ស្ត្រីជាសកម្មជដីធ្លីទាំង១០នាក់ ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន កាលពីចុងឆ្នាំ២០១៤ នឹងត្រូវ ដោះលែង ឲ្យមានសេរីភាពវិញនៅរសៀថ្ងៃសៅរ៍នេះ តាមរយៈព្រះរាជទានលើកលែងទោសរបស់ ព្រះមហាក្សត្រ ។
សកម្មជនដីធ្លីទាំង១០នាក់នោះ មាន អ្នកស្រីទេព វន្នី អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត លោកយាយ ង៉ែត ឃុន កញ្ញា សុង ស្រីភាព និងស្ត្រីមួយចំនួនទៀត ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៤ ចោទថាបានតវ៉ា ធ្វើឲ្យកកស្ទះចរាចរណ៍ ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី បូវ សោភា ឲ្យដឹងនៅថ្ងៃទី១១ខែមេសានេះថា ស្ត្រីទាំង១០នាក់នោះ នឹងចេញពីកន្លែងឃុំឃាំង នៅរសៀលថ្ងៃសៅរ៍នេះ ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គាការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះអះអាងថា ការដោះលែងស្ត្រីទាំងនោះ តាមរយៈលិខិតព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រ ។ លោកថា នៅម៉ោងជិត៣រសៀលនេះ ក្រុមគ្រួសារនឹងសញ្ញាតិកំពុងរងចាំស្វាគមន៍ នៅមុខពន្ធនាគារព្រៃស ។
យ៉ាងណាក៍ដោយលោក អំ សំអាត បង្ហា្កញការសោកស្តាយ ដោយលោកអះអាងថា ស្ត្រីទាំង១០នាក់នោះបានទទួលទោសជាង៥ខែទាំងគ្មានកំហុស ។ លោក ជំរុញឲ្យអ្នកនយោបាយដែលមានអំណាច ងាកមករកផ្លូវត្រូវ ដោយឈប់យកពលរដ្ឋខ្លួនឯងធ្វើជាចំណាត់ខ្លាំង ដើម្បីពង្រឹងអំណាច ៕

No comments:
Post a Comment