គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, April 13, 2015

នំអន្សមយក្សកម្ពុជាទម្ងន់ជាង៤តោនជាប់កំណត់ត្រាពិភពលោកហើយ

នំអន្សម​យក្ស​ដែល​មាន​គ្រឿងផ្សំ​ជា​វត្ថុធាតុដើម​​ទម្ងន់ជាង​៤តោន ត្រូវ​បាន​​ក្រុមការងារ Guinness World Records ប្រកាសឲ្យ​ជាប់កំណត់ត្រាពិភពលោក បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់។

អ្នកនាំពាក្យ​ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លោក សោម រតនា ប្រាប់អោយដឹងនៅរសៀលថ្ងៃចន្ទនេះ​ថានៅម៉ោងប្រមាណ​៤ និង ៣០ នាទី
រសៀលនេះ ក្រុមការងារGuinness World Records បានប្រកាសជាផ្លូវការចុះឈ្មោះនំអន្សមយក្ស​កម្ពុជាចូលក្នុងសៀវភៅកត់ត្រាពិភពលោក។ លោកបន្តថាមុននឹងនំអន្សមជាប់ជាកំណត់ត្រាពិភពលោក ខាងចៅក្រមបានពិនិត្យទៅលើបច្ចេកទេសនៃការធ្វើ គុណភាព រសជាតិ និងទម្ងន់ជាដើម(៤០៤០គីឡូក្រាម​)។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្រៅ​ពីទទួលបានប័ណ្ណ​​សរសើរពីGuinness World Records លោកមិនទាន់ដឹងថាកម្ពុជានឹង​ទទួលបាន​ប្រាក់រង្វាន់ ឬសម្ភារៈអ្វី​ផ្សេងទៀត​នោះទេ។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​ក​)ដែល​ជា​ក្រុម​ការងារ​រៀបចំ​ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​បាន​ប្រកាសថានេះ​ជា​នំអន្សម​យក្ស​ដែលមាន​ ទំហំ​ធំ​ជាងគេ​ក្នុង​ពិភពលោក។ សហភាពបន្ត​ថា​ការធ្វើ​នំអន្សម​ដែល​មាន​ទំហំ​ធំ​ជាង​គេ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​លើក​ពិភពលោក​បាន​ដឹង​ពី​វប្បធម៌ និង​វត្ថុធាតុដើម​នៃ​ការធ្វើ​នំអន្សម​របស់​កម្ពុជា​។

កាលពី​ឆ្នាំ​២០១៣ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រៀបចំ​ធ្វើ​នំអន្សម​យក្ស​ដែល​ធ្វើ​ពី​ អង្ករដំណើប សណ្ដែកបាយ និង​សាច់ជ្រូក ទម្ងន់​២​តោន ត្រូវបាន​គេ​ដាក់តាំង​បង្ហាញនៅខាងមុខ​ប្រាសាទ​អង្គរវត្ដ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ការចំណាយ​ថវិកា​អស់​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក​៕

No comments:

Post a Comment