លោកឧកញ៉ាមហាសេដ្ឋី លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុនស្ករសភ្នំពេញ ឬ ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) អះអាងថា ការផ្តល់សំណងទៅឲ្យពលរដ្ឋខេត្តកំពង់ស្ពឺ កំពុងឋិតក្នុងដំណើរការចរចារវាងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសហគមន៍អឺរ៉ុប។
លើសពីនេះទៅទៀត លោកហ៊ានស្បថឲ្យអស់ជីវិត ប្រសិនបើចម្ការអំពៅរបស់លោកមានការប្រើប្រាស់កម្លាំងពលកម្មកុមារដូចការចោទប្រកាន់មែននោះ។
លោក លី យ៉ុងផាត់ ដែលទើបបង្កើតស្ថានីយទូរទស្សន៍ថ្មីមួយដែលមានទឹកប្រាក់ ៤០លានដុល្លារសហរដ្ឋអាមេរិក នោះ បន្តថា ទូរទស្សន៍របស់លោកគ្មាននិន្នាការនយោបាយឡើយ ទោះបីលោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដោយ។
សូមលោកអ្នកនាងអញ្ជើញស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរបស់ លោក តាំង សារ៉ាដា ជាមួយ លោកឧកញ៉ា លី យ៉ុងផាត់ ដែលមានសេចក្តីដូចតទៅ៖
No comments:
Post a Comment