ភ្នំពេញៈ អាជ្ញាធរសហព័ន្ធអូស្ដា្រលីបាននិងកំពុងស៊ើបអង្កេតក្រុមហ៊ុនរុករករ៉ែអូស្ដ្រាលី OZ Minerals ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤ អំពីការអះអាងថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំមួយបានពីក្រុមហ៊ុននេះចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា។
ករណីនេះទាក់ទងនឹងការវិនិយោគរួមនៃការរុករករ៉ែមាសកាលពីមុនរបស់ក្រុមហ៊ុន OZ Minerals នៅអូរខ្វាវ នៅក្នុងខេត្តមណ្ឌលគិរី ដែលក្រុមហ៊ុននេះត្រូវបានគេចោទប្រកាន់ពីបទសូកប្រាក់ជិត ១លានដុល្លារអាមេរិកឲ្យស្ដ្រី ៣នាក់ក្នុងក្រុមហ៊ុនដៃគូកម្ពុជារបស់ខ្លួនឈ្មោះ Shin Ha ដែលត្រូវបានគេរាយការណ៍ថា មានសាច់ញាតិមានឋានៈខ្ពស់នៅក្នុងក្រសួងរ៉ែ និងថាមពល។
ការសូកប៉ាន់នេះត្រូវបានគេអះអាងថា ធ្វើឡើងតាមរយៈការទទួលបានអាជ្ញាប័ណ្ណក្នុងការរុករករ៉ែពីក្រសួង។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០១៤ បានបង្ហាញថា៖ «ប៉ូលិសសហព័ន្ធអូស្ដា្រលី បានណែនាំដល់ក្រុមហ៊ុន OZ Minerals កាលពីខែកញ្ញាឆ្នាំ២០១៤ ថា ពេលនេះខ្លួនកំពុងស៊ើបអង្កេតពីការទិញភាគហ៊ុនដែលនៅសល់ពីឆ្នាំ២០០៩ នៃការវិនិយោគរួមនៅអូរខ្វាវរបស់ OZ Minerals នៅកម្ពុជាទាក់ទងនឹងការអះអាងពីការសូកប៉ាន់»។
កាលពីមុននគរបាលជាតិអូស្ដ្រាលីបានច្រានចោលករណីអំពើពុករលួយប្រឆាំងនឹងក្រុមហ៊ុន នេះ ប៉ុន្តែបានបើកករណីនេះឡើងវិញកាលពីខែមករាឆ្នាំ២០១៣ បន្ទាប់ពីការរិះគន់ខ្លាំងពីអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចពីបទកង្វះវិធានការលើករណីនេះ។
កាសែតអូស្ដ្រាលីបានរាយការណ៍ថា ការពន្យារពេល ២១ខែ ចន្លោះពីការបើកករណីនេះឡើងវិញ និងការស៊ើបអង្កេតដោយផ្ទាល់ គឺមកពីមានការស៊ើបអង្កេតបឋមសិន។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន OZ minerals បានឲ្យដឹងថា ខ្លួនមិនខ្វល់ពីផលវិបាកពីការចោទប្រកាន់នៃការសូកប៉ាន់ទេ ដោយបានសម្រេចថា «វាមិនអាចនឹងកើតមានឡើងនៅក្នុងកាតព្វកិច្ចបច្ចុប្បន្ននោះទេ» គិតមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
ក្រុមហ៊ុន OZ Minerals បានបដិសេធដោយមិនធ្វើអត្ថាធិប្បាយអ្វីទេ កាលពីថ្ងៃម្សិលមិញ។
លោក Meaghan Wright ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុននេះបានសរសេរនៅក្នុងអ៊ីមែលមួយថា៖ «ជាអកុសល យើងមិនស្ថិតនៅក្នុងតួនាទីត្រូវធ្វើអតា្ថធិប្បាយស្ដីពីការស៊ើបអង្កេតឬដំណើរការរបស់ AFP នោះទេ»។
ការចោទប្រកាន់ពីការសូកប៉ាន់ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីឆ្នាំ២០១១ ដោយកាសែតក្នុងស្រុកនិងកើតមានជាបន្ត បន្ទាប់ពីក្រុមហ៊ុន OZ Minerals បានលក់ប្រតិបត្តិការនៅអូខ្វាវរបស់ខ្លួនកាលពីឆ្នាំ២០១២ ទៅឲ្យក្រុមហ៊ុន Renaissance Minerals ជាថ្នូរនឹងទឹកប្រាក់ ១៨លានដុល្លារអាមេរិក និងជម្រើសភាគហ៊ុន។
លោក Craig Barker នាយកគ្រប់គ្រងផ្នែករុករករ៉ែនៅក្រុមហ៊ុន Renaissance Minerals បានថ្លែងថា អាជ្ញាធរ អូស្ដ្រាលីមិនបានទាក់ទងជាមួយក្រុមហ៊ុន Renaissance សម្រាប់ការស៊ើបអង្កេតនោះទេ។
មន្ដ្រីរដ្ឋាភិបាលនៅក្រសួងរ៉ែ និងថាមពល និងក្រសួងមហាផ្ទៃបានថ្លែងថា ពួកគេមិនបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលិសអូស្ដ្រាលីក្នុងការសហការជាមួយរដ្ឋាភិបាលកម្ពុជាអំពីករណីនេះទេ។
លោក ម៉េង ស័ក្ដធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងថាក្រសួងរ៉ែកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែលម្អការគ្រប់គ្រង។ លោកលើកឡើងដោយយោងទៅដល់កម្មវិធីផ្សព្វផ្សាយអប់រំ និងការសម្របសម្រួលរបស់ក្រសួងជាមួយ NGO ថា៖ «បច្ចុប្បន្នក្រសួងកំពុងខិតខំប្រឹងប្រែងក្នុងការកែទម្រង់វិស័យនេះ និងកែលម្អការគ្រប់គ្រង ហើយផ្នែកមួយនៃការកែលម្អអភិបាលកិច្ចគឺតម្លាភាព»។
ប៉ុន្តែរយៈពេល ៤ឆ្នាំបន្ទាប់ពីការចោទប្រកាន់បានកើតឡើងវិញប្រឆាំងនឹងក្រុមហ៊ុន OZ Minerals និងរយៈពេល៥ឆ្នាំបន្ទាប់ពីក្រុមហ៊ុនរុករករ៉ែ BHP Billiton របស់អូស្ដ្រាលីផ្សេងទៀតត្រូវបានគេចោទប្រកាន់ពីបទសូកប៉ាន់រដ្ឋាភិបាលកម្ពុជា ២,៥ លានដុល្លារអាមេរិកដើម្បីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានថ្លែងថា វិស័យរុករករ៉ែនៅតែងាយទទួលរងនូវអំពើពុករលួយ។ លោកលើកឡើងថា៖ «នីតិវិធីនៃការទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមិនទាន់មានតម្លាភាពគ្រប់គ្រាន់នៅឡើយទេ ហើយមិនលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនរុករករ៉ែជាច្រើននោះទេ»។
លោកបានបញ្ជាក់ថា៖ «វាងាយរងគ្រោះដោយសារតែអំពើពុករលួយ ហើយមិនបានប្រកាន់ខ្ជាប់នឹងគំរូអនុវត្តនិងគោលការណ៍អភិបាលកិច្ចល្អនោះទេ»៕

No comments:
Post a Comment