រតនគិរីៈ បន្ទាប់ពីកិច្ចពិភាក្សាជាមួយនឹងអ្នកភូមិជនជាតិដើមភាគតិចកាលពីថ្ងៃចុងសប្តាហ៍ ដែលមានការសន្យាផ្តល់ការងារ និងមេរៀនភាសាអង់គ្លេស ធ្វើឲ្យមានក្តីសង្ឃឹមខ្ពស់ដែលថា ក្រុមហ៊ុនបរទេសមួយ ដែលកំពុងសម្លឹងជីករ៉ែមាស នៅក្នុង ខេត្តរតនគិរី នឹងទទួលបាននូវអាជ្ញាប័ណ្ណជីករ៉ែដំបូងគេនៅក្នុងខេត្តនេះ។
តំណាងក្រុមហ៊ុន Mesco Gold បានជួបកាលពីថ្ងៃសៅរ៍ ជាមួយនឹងអ្នកភូមិចារ៉ាយជាង ២០ នាក់ ពី ភូមិប៉ាក ក្នុង ស្រុកអូយ៉ាដាវ ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងអង្គការមិនមែនរដ្ឋាភិបាលដើម្បីពិភាក្សាគម្រោងជីករ៉ែមាសពីតំបន់នេះ។
លោក ឆាយ ធី អ្នកសម្របសម្រួលប្រចាំខេត្តរបស់សមាគមអាដហុក ដែលបានចូលរួមក្នុងកិច្ចប្រជុំ បានថ្លែងថា កិច្ចពិភាក្សាមានផ្លែផ្កា ដោយខិតខំប្រឹងប្រែងបន្ធូរបន្ថយការភ័យខ្លាចចំពោះសហគមន៍ក្នុងស្រុក ដែលខ្លាចថា ពួកគេនឹងមិនទទួលបានសំណងគ្រប់គ្រាន់។
លោកបានបន្ថែមថា៖ «ប្រជាជនចំនួន ២៦ គ្រួសារ ដែលមានដី ២៦ ហិកតា ទទួលរងផលប៉ះពាល់ដោយក្រុមហ៊ុន ប៉ុន្តែកិច្ចពិភាក្សារកដំណោះស្រាយកំពុងធ្វើឡើងក្នុងស្មារតីល្អ និងការយោគយល់គ្នា»។ យោងតាមលោក ធី ការសន្យាផ្តល់មេរៀនជាភាសាអង់គ្លេស និងការងារប្រាក់ខែ ៣០០ ដុល្លារ គឺបានលើកឡើងក្នុងកិច្ចប្រជុំ។ ក្រុមហ៊ុន Mesco ក៏បានពិភាក្សាគម្រោងអភិវឌ្ឍតំបន់នេះ ហើយសម្អាតប្រភពទឹកផងដែរ។
បើទោះបីមានកិច្ចពិភាក្សាវិជ្ជមានក៏ដោយ ក៏អ្នកស្រី ចិន អាយុ ៤២ ឆ្នាំ ដែលអះអាងថា ដីជាងពាក់កណ្តាលនៃដីស្រែចម្ការ ៦ ហិកតា របស់អ្នកស្រី នឹងទទួលរងផលប៉ះពាល់ បានថ្លែងថា អ្នកស្រីនៅតែមានមន្ទិលអំពីគម្រោង។ លោកស្រីបានពន្យល់ថា៖ «ក្រុមហ៊ុនមានកញ្ចប់ថវិកា និងសន្យាប្រើថវិកា ដើម្បីអភិវឌ្ឍតាមជំហាន ប៉ុន្តែ យើងមិនច្បាស់ទេ ថាតើពួកគេធ្វើសម្រាប់យើងឬអត់»។
ក្នុង ឆ្នាំ២០១៣ ក្រុមហ៊ុន Mesco Gold របស់ Mesco Steel នៃប្រទេសឥណ្ឌា បានទិញសិទិ្ធជីករ៉ែពីតំបន់នេះ ពីក្រុមហ៊ុន Angkor Gold។
លោក John-Paul Dau នាយកប្រចាំប្រទេស នៃក្រុមហ៊ុន Angkor Gold Cambodia បានថ្លែងថា ក្រុមហ៊ុនចង់ឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងគម្រោង។
លោក ម៉េង ស័ក្តិធារ៉ា អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលថ្លែងថា លទ្ធផលបឋម បានបង្ហាញថា មានរ៉ែបម្រុងប្រហែល ១ លានអោនក្នុងតំបន់នេះ។ លោកបន្តថា លោកសង្ឃឹមថា ក្រុមហ៊ុន Mesco នឹងជាក្រុមហ៊ុន ទី១ នឹងទទួលបានអាជ្ញាប័ណ្ណរ៉ែនៅកម្ពុជាក្នុងរយៈពេលមួយឆ្នាំ និងក្លាយជាគំរូសម្រាប់ក្រុមហ៊ុនដទៃទៀត ដែលចង់ជីករ៉ែ។ ប៉ុន្តែ លោកបានបន្ថែមថា លក្ខខណ្ឌជាច្រើនមិនទាន់បានបំពេញទេ ហើយកិច្ចព្រមព្រៀងនឹងទៅដល់សហគមន៍មូលដ្ឋានជាមុន៕

No comments:
Post a Comment