួន ជា ដែលជាជនជាប់ចោទក្នុងសំណុំរឿង ០០២ វគ្គ ២ បានចោទជាសំណួរទៅលោកស្រី Elizabeth Becker ជុំវិញការទទួលខុសត្រូវនៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជា ក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៣ ។ អង្គហេតុនេះ អ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជា អះអាងថា គេពិបាកទម្លាក់កំហុសទៅលើអាមេរិកទាំងស្រុង ដែលត្រូវទទួលខុសត្រូវណាស់
។
ឆ្លៀតពេលដែលលោកស្រី Elizabeth Becker អ្នកជំនាញអាមេរិកចូលខ្លួនមកផ្តល់សក្ខីកម្មនៅក្នុងបន្ទប់សវនាការខ្មែរក្រហមក្នុងសំណុំរឿង ០០២ វគ្គ២ លោក នួន ជា ដែលជាជនជាប់ចោទមួយរូបជាមួយលោក ខៀវ សំផន ក្នុងសំណុំរឿងនេះ មិនឲ្យពេលវេលាដ៏ល្អសម្រាប់ខ្លួនរំលងផុតឡើយ ។ គ្រាន់តែប្រធានអង្គជំនុំជម្រះ អនុញ្ញាតភ្លាម លោក នួន ជា បានក្រោកសួរចំនួន ២ សំណួរដោយមិនបង្អង់យូរទៅលោកស្រី Elizabeth Becker ពាក់ព័ន្ធនឹងហេតុផល និងការទទួលខុសត្រូវ ចំពោះសកម្មភាពទម្លាក់គ្រាប់បែករបស់អាមេរិកនៅកម្ពុជា។
ក្នុងបន្ទប់សវនាការដែលមានវត្តមាន លោក ខៀវ សំផន ចូលរួមដែរនោះ ក្នុងសម្តីមួយៗ ច្បាស់ៗ លោក នួន ជា ដែលទើបធូរពីជំងឺ បានសួរសំណួរទាំងពីរនោះ មានខ្លឹមសារយ៉ាងនេះថា៖« រដ្ឋាភិបាលអាមេរិក បានមកជ្រៀតជ្រែក និងឈ្លានពានកម្ពុជា ជាពិសេស ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៣ បានទម្លាក់គ្រាប់បែក ២០០ ថ្ងៃ ២០០ យប់ គិតសរុបទាំងអស់ប្រហែល ៣ លានតោន ហើយដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ និងកម្ទេចភូមិករ វត្តអារាមអស់ជាច្រើន។ តើលោកស្រី អ្នកជំនាញ ដឹងពីមូលហេតុអ្វីទេ? សំណួរទី ២ ក្នុងរឿងនេះ តើអ្នកជំនាញគិតថា រដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវលើសោកនាដកម្មដែលខ្លួនសាបព្រោះមកលើប្រជាជនកម្ពុជាដែរទេ? ឬអាងតែខ្លួនមានអំណាច ដើរឈ្លានពាន រំលោភប្រទេសតួចតាចតាមអំពើចិត្ត?
ឆ្លើយតបនឹងសំណួរទី ១ របស់លោក នួន ជា លោកស្រី Elizabeth Becker បានអះអាងថា ហេតុផលដែលរដ្ឋាភិបាលអាមេរិក ទម្លាក់គ្រាប់បែកនៅពេលនោះ ព្រោះអាមេរិកគាំទ្រដល់របបសាធារណរដ្ឋខ្មែរ ដើម្បីកុំឲ្យរបបនេះ ដួលរលំ។ លើសពីនេះទៀត អ្នកជំនាញរូបនេះបន្តថា អាមេរិក ក៏មានចេតនាឲ្យក្រុមខ្មែរក្រហមចូលតុចរចាជាមួយរបបសាធារណរដ្ឋ។
លោកស្រី Elizabeth Becker បានអះអាងតាមរយៈអ្នកបកប្រែក្នុងបន្ទប់សវនាការបែបនេះទៀតថា ៖ « ដូចដែលលោក(នួន ជា) បានជ្រាបហើយថា ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ សហរដ្ឋអាមេរិក បានគាំទ្រដល់របបសាធារណរដ្ឋខ្មែរ ។ ខ្ញុំសូមបកស្រាយថា ការទម្លាក់គ្រាប់បែកនោះ គឺជាការទម្លាក់ពីលើយន្តហោះ ហើយលោកបានលើកឡើងពីយុទ្ធនាការក្នុងឆ្នាំ ១៩៧៣ ។ ទាំងអស់នេះ កើតចេញពីលទ្ធផលនៃការភ័យខ្លាច ដែលថា របបសាធាររដ្ឋខ្មែរ នឹងចាញ់នៅពេលនោះ។ ចំណុចទី ២ ដោយសារមានការជឿជាក់ពីរដ្ឋបាលលោក វីឆាត និកសុន (អតីតប្រធានាធិបតីអាមេរិក) ថា បើសិនមានការទម្លាក់គ្រាប់បែក ខ្មែរក្រហមនឹងចូលតុចរចា ដែលនៅពេលនោះកិច្ចព្រមព្រៀងក្រុងប៉ារីស បានចុះហត្ថលេខាជាមួយវៀតណាមខាងជើង ហើយនយោបាយអាមេរិកដើម្បីឲ្យមានការដកទ័ព ទើបនៅសីហា ឆ្នាំ ១៩៧៣ អាមេរិកសម្រេចឈប់ទម្លាក់គ្រាប់បែកមកលើកម្ពុជា»។
ឆ្លើយសំណួរទី ១ ចប់ លោកស្រី Elizabeth Becker បានបន្តឆ្លើយសំណួរទី ២ របស់លោក នួន ជា ជុំវិញការទទួលខុសត្រូវទៀតថា ការទម្លាក់គ្រាប់បែករបស់អាមេរិកត្រូវតែមានការទទួលខុសត្រូវ ហើយរឿងនេះជាព្រឹត្តិការណ៍ដែលអាមេរិកមិនទាន់បំភ្លេចចោលឡើយ ។ « វាជាការទទួលខុសត្រូវចំពោះសោកនាដកម្មទៅលើការបំផ្លាញមនុស្សជាតិ និងសម្ភារៈច្រើនទៀត។ ជាការពិតត្រូវតែទទួលខុសត្រូវ។ វាជាបញ្ហាចោទ ដែលគេកំពុងសាកសួរដេញដោលនៅចំពោះមុខ ។ ហើយថា តើអាមេរិកអាងតែមានអំណាចដើរតែជ្រៀតជ្រែកតូចតាចដែរទេ ? តាមច្បាប់អន្តរជាតិ គេមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកលើប្រទេសតូចតាចឡើយ»។ នេះជាការបកស្រាយបន្ថែមរបស់អ្នកជំនាញអាមេរិក។
បកស្រាយទៅនឹងការឆ្លើយឆ្លងសំណួរចម្លើយរវាងលោក នួន ជា និងលោកស្រី Elizabeth Becker នៅថ្ងៃនេះ លោក សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានអធិប្បាយថា មូលហេតុដែលអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាពេលនោះ ដោយសារជម្លោះមនោគមវិទ្យា ក្នុងពេលសង្គ្រាមត្រជាក់ និងបញ្ហាវៀតណាមចូលមករស់នៅទឹកដីកម្ពុជាច្រើនពេក។ លោក សុខ ទូច ដែលកំពុងតែសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាផងនោះ បានបរិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖« ពេលនោះស្ថិតក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលមានអាមេរិក និងសហភាពសូវៀត ព្រមទាំង ចិន ជាមេ ។ ហើយកម្ពុជាពេលនោះក្នុងរបបសាធារណរដ្ឋគាំទ្រដោយអាមេរិក ។ ដូច្នេះ អាមេរិកត្រូវការពាររបបនេះ។ ម្យ៉ាងទៀត ដោយសារអ្នកនយោបាយកម្ពុជាបណ្តោយឲ្យវៀតណាមខាងជើងចូលមករស់នៅកម្ពុជាច្រើនពេក ជាពិសេសនៅតំបន់រតនគិរី ទើបជាមូលហេតុដែលអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាផងដែរ។ ខ្ញុំថា ក្នុងអំឡុងពេលនោះអ្នកនយោបាយខ្មែរបែកបាក់គ្នា មិនស្គាល់ពីសត្រូវរបស់ខ្លួនពិតប្រាកដឡើយ។ សត្រូវពិតនោះគឺវៀតណាមទេ ដែលចង់ឈ្លានពានយើង។ បើពេលនោះ អ្នកនយោបាយខ្មែរយើងគ្រប់ភាគីចាប់ដៃជាមួយអាមេរិក កម្ចាត់វៀតណាមចេញពីប្រទេសជាការល្អបំផុត តែបែរជាខ្មែរខ្លះទៅពឹងវៀតណាមវិញ» ។
ឆ្លើយនឹងសំណួរថា តើអាមេរិកត្រូវទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនៅកម្ពុជាទេ? លោក សុខ ទូច ហាក់ពិបាកនិយាយឲ្យចំណាស់ ពីព្រោះលោកឡើងហេតុផលថា ពេលទម្លាក់គ្រាប់បែកនោះ ជាពេលសង្គ្រាមត្រជាក់ ដែលជាសង្គ្រាមមិនបានប្រកាសមុន។ ម្យ៉ាងទៀត លោក សុខ ទូច បញ្ជាក់ថា ប្រសិនបើចង់ឲ្យអាមេរិកទទួលខុសត្រូវ ចិន និងសូវៀត ក៏មានចំណែកដែរ។ « យើងគិតមើល ចិនដែលបណ្តុះមនោគមវិទ្យា ម៉ៅ ដល់ក្រុមខ្មែរក្រហមសម្លាប់ប្រជាជនខ្មែររាប់លាននាក់ ក៏ត្រូវទទួលខុសត្រូវដែរ។ តែក្នុងសង្គ្រាមត្រជាក់ពិបាកណាស់ » ។ នេះជាអំណះអំណាងរបស់លោក សុខ ទូច ។
តាមគម្រោងលោកស្រី Elizabeth Becker នឹងត្រូវផ្តល់សក្ខីកម្មរយៈពេល៤ថ្ងៃដល់សាលាក្តីខ្មែរក្រហមគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែកុម្ភៈ។ប៉ុន្តែនៅមុននេះបន្តិច លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់សារព័ត៌មានថ្មីៗថា ការស្តាប់សក្ខីកម្មរបស់អ្នកជំនាញ លោកស្រី Elizabeth Beckerនេះ នឹងបញ្ចប់នៅរសៀលថ្ងៃពុធទី ១១ ខែ កុម្ភៈនេះហើយ ។លោកស្រីElizabeth Beckerជាអតីតអ្នកកាសែតជនជាតិអាមេរិកដែលបានមកយកព័ត៌មាននៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យនិងបានជួបសម្ភាសន៍ជាមួយបងធំទី១របស់របបកម្ពុជាប្រជាធិបតេយ្យប៉ុល ពត នៅអំឡុងខែធ្នូ ឆ្នាំ១៩៧៨ ព្រមទាំងបានសរសេរសៀវភៅចំនួន២ក្បាលទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕

No comments:
Post a Comment