គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, March 20, 2015

រដ្ឋាករទឹកនិយាយថា PAC Iron 0,3% ប៉ះពាល់ និងទឹកឡើងក្រហម ខណៈធ្លាយឯកសារសម្ងាត់ ក្រុមហ៊ុនផ្គត់ផ្គង់ Iron 0,3% ជូនរដ្ឋាករទឹក

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយនូវលិខិតរបស់មិត្តអ្នកអានម្នាក់ ដែលដឹងរឿងពីការប្រើប្រាស់ថ្នាំ លាយក្នុងទឹកស្អាត របស់អង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញមិនត្រឹមត្រូវទៅតាមបទដ្ឋាន ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនាប៉ុន្មានឆ្នាំខាងមុខ។
ទង្វើខាងលើត្រូវបានគេចោទថា គឺជាអំពើឃុបឃិតគ្នាពុករលួយដ៏ធំមួយ ព្រោះតែតាមបទដ្ឋានរដ្ឋាករទឹក គឺតម្រូវឲ្យប្រើ PAC Iron 0,008% បែរជាក្រុមហ៊ុនផ្គត់ផ្គង់ PAC Iron 0,3% ឲ្យរដ្ឋាករទឹកប្រើប្រាស់ទៅវិញ ដែលប្រភេទ PAC Iron 0,3% នេះ មានកម្រិតជាតិដែកលើស គេមិនអនុញ្ញាតឲ្យប្រើដាក់លាយក្នុងទឹកនោះឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្រោយចេញផ្សាយ ខាងអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញ បានចេញមុខធ្វើការបំភ្លឺដោយចាត់ទុកថា អ្នកផ្តល់ព័ត៌មានឲ្យផ្សាយនោះ គឺជាការមួលបង្កាច់បំផ្លើស និងមានបំណងបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។ លិខិតបំភ្លឺក៏បានអះអាងថា ក្នុងការដេញថ្លៃថ្មីៗនេះ ដោយ ពិនិត្យឃើញថា អ្នកចូលរួមដេញថ្លៃមិនបានផ្តល់គុណភាព ដូចដែលបានកំណត់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសលុបចោលការដេញថ្លៃនេះ និងប្រកាសដេញថ្លៃសាជាថ្មី ដែលធ្វើឲ្យមានការថ្នាំងថ្នាក់ដល់បុគ្គលមួយចំនួនជាអ្នកដេញថ្លៃផ្គត់ផ្គង់ PAC ខុសលក្ខណៈបច្ចេកទេស។ ជាតិដែកតិច ឬច្រើន មិនកំណត់ការកាត់ខ្លាំង ឬខ្សោយ ក្នុងការសម្អាតទឹកដូចដែលជនខិលខូចអះអាងនោះទេ។
ជួបជាមួយលោក ជា វិសុទ្ធ អគ្គនាយករងរដ្ឋាករទឹកក្រុងភ្នំពេញ បានអះអាងថា ការប្រើប្រាស់ PAC ប្រភេទ Iron 0,3% គឺវាប៉ះពាល់ដល់អ្នកប្រើប្រាស់ និងធ្វើឲ្យទឹកឡើងក្រហម ព្រោះសារធាតុ PAC Iron 0,3% ពណ៌លឿង វាមានកម្រិតជាតិដែកលើស គេមិនប្រើប្រាស់ឡើយ ហើយរដ្ឋាករទឹក បច្ចុប្បន្នកំពុងប្រើប្រាស់ PAC Iron 0,008% ដែលត្រឹមត្រូវតាមស្តង់ដារ។
ប៉ុន្តែយោងតាមឯកសារសម្ងាត់ ដែលអង្គភាពយើងខ្ញុំ កំពុងមាននៅក្នុងដៃ «គឺក្រុមហ៊ុន COMIN KHMERE Co.,Ltd ផ្គត់ផ្គង់ PAC កាលពីឆ្នាំ២០១៤ មិនបានបញ្ជាទិញ PAC Iron 0,008% ដូចអ្វីដែលខ្លួនដេញថ្លៃបានឡើយ គឺទិញ PAC Iron 0,3% យកមកផ្គត់ផ្គង់ឲ្យរដ្ឋាករទឹកប្រើប្រាស់ ហើយគេមិនបានឃើញខាងរដ្ឋាករទឹកធ្វើការបដិសេធអ្វីឡើយ គឺទទួលយកទៅប្រើប្រាស់ជាធម្មតា»។ មិនតែប៉ុណ្ណោះ នៅក្នុងលិខិតបំភ្លឺរបស់អង្គភាពរដ្ឋាករទឹកលើកឡើង តែពីរឿងប្តូរពីការប្រើប្រាស់សាច់ជូរមកប្រើប្រាស់ PAC តែប៉ុណ្ណោះ ដោយមិនបានធ្វើការបកស្រាយពី រឿងការប្រើប្រាស់ PAC Iron 0,3% នោះឡើយ។
ខាងក្រោមនេះជាឯកសារសំងាត់របស់ក្រុមហ៊ុន COMIN KHMERE Co., Ltd ផ្គត់ផ្គង់ PAC ឲ្យរដ្ឋាករទឹកបញ្ជាទិញ PAC Iron 0,3% យកមកផ្គត់ផ្គង់ឲ្យរដ្ឋាករទឹកខុសទៅនឹងការដេញថ្លៃ ដែលកំណត់ឲ្យផ្គត់ផ្គង់ PAC Iron 0,008%។
ពាក់ព័ន្ធករណីខាងលើអង្គភាពយើងខ្ញុំ សូមរង់ចាំការបំភ្លឺពីអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញ ជានិច្ច ។ តើគួរមានការស៊ើបអង្កេតលើការដេញថ្លៃ និងត្រួតពិនិត្យមើលការផ្គត់ផ្គង់សំភារៈឲ្យរដ្ឋាករទឹក៕


No comments:

Post a Comment