គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, March 19, 2015

តើ​អ្វី​ជាដើម​ចម​ធ្វើឲ្យ​លោក ​ហ៊ុន សែន ខឹង​លោក ​កឹម សុខា​?​


នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់​ថា​ការរាយការណ៍​ព័ត៌មាន​ខុសជា​មូលហេតុ​ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ខឹង​នឹង​លោក​ កឹម សុខា អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​លោកស្រី​ ចក់ សុភាព បាន​សរសេរ​លើ​សារ​អេឡិចត្រូនិច​មួយ​មក​កាន់ VOD ជា​ភាសា​អង់គ្លេស​ថា “… If you follow the whole Kem Sokha’s speech you could understand how misinterpretation reported by RFI.” ដែល​មានន័យថា “​ប្រសិន​បើ​ស្ដាប់​ប្រសាសន៍​របស់​លោក​កឹម សុខា ទាំងស្រុង នោះ​នឹង​ដឹងថា វិទ្យុ​បារាំង​អន្តរជាតិ​បាន​មាន​កំហុស​ក្នុង​ការធ្វើ​សេចក្ដីរាយការណ៍​នោះ​”​ ។​



​តាម​ការផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ អត្ថបទ​មាន​ចំណងជើង​ថា “​លោក ​កឹម សុខា សារភាពថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ផ្ដួលរំលំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​” លោក​ លី ម៉េង​ហួរ ​បាន​សរសេរ​នៅក្នុង​សេចក្ដី​ផ្ដើម​របស់​លោក​ថា «​លោក កឹម​សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ទស្សនកិច្ច​នៅ​អាមេរិក បានប្រកាស​សារភាពថា លោក និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ផ្តួល​រំ​[​លំ​]​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ ដែលជា​គោលដៅ​របស់​គណបក្សប្រឆាំង​នោះឡើយ​។ ចំពោះមុខ​អ្នកគាំទ្រ​ខ្មែរ​នៅ​អាមេរិក លោក​កឹម​សុខា ក៏​បាន​បង្ហាញ​ក្តី​អស់សង្ឃឹម ដែល​សហគមន៍​អន្តរជាតិ និង​មហាអំណាច មិន​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​កម្លាំង​មហាជន ធ្វើបាតុកម្ម តាមផ្លូវ​»។​

​ពីរ​ថ្ងៃ​ក្រោយ​ការផ្សាយ​នោះ គឺ​នៅ​ថ្ងៃ​១៨ ខែ​មីនា ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​លោក​ កឹម សុខា ដោយ​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា លោក ​កឹម សុខា​ បាន​សារភាព​ពី​ការបរាជ័យ​លើ​ការ​រៀប​គម្រោង​ផ្តួលរំលំរដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ។​

លោក​ កឹម សុខា ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញមានប្រសាសន៍ថា លោក​មិន​បាន​ប្រើពាក្យ​ថាផ្ដួលរំលំ​រដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច​នោះទេ ​។ លោក​បញ្ជាក់ថា លោក​ជា​អ្នក​ប្រកាន់​ធម៌​អហិង្សា ហើយ​លោក​ថា លោក​ប្រឆាំងនឹង​អ្នកណា​ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សា «​បាទ ខ្ញុំ​សូម​បំភ្លឺ និង​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ថា គឺ​អាច​សម្ដេច​ហ៊ុន សែន លោក​ទទួល​របាយការណ៍​ពី​ណា​មក​ច្រឡំ ឬ​ក៏​ដោយសារ​អ្នកព័ត៌មាន ដែល​យក​ពាក្យពេចន៍​ខ្ញុំ​យក​ទៅ​និយាយ​មិន​ពិត គឺ​ខ្ញុំ​អត់​មាន​បាន​ប្រើពាក្យ​ថា ផ្ដួលរំលំ​រដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច​នោះទេ​» ​។​

នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ លោក ហ្ស​ង់​-​ហ្វ្រង់​ស័រ តាន់ មានប្រសាសន៍ថា អ្នកសរសេរ​ព័ត៌មាន​របស់​លោក​បាន​ប្រើ​ពាក្យ​ថា “​ផ្ដួលរំលំ​រដ្ឋាភិបាល​” មែន​ ។ ប៉ុន្តែ​លោក​បញ្ជាក់ថា មួយ​ថ្ងៃ​ក្រោយមក ខាង​លោក​បាន​កែតម្រូវ​រួចហើយ «​ខ្ញុំ​ចង់​បញ្ជាក់​រឿង​មួយ ត្រង់​ថា បើសិន​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ពឹងផ្អែក​ទៅលើ​អ្វី​ដែល​វិទ្យុ​បារាំង​បាន​ផ្សាយ ដើម្បី​ប្រតិកម្ម​ទាក់ទិន​នឹង​លោក​ កឹម សុខា​។ ខ្ញុំ​យល់ឃើញថា យើង​មើលស្រាល​ថ្នាក់ដឹកនាំ​ ។ ថ្នាក់ដឹកនាំ​កំពូល​មុន​នឹង​មាន​ប្រតិកម្ម​អ្វី​មួយ មិនមែន​ស្ដាប់​តែ​វិទ្យុ ឬ​មើល​តែ​ប្រេស​ញូ​វ​ស៍​ទេ តាម​ខ្ញុំ​យល់​គាត់​ក៏បាន​ស្ដាប់​សម្ដី​របស់​ឯកឧត្តម​កឹម សុខា​ខ្លួនឯង​ដែរ​ ។ វិទ្យុ​បារាំង​ថ្ងៃ​នុ៎ង អត់​មាន​បកស្រាយ​អ្វី​ទាំងអស់ គ្រាន់​តែ​ប្រើ​ពាក្យ​ផ្ដួលរំលំ​មួយ​ម៉ាត់​ប៉ុន​ហ្នឹង ក្រោយ​មក​យើង​បាន​កែប្រែ​ភ្លាម ថា​ជា​ការផ្លាស់ប្ដូរ​ទាំង​ស្រុង និង​ភ្លាមៗ​»​។​

​អ្នកវិភាគ​ឯករាជ្យ​លោក ​អ៊ូ វីរៈ មានប្រសាសន៍ថា បើ​តុលាការ​ឯករាជ្យ នោះ​គេ​មិន​ចេះ​តែ​ចាត់ការ​អ្វីមួយ តាមតែ​លោកនាយក​រដ្ឋមន្ត្រី​ស្រែក​នោះទេ ព្រោះ​គេ​មិន​អាច​ស្ដាប់​ព័ត៌មាន​តែមួយ ដោយ​គ្មាន​ការផ្ទៀងផ្ទាត់​ឲ្យបាន​ច្បាស់លាស់​ជាមួយ​ប្រភព​ដើម​នោះឡើយ​ ។ លោក​ថា ទាំង​អ្នក​នយោបាយ ទាំង​អ្នកសារព័ត៌មាន និង​ទាំង​សង្គម​ទាំងមូល មិនគួរ​លោត​កញ្ជ្រោល​លឿន​ពេក​នោះទេ វា​នឹង​ធ្វើឲ្យ​សង្គម​មាន​បញ្ហា «​ខុទ្ទការល័យ​របស់​លោ​ក ​ហ៊ុន សែន គួរតែ​ស្ដាប់​សំឡេង​ដើម​ហ្នឹង​។ បើ​ថា​សំឡេង​ដើម​ហ្នឹង​អត់​មាន អាហ្នឹង​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​សំឡេង​ដើម​ហ្នឹង​មាន​នៅ​លើ​អ៊ី​ន​ធឺ​ណែ​ត​ដែរ​ហ្នឹង​។ ដូច​ខ្ញុំ​ផង នៅពេល​ម្សិលម្ង៉ៃ​ហ្នឹង នៅពេលដែល​ខ្ញុំ​ឃើញ​វិទ្យុ​បារាំង​បាន​លើកឡើង​រឿង​ហ្នឹង ខ្ញុំ​ក៏​ឈាន​មួយ​ជំហាន​ទៀត គឺ​ខ្ញុំ​ទៅ​ស្ដាប់​ប្រសាសន៍​របស់​លោក​កឹម សុខា​ផ្ទាល់ ដែល​ស្ដាប់​សំឡេង​ដើម​ហ្នឹង​ទៅ ខ្ញុំ​ថា​មិនមែន​ទេ ការនិយាយ​បែប​ហ្នឹង​រាង​ដូច​ខុស​ប្រធានបទ​បន្តិច ហើយ​លោក​កឹម សុខា មិន​និយាយ​ចំ​អ៊‍ីចឹង​តែម្ដង​ទេ​» ។​

​គួរកត់សម្គាល់​ថា លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ធ្លាប់​ព្រមាន​ដកតំណែង​លោក​ កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ចំនួន​ពីរ​ដង​រួច​ហើយ ទាក់ទង​នឹង​ករណី​មេដឹកនាំ​បក្សប្រឆាំង​រូប​នេះ​រិះគន់​រដ្ឋាភិបាល​នៅ​ក្រៅ​សភា​ ៕

No comments:

Post a Comment