គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 17, 2015

ចប់​ហើយ! ទឹកស្អាតនៅ​ភ្នំពេញ ប្រើខុសបទដ្ឋាន​បច្ចេកទេសដាក់​ឲ្យដេញថ្លៃ ធ្វើឲ្យប៉ះ​ពាល់សុខភា​ព​អ្នក​ប្រើប្រាស់



ភ្នំពេញ​៖ មាន​មិត្ត​អ្នក​អាន​ដែល​ដឹង​រឿង​ផ្ទៃក្នុង​ស៊ីជម្រៅ​នៅ​ក្នុង អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​លួច​ទម្លាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​២ កន្លង​ទៅ​នេះ អង្គភាព​រដ្ឋាករ​ទឹកបាន​ឃុបឃិត​គ្នា​ប្រើប្រាស់​ថ្នាំ សម្រាប់​លាយ​ធ្វើ​ឲ្យ​ទឹកថ្លា មាន​កម្លាំង​ខ្លាំង ដែល​ជាដើម​ចមនាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ដោយ​មិនដឹង​ខ្លួន ដែល​ទ​ង្វើ​ខាងលើ​នេះ ក៏​ព្រោះតែ​ធ្វើ​ឲ្យ​ពួក​គេ (​ឈ្មួញ និង​មន្ត្រី​) អាច​រក​ប្រាក់​ចំណេញ​រាប់​សែន​ដុល្លារ​ចែក​គ្នា​ចាយ ក្រោយ​ពី​ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​ហើយ ផ្លាស់​ប្តូរ​ប្រភេទ​ថ្នាំ​ដើម្បី​បាន​តម្លៃ​ថោក​។


មិត្ត​អ្នក​អាន​ដែល​ដឹង​រឿង​ស៊ីជម្រៅ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១-២​ឆ្នាំ​កន្លង​ទៅ​នេះ អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ដេញថ្លៃ​សម្ភារៈ​ផ្សេង​ៗ និង ទឹក​ថ្នាំ PAC (Poly Aluminum Chloride) សម្រាប់​យក​មក​លាយ​នៅ​ក្នុង​ទឹក​ធ្វើ​ឲ្យ​ទឹកថ្លា ដោយនៅ​ពេល​ដេញថ្លៃ គេ​បាន​កំណត់​យក​ប្រភេទ​ថ្នាំ Iron (Fe) 0.008 % ដែល​មាន​កំរិត​កាត់​តិច (​កាត់ទឹក​ឲ្យ​ថ្លា​) ដើម្បី​ដាក់​លាយ​នៅ​ក្នុង​ទឹក កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ។ ប៉ុន្តែ​ក្រោយ​ពី​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ផ្គត់ផ្គង់​បាន ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់​ថ្នាំ​ខាងលើ​មក​ឲ្យ​ខាង​រដ្ឋាករទឹក គឺ​ក្រុមហ៊ុន​បែរជា​យក​ប្រភេទ​ថ្នាំ Iron (Fe) 0.3 % ដែល​មាន​កម្លាំង​ជាតិ​កាត់​ខ្លាំង មក​ផ្គត់ផ្គង់​ឲ្យ​អង្គភាព​រដ្ឋាករទឹក «​ដោយ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ដាក់​ឲ្យ​ដេញថ្លៃ​នោះ​ទេ​» ហើយ​មន្ត្រី​អង្គភាព​ដែល​ត្រូវរ៉ូវ និង​ឃុបឃិត​គ្នា មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះ​ឡើយ គឺ​ទទួលយក​មក​ប្រើប្រាស់​តែ​ម្តង ដែល​អំពើ​ឃុបឃិត​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​គេ​ដឹង​ថា ពួក​គេ​បាន​សល់​ប្រាក់​លំអៀង​ពី​ការ​ផ្គត់ផ្គង់​ថ្នាំ​ខុស​ពី គម្រោង​ដេញថ្លៃ​ខាងលើ​នេះ ប្រមាណ​ជិត ២០​ម៉ឺន​ដុល្លារ​ឯណោះ ព្រោះថ្នាំ​ដែល​មាន​ជាតិ​កាត់ Iron (Fe) 0.008 % វា​មាន​តម្លៃ​ថ្លៃ​ជាង​ថ្នាំ​ដែល​មាន​ជាតិ​កាត់ 0.3% ។

រឿង​ដែល​ចម្លែក​សម្រាប់​នៅ​ក្នុង​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​ថ្នាំ​ខាងលើ នា​ឆ្នាំ ២០១៥-២០១៦ ខាង​មុខ​នេះ ខណៈ​ដែល​ក្រុមហ៊ុន​នានា បាន​ត្រៀម​ដាក់​ពាក្យ​ចូល​ដេញថ្លៃ​ដើម្បី​ផ្គត់ផ្គង់​ថ្នាំ ដែល​មាន​កម្លាំង​ជាតិ​កាត់ 0.3% ដូច​អ្វី​ដែល​រដ្ឋាករ​ទឹកបាន​ប្រើប្រាស់​នា​ឆ្នាំ​កន្លង​មក ស្រាប់តែ​ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋាករទឹក​ធ្វើការ​បដិសេធ​ដោយ​កំណត់​ឲ្យ​មានការ​ដេញថ្លៃ​ផ្គត់ផ្គង់​ថ្នាំ ដែល​មាន​ជាតិ​កាត់ Iron (Fe) 0.008% វិញ ដោយ​បាន​លើក​ហេតុផល​ថា ជាតិ​កាត់ 0.3% មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។

គេ​ឆ្ងល់​ថា បើ​ដឹង​ថា​ថ្នាំ​ដែល​មាន​ជាតិ​កាត់ 0.3% វា​មាន​កម្លាំង និង​កំរិត​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​ដែរ ចុះ​ហេតុ​អ្វី​កាលពី​ឆ្នាំ​កន្លង​ៗ​មក ហេតុ​អ្វី​បានជា​រដ្ឋាករទឹក​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ 0.3% នេះ​ទៅ​វិញ ។

អ្នកដឹង​រឿង​ស៊ីជម្រៅ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​ដែល​មាន​ជាតិ​កាត់​ខ្លាំង 0.3% នេះ នៅ​ពេល​ដែល​គេ​លាយ​ចូល​ទៅ​ក្នុង​ទឹក​ស្អាត ដើម្បី​ធ្វើ​ឲ្យ​ទឹក​រង​ថ្លា គឺ​វា​មាន​កម្លាំង​ខ្លាំង អាច​បំពង់​ស៊ី​យោ​ធ្វើ​ពី​ដែក ឬ​បំពង់​ស៊ី​យោ​ជ័រ ដែល​មាន​ស្លែ​វា​នឹង​កាត់​ទៅ​ជា​កករ ហើយ​ហូរ​តាម​ស៊ី​យោ​ទៅ​ដល់​អ្នក​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ទោះបី​មិន​ប៉ះពាល់​សុខភាព​ភ្លាម​ៗ​ក៏​ដោយ​។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​កាត់​ខ្លាំង​នោះ អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព នៅ​រយៈពេល ៤-៥​ឆ្នាំ​ខាង​មុខ​។

ដោយឡែក​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម គេ​មិន​ប្រើប្រាស់​ឡើយ ប្រភេទ​ថ្នាំ​ខាងលើ​នេះ​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​អ្នក​ប្រើប្រាស់​ប្រជាពលរដ្ឋ​របស់​គេ ដោយ​គេ​នៅ​ប្រើប្រាស់​សាច់ជូ​ដើម្បី​ធ្វើ​ឲ្យ​ទឹក​រង​ថ្លា​នៅឡើយ ។

ខាងលើ​នេះ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​មិត្ត​អ្នក​អាន​អ្នកដឹង​រឿង​ផ្ទៃក្នុង​របស់ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​មក​ឲ្យ​ធ្វើការ​ចុះ​ផ្សាយ​ដើម្បី​មន្ត្រី​មាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ជួយ ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ការ​ពិតតែ​ប៉ុណ្ណោះ​។

ដោយឡែក​មន្ត្រី​ទទួលខុសត្រូវ​ផ្នែក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ អ្នកព័ត៌មាន​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ចោទប្រកាន់​ខាងលើ ហើយ​អង្គភាព​យើងខ្ញុំ នឹង​រង់ចាំ​ស្វាគមន៍ រង់ចាំ​ការ​បំភ្លឺ​បកស្រាយ​ជូន​វិញ​ជា​និច្ច​៕
http://everyday.com.kh/article/38454.html

No comments:

Post a Comment