លិខិតចំហររបស់ លោកពុយ គា ផ្ញើជូន លោកបណ្ឌិត ឈឹម ផលវរុណ ៖ ភ្នំពេញ៖ ខ្ញុំបាទ ពុយ គា អ្នកកាសែតខ្មែរ និង ជាអ្នកឆ្លើយឆ្លង ឲ្យទីភ្នាក់ងារ ព័ត៌មានក្យូដូរ របស់ជប៉ុន សូមផ្ញើលិខិត ចំហរមួយច្បាប់ជូនដល់ លោកបណ្ឌិត ឈឹម ផលវរុណ ដែលលោកបានរំលឹកខ្ញុំ អំពីការសរសេរព័ត៌មាន ត្រូវឲ្យមាន ការទទួលខុសត្រូវ ជាពិសេសលើអត្ថបទមួយ ដែលស្តីអំពីការ សន្ទនាគ្នាដ៏កម្រ រវាងសម្តេច ហ៊ុន សែន និង ឯកឧត្តមសម រង្ស៊ី នៅទីក្រុង កូឡាឡាំពួរ ពាក់ព័ន្ធទៅនឹងពាក្យថា “សម្តេច ហ៊ុន សែន ប្រាប់លោក សម រង្ស៊ី កុំឲ្យសងសឹកពេលសម្តេចចេញពីតំណែង” ។
តាមពិតខ្ញុំបាន សរសេរព័ត៌មាននេះ នៅលើ Facebook Page របស់ខ្ញុំ បន្ទាប់មកក៏មាន សារព័ត៌មានក្នុងស្រុក របស់យើងមួយចំនួន បានយកទៅផ្សាយបន្ត ដោយរួមទាំងបណ្តាញ ព័ត៌មានអនឡាញ Fresh News និង DAP ផងដែរ ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីបានស្តាប់ វិទ្យុបារាំងអន្តរជាតិ RFI ផ្សាយកាលពីរាត្រី ថ្ងៃអាទិត្យទី២៦ ខែមេសា ដែលបានស្រង់សម្តី លោកបណ្ឌិត ឈឹម ផលវរុណ ក្នុងន័យដាក់កំហុស ខ្ញុំលើវិជ្ជាជីវៈ ក្នុងការសេរសេរ ព័ត៌មានថា “ត្រូវតែទទួលខុសត្រូវ” លើអត្ថបទខាងលើ។
និយាយតាមត្រង់ ទៅខ្ញុំសរសើរ ដល់លោកបណ្ឌិត ឈឹម ផលវរុណ ដែលលោកពូកែរ វោហាសាស្ត្រ និង ទាញហេតុផល បានត្រូវស្ទើរ គ្រប់រឿងរួម ទាំងករណីអត្ថបទ របស់ខ្ញុំផង ប៉ុន្តែខ្ញុំគិតថា ប្រហែលជាសំណួរ របស់អ្នកសាព័ត៌មាន កាលពីម្សិលមិញ កាចពេក ទើបលោកបណ្ឌិត ឆ្លើយមកវិញ បែបរាងកាចដែរ ហើយអាច ធ្វើឲខ្ញុំមានបញ្ហា។ បន្ទាប់ពីស្តាប់ ព័ត៌មាននោះ រួចភ្លាម ខ្ញុំបានខិតខំ ស្វែងយល់ រកកំហុសរបស់ខ្ញុំ តែរកមិនទាន់ឃើញសោះ ផ្ទុយទៅវិញ ខ្ញុំគិតថាអត្ថបទរបស់ខ្ញុំ បានបង្កប់នូវគំនិត ដល់អ្នកនយោបាយ ឬ អ្នកដើរតាមនយោបាយ មេត្តាបំភ្លេច ពីការចងគំនុំ ការសងសឹក រួចបែរមកទទូលនូវ ការបង្រួបបង្រួមជាតិ ដើម្បីសុខដុមរមនា របស់ជាតិខ្មែរ ដែលបានបែកបាក់ ដោយសារការឆ្កឹះឆ្កៀលគ្នា ចោទប្រកាន់គ្នា ក្តិចត្រួយគ្នា រាប់ឆ្នាំ និង រាប់សតវត្ស មកហើយ ហើយវប្បធម៌នេះ នៅពុំទាន់ចប់នៅឡើយទេ ក្នុងសង្គមយើង នាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងនេះក្តី ដើម្បីឲ្យលោកបណ្ឌិត ឈឹម ផលវរុណ លោកអស់ចិត្តអំពី ការជជែកវែកញែក រកខុសត្រូវលើវិជ្ជាជីវៈ និង ក្រមសីលធម៌ ផ្នែកពត័មានរបស់ខ្ញុំ ខ្ញុំសូមសំណូមពរ បើសិនអាចធ្វើបាន បង្កើតនូវគណកម្មការមួយ ដែលមានសមាសភាព ជារៀមច្បងអ្នកសារព័ត៌មាន ជើងចាស់នៅកម្ពុជា និង សូមរួមបញ្ចូលមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាល ដែលកាន់កិច្ចការ ផ្នែកព័ត៌មានផង ដូចជាឯកឧត្តម ខៀវ កញារិទ្ធ និង ឯកឧត្តម ផៃ ស៊ីផាន។ បើសិនជា គណកម្មការ រកឃើញថា ខ្ញុំពិតជាបានប្រព្រឹត្ត ខុសវិជា្ជជីវៈ និង ក្រមសីលធម៌ ដោយសារតែអត្ថបទនេះ ហើយខ្លឹមសារ នៃអត្ថបទនេះទៀតសោត អាចបង្កការប៉ះពាល់ ដល់ស្ថេរភាពនយោបាយ ឬ សន្តិសុខជាតិ ខ្ញុំនឹងទទួលយកកំហុស ឬការដាក់ពិន័យឬទោសពៃរ៍ តាមច្បាប់របស់រដ្ឋជាធរមាន។ ផ្ទុយទៅវិញ បន្ទាប់ពីការផ្សាយអត្ថបទ ខាងលើជា បន្តបន្ទាប់រួចមក ធ្វើឲ្យសង្គមកម្ពុជា យើងផុលផុសមកវិញ ក្នុងការជជែក ចង់បានច្បាប់ ការពារមេដឹកនាំ ក្នុងបំណងដើម្បី ទប់ស្កាត់ការសងសឹកគ្នា ដែលអាចបណ្តាលឲ្យ មានភាពចលាចល និង បែកបាក់សង្គម ខ្មែរតទៅទៀត។
ជាមួយគ្នានេះ ខ្ញុំក៏បានគិតទុកជាមុនហើយថា បើសិនជាខ្ញុំមានទោសពៃរ៍ ដោយសារតែសរសេរអត្ថបទ បែបបង្រួបបង្រួមជាតិខ្មែរ និង ស្អប់នូវការឆ្កឹះឆ្កៀល ចងពារគ្នា រវាងជាតិសាស្ត្រ ខ្មែរគ្នាឯង ខ្ញុំបាទនឹងលាចាកអាជីព ជាអ្នកកាសែត ដែលខ្ញុំបានចំណាយពេល អស់ពាក់កណ្តាលជីវិត របស់ខ្ញុំជាស្ថារពរ ដើម្បីទៅទិញតូបកាសែតមួយ ទុកសំរាប់លក់កាសែត និងលក់សៀវភៅ បន្ទាប់ពី អស់អាជីពរបស់ខ្ញុំ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត បន្តតទៅទៀត។
ពីខ្ញុំ ពុយ គា
ធ្វើនៅទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៥

No comments:
Post a Comment