ភ្នំពេញៈ កម្ពុជាបានទទួលកម្ចីការប្រាក់ទាបចំនួន ១៦០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន ដើម្បីពង្រីកផ្លូវជាតិលេខ ៥ តភ្ជាប់ព្រំដែនថៃដើម្បីពង្រឹងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជិតខាង។
កម្ចីនេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីថ្ងៃអាទិត្យក្នុងពេលដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន ចាប់ផ្ដើមពី ថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែមីនា។ នេះបើយោងតាមសារព័ត៌មាន ក្យូដូ ចេញផ្សាយកាលពីម្សិលមិញ។
សេចក្តីប្រកាសនេះធ្វើឡើង ខណៈសា្ពន Tsubasa ឬស្ពានអ្នកលឿង ប្រវែង ២២០០ ម៉ែត្រជាកម្ចីរបស់ជប៉ុនជាចំណុចមួយនៃការតភ្ជាប់ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។
លោក វ៉ាស៊ីម សូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា គម្រោងពង្រីកផ្លូវនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ ហើយនឹងបញ្ចប់នៅ ឆ្នាំ២០២០។
លោកថ្លែងថា៖ «ផ្លូវជាតិលេខ ៥ នឹងត្រូវពង្រីកពីទំហំបច្ចុប្បន្នទទឹងផ្លូវជាមធ្យមប្រវែង ១១ ដល់ ២៤ ម៉ែត្រជាមួយនឹងខ្សែរត់ ៤ ជួរ និងមានសួនច្បារនៅកណ្ដាល ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងមនុស្សជាមួយគ្នានេះដែរកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
មន្ដ្រីរូបនេះបន្តថា ការបញ្ចប់ការសាងសង់ស្ពាននេះ (ស្ពានអ្នកលឿង) និងកែលម្អការតភ្ជាប់ផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅព្រំដែនថៃត្រូវបានគេរំពឹងថា នឹងបង្កើនការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើនការដឹកជញ្ជូន សមត្ថភាព និងប្រសិទ្ធភាពនៅក្នុងតំបន់ទន្លេមេគង្គ។
លោកបន្តថា៖ «ផ្លូវជាតិលេខ ៥ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មិនគ្រាន់តែចំពោះកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គផងដែរ។ ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ និងស្ពានអ្នកលឿង ជាផ្នែកមួយនៃផ្លូវជាតិអាស៊ាន។ វាគឺជាផ្នែកមួយនៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃតំបន់ GMS»។
លោកបន្ថែមថា៖ «ការពង្រីកផ្លូវនេះនឹងកែលម្អការដឹកជញ្ជូន និងភ័ស្តុភារ ហើយជាលទ្ធផលនឹងបង្កើនការធ្វើពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា និងសម្រាប់តំបន់នេះ»។
តាមសារព័ត៌មានក្យូដូ លោក អាបេ ត្រូវបានគេដកស្រង់សម្ដីក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅទីក្រុង Sendai ប្រទេសជប៉ុន ថា៖ «តាមរយៈការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដូចនោះ ប្រទេសជប៉ុន ចង់រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់ដ៏សំខាន់ជាមួយបណ្ដាប្រទេសជិតខាង និងសម្រេចបានកំណើនប្រកបដោយស្ថិរភាព»។
លោក Hiroshi Suzuki ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសម្រាប់កម្ពុជាបានថ្លែងថា កម្ចីសម្បទាននេះដែលមានអត្រាការប្រាក់ ០,០១ ភាគរយក្នុងមួយឆ្នាំ និងមានរយៈពេល ៤០ឆ្នាំ ជាប្រយោជន៍មួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ការកែលម្អច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងមានសារៈសំខាន់បំផុតដើម្បីទាក់ទាញ FDI នៅក្នុងវិស័យផលិតកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើនជាពិសេសក្រុមហ៊ុនផលិតកម្មគ្រឿងបន្លាស់រថយន្ត/អេឡិចត្រូនិក»។
លោកបញ្ជាក់ថា៖ «ផ្លូវជាតិលេខ ៥ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនដែលមានរោងចក្រមេនៅក្នុងប្រទេសថៃ និងក្រុមហ៊ុនប្រតិបត្តិការទ្រង់ទ្រាយធំដូចជាក្រុមហ៊ុន Toyota និងក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសថៃ។ វាត្រូវបានគេរំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នឹងកើនឡើងជាមួយនឹងការបង្កើនប្រាក់កម្ចី ODA របស់រដ្ឋាភិបាលជប៉ុន។ វានឹងដើរតួនាទីដ៏សំខាន់ផងដែរក្នុងការទាក់ទាញការវិនិយោគរបស់ជប៉ុនមកកាន់ទីក្រុងភ្នំពេញផងដែរ»។
ផ្លូវជាតិនេះ និងស្ពានអ្នកលឿងជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តភ្ជាប់ផ្លូវដឹកជញ្ជូនជាមួយទីក្រុងហូជីមិញ ទៅទីក្រុង Dawei ភាគអាគ្នេយ៍មីយ៉ាន់ម៉ា កាត់តាមបាងកកបម្រើ ដែលជាផ្លូវឧស្សាហកម្មដ៏សំខាន់នៅតំបន់ទន្លេមេគង្គ៕

No comments:
Post a Comment