គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, March 13, 2015

បុរស​ចំណាស់ ទំនង​ដាច់បាយ​ច្រើន​ថ្ងៃ ដេកស្លាប់​នៅក្នុង​ប្រឡាយទឹក ក្បែរ​គំនរ​សំរាម​

ខេត្តបន្ទាយមានជ័យ ៖ បុរស​​អ​នា​ថា​​ម្នាក់ ទំ​នង​ជា​​ដាច់​បាយ​​ជា​ច្រើន​​ថ្ងៃ បាន​​ដេក​ស្លាប់ នៅ​ក្នុង​​ប្រ​ឡា​យ​ទឹក ក្បែរ​​គំ​នរ​​សំ​រាម ចុង​​ភូមិ​​ព្រៃ​​ព្រិច ស​ង្កាត់​​-​​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​ប​ន្ទាយ​មា​ន​ជ័យ បង្ក​​ឲ្យមា​ន​កា​រ​​ភ្ញា​ក់​​ផ្អើល ដល់​​អ្នក​ភូមិ​​ទៅ​​ចោម​រោ​ម​​មើលកាលពី​វេលា​ម៉ោង ១១​និង​៤០ នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៥​។​
​សាក្សី​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ អាយុប្រមាណ ៤០​ឆ្នាំ តែង​ដើរ​សុំ​បាយ​តាម​ផ្ទះ និង​តាម​វត្ត​អា​រ៉ា​ម ដើម្បី​ទទួលទាន ហើយ​តែងតែ​ដើរ​រើស កាកសំណល់ តាម​គំនរ​សំរាម ជា​រៀងរាល់ថ្ងៃ ទើបតែ​បាត់​មួយថ្ងៃ មិនឃើញ​ដើរមករ​កអី​ហូប
បែរជា​មក​ដេកស្លាប់ យ៉ាង​អាណោចអាធ័ម​។​សមត្ថកិច្ច​ដែល​ចុះទៅពិនិត្យ បាន​ឲ្យ​ដឹងថា សាកសព​រងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​ដេកស្លាប់ មានតែ​ខោខ្លី​ប៉ុណ្ណោះ គ្មាន​អាវ គ្មាន​ខោ​នោះឡើយ ។​
​បើតាម​មន្ត្រី​ជំនាញ ដែល​ធ្វើ​កោសល្យវិច័យ បាន​ឲ្យ​ដឹងថា សាកសព​ខាងលើនេះ គ្មានអ្វី​គូរ​ឲ្យ​កត់សំគាល់​នោះទេ ហើយក៏​គ្មាន​ស្នាក​ស្នាម​អ្វី ពាក់ព័ន្ធ​និង​អំពើ ឃាតកម្ម​នោះឡើយ គឺ​ស្លាប់​ដោយសារ តែ​អត់បាយ ហើយ​ខ្យល់គរ​។ ក្រោយពី​ធ្វើ កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​នគរបាល ក្រុង​ប៉ោយប៉ែត បាន​យក សាកសព​ជនរងគ្រោះ ទៅធ្វើ​បុណ្យ និង​បូជា​តាម​ប្រពៃណី​ខ្មែរ នៅ​វត្ត​ស្រះ​ត្រាច​៕

No comments:

Post a Comment