តុលាការសម្រេចដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់និងព្រះសង្ឃ៣អង្គ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៣ មេសាតាមការគ្រោងទុក។
ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោះលែងសកម្មជនបក្សសង្គ្រោះជាតិទាំង៥នាក់ នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានការចរចានយោបាយ រវាងថ្នាក់ដឹកនាំកំពូលនៃបក្សជាប់ឆ្នោតទាំងពីរ កាលពីពេលថ្មីៗនេះ។
សកម្មជនបក្សសង្គ្រោះជាតិ៥នាក់មាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ អ្នកទាំង៥ ត្រូវបានតុលាការចោទ និងឃុំក្នុងពន្ធនាគារ ពីបទកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។
No comments:
Post a Comment