គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 10, 2015

កម្លាំងយោធា​ការពារ​ដី​ឧកញ៉ា ឃុន សៀ វាយ​ប្រជាពលរដ្ឋ



ភ្នំពេញ: ក្រុម​យោធា ដែល​យាម​ដី​អោយ​លោក​ឧកញ៉ា ឃុន សៀ បាន​ព្រួត​គ្នា​វាយ​ទៅ លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​បែក​​ក្បាល និង​រងរបួស​។​

​ការប្រើ​អំពើហិង្សា​នេះ បានកើត​ឡើង ដោយសារតែ​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ ដែល​លោក​ឧកញ៉ា​​ឃុន សៀ បាន​បិទ និង​ដាក់​កម្លាំង​ការពារ​។​

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា នេះ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​បន្ទាប់ពី​មាន​អំពើហិង្សា ប្រជាពលរដ្ឋ​បាននាំគ្នា​តវ៉ា នៅមុខ​សាលាខណ្ឌ​មានជ័យ ដោយបាន​លើក​បដា​តវ៉ា​។​


​សូមជម្រាបថា ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ ដែល​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ បាននាំគ្នា​ធ្វើបាតុកម្ម ប្រឆាំង​តវ៉ា ជាមួយ​លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ស័ង្កសី បិទផ្លូវ​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើដំណើរ ដោយសារ​តែមាន ឧកញ៉ា ឃុន សៀ​។ ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ គឺមាន​ការដុត​កង់ឡាន និង​លើក​បដា ស្រែក​តវ៉ា​ទាមទារ ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់ មាន​ដំណោះស្រាយ នៅឡើយ​ទេ​។

​នៅក្នុង​ការធ្វើ​បាតុកម្ម ប្រជាពលរដ្ឋ បាន​សម្តែង​ការខឹង​សម្បា​យ៉ាងខ្លាំង ដោយបាន​ដុត​កង់ឡាន និង​ទាញ​ផ្តួលរំលំ របង​ស័ង្កសី​បិទផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​។ ចំណែក​លោក​ឧកញ៉ា បានដាក់​កងកម្លាំង​មួយចំនួន នៅក្នុង​ដី​ដោយ​ខ្លាច​មាន​ប្រជាពលរដ្ឋ សម្រុកចូល​។

​យោងតាម​លិខិត​របស់លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ផ្ញើជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ប្រមាណ​៥០​នាក់ ស្នើសុំ​អាជ្ញាធរ ជួយ​អន្តរាគមន៍ បើកផ្លូវ​ទទឹង ១០ ម៉ែត្រ ត​ភា្ជ​ប់​ពី​ផ្លូវ​ភូមិ មក​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) កាត់​លើដី​កម្មសិទ្ធិ របស់លោក ឃុន សៀ និង​លោក ធាង ទ្រី តែ​ការស្នើសុំ​នេះ ពុំទាន់​មានការ​ព្រមព្រៀង ពី​ម្ចាស់​កម្មសិទ្ធិ​នៅឡើយ​ទេ​។

​តំណាង​ប្រជាពលរដ្ឋ បាន​និយាយថា ពួកគាត់​តវ៉ា​នេះ គឺ​សូម​ឲ្យ​ក្រុមហ៊ុន បើកផ្លូវ​វិញ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។ ប្រជាពលរដ្ឋ មិនមែន​ចង់​តវ៉ា ទៅ​បាញ់បោះ ជាមួយ​ក្រុម ហ៊ុន​ទេ ហើយ​មិនចាំបាច់ ក្រុមហ៊ុន​យក​កម្លាំង​ទាហាន មក​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​ទេ​៕ 

No comments:

Post a Comment